យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណា កកូវីដ១៩ នៅមន្ទីរពេទ្បង្អែក១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ឈ្មោះពេញ សុខរ័ត្ន ភេទ ប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និងម្នាក់ទៀតឈ្មោះយេន ងន ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរ ពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។
រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែង មានជ័យ៕






