(ខេត្តសឹ្ទងត្រែង,ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ ១)៖មានករណីស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ នៅមណ្ឌលចត្តាឡី ស័កកម្រិត២ នៅសាលាគរុកោសល្យភូមិភាគ សឹ្ទងត្រែង។
លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទ ងត្រែង បានប្រាប់ភ្នាក់ងារ(SEATV)តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ ខែសីហានេះថា អ្នកជំងឺ ដែ លទទួលមរណភាពនេះ ឈ្មោះ វ៉ែន ថា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំអូរឡង់ ស្រុកសៀមបូក ខេត្តសឹ្ទងត្រែង បានចូលសម្រាក ពេទ្យនៅថ្ងៃ ទី២៩ ខែកក្កដា បានទទួលមរណភាពនៅវេលាម៉ោង៨និង១៥នាទី និងឈ្មោះ អែល សាភីស ស្រ្តីអាយុ៥៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអូរ ក្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានចូលសម្រាកពេទ្យនៅថ្ងៃទី៣១ ខែកក្កដា និងបានទទួ លមរណភាព នៅវេលាម៉ោង ១១យប់ថ្ងៃទី០២ សីហា ក្នុងថ្ងៃជាមួយគ្នា។
លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យសាលាខេត្ត សឹ្ទងត្រែង បានបញ្ជាក់ថា សាកសពទាំងពីរនេះ បានរៀបចំវិចខ្ចប់ទុក ដាក់ក្នុងក្តារ
ម្ឈូសរួចរាល់ហើយ ដើម្បីរង់ចាំតែសាច់ញ្ញាតិក្រុមគ្រួសារមកយកទៅបូជា នៅព្រឹកថ្ងៃទី ០៣ ខែសីហានេះតែម្តង។
លោកបានបន្តទៀតថា មណ្ឌលចត្តាឡីស័កកម្រិត២ មន្ទីរពេទ្យខេត្តសឹ្ទងត្រែងនៅសាលាគរុ កោសល្យភូមិភាគសឹ្ទងត្រែង កាលពីម្សិលមិញនេះមានអ្នកជំងឺកូវីដ-១៩ ចំនួន១២នាក់ បានជាសះ ស្បើយហើយ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យត្រឡប់ទៅវិញ នៅរសៀលថ្ងៃទី០២ ខែសីហារួចហើ យនិងត្រូវធ្វើ
ចត្តាឡីស័កដោយខ្លួនឯង ដាច់ដោយ ឡែករយ:ពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុ ភាព ៕
ដោយ៖ជា ប៊ុនគង់( កែសម្រួលដោយ មណ្ឌល កែវ )






