នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក រដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន ១១៧រូប។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានឡើងធ្វើបទអន្តរាគមន៍ ដោយមានប្រសាសន៍កត់សម្គាល់អំពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទាំងលើផ្នែកសុខភាពសាធារណៈ ទាំងសេដ្ឋកិច្ច ជាពិសេសលើការរៀបចំកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាលសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលបានបាត់បង់ចំណូលប្រចាំខែរបស់ខ្លួនដោយសារវិបត្តិកូវីដ ១៩ ក្នុងនោះរួមមានបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច កម្មករ កម្មការិនីក្នុងវិស័យកាត់ដេរ និងការឈានដល់ការ ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរង គ្រោះ ដែលគិតមកដល់ ពេលនេះបានជាង ៦៣១,០០១ គ្រួសារ ។
ឯកឧត្តម បានលើកឡើងថា៖ «ខណៈដែលជីវភាពប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋរងការប៉ះពាល់ មិនមានគណ បក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលនៅជាប់ជាមួយប្រជាពលរដ្ឋ។»
ឯកឧត្តម ហ៊ុន ម៉ានី បានសំណូមពរដល់បងប្អូនប្រជា ពល រដ្ឋទាំងអស់ សូមបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា៖ «មានតែគណ បក្សប្រជាជនកម្ពុជាទេ ដែលមានភាពចាស់ទុំ មានភាពទទួលខុសត្រូវខ្ពស់ មាន បទពិសោធន៍ មានចក្ខុវិ ស័យវែងឆ្ងាយមានគោលនយោ បាយច្បាស់លាស់ ដោយ ដាក់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចម្បង និងមានធនធានគ្រប់គ្រាន់ក្នុងការ អនុវត្តការងារ ហើយតែងតែនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈទាំង អស់ និងបន្តរួមដំណើរទៅមុខជាមួយ គ្នា នាំកម្ពុជាឆ្ពោះទៅវិបុលភាពក្នុងនាមប្រជាជាតិតែមួយ ៕






