ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាឪពុកចុងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំភ្នំតូច ធ្វើការឃាត់ខ្លួនបានភ្លាមៗយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈដែលឪពុកចុងចិត្តតិរិច្ឆានរូបនោះ ប្រើប្រាស់គ្រឿងញៀន ហើយក៏ឈានទៅដល់ចាប់រំលោភកូនចុង អាយុ១១ឆ្នាំ នៅផ្ទះជាមួយគ្នា ពេលម្តាយចេញទៅធ្វើការងារនៅឯរាជធានីភ្នំពេញ ទុកអោយកូននៅជាមួយឪពុកចុង (ជាប្តី) នោះ កាលពីវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋ និងប្រជាការពាររួចមក ថាមានករណីឪពុកចុងចាប់កូនស្រី អាយុ១១ឆ្នាំ ដែលបង្កឡើងដោយជនសង្ស័យ មានឈ្មោះ នឹល ពាវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភ ទៅលើកូនចុងរបស់ខ្លួន ឈ្មោះ ធ ច អាយុ១១ឆ្នាំ រស់នៅក្រោមដំបូលផ្ទះតែមួយ បានសម្រេចរហូតដល់ទៅចំនួន៤ដង បណ្តាលអោយនាងឈឺចុកចាប់ទ្រាំមិនបាន ស្រែកអោយអ្នកជិតខាងជួយ ទើបបែកការដឹងដល់ប្រជាការពារភូមិនោះ។
បើតាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិឃុំដដែល បានបន្ថែមថា មូលហេតុបណ្តាលអោយឪពុកចុងចាប់រំលោភកូនចុងនោះ គឺដោយសារតែកុមារីរងគ្រោះ រស់នៅជាមួយឪពុកចុង និងប្អូនតូចម្នាក់ទៀតឯផ្ទះកើតហេតុ ហើយម្ដាយបានចេញទៅធ្វើនៅឆ្ងាយ នៅឯរាជធានីភ្នំពេញឯណ្ណោះ។ មិនតែប៉ុណ្ណោះឪពុកចុងខាងលើនេះ គឺជាជនសង្ស័យប្រើប្រាស់គ្រឿងញៀនថែមទៀតផង។
បើតាមប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺជនសង្ស័យជាឪពុកចុងរូបនោះ និងបក្សពួក០២នាក់ទៀត ដែលគេស្គាល់ឈ្មោះទី០១ ស៊ីម ភេទប្រុស អាយុ៣២ឆ្នាំនិងម្នាក់ទៀតមានឈ្មោះ ប៉ាហ៊ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានទិញថ្នាំញៀនយកមកជក់នៅផ្ទះរបស់ខ្លួន រួចក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនទៅ។ លុះរហូតមកដល់ម៉ោងកើតហេតុខាងលើ ទើបជនសង្ស័យធ្វើសកម្មភាពភាពចាប់កូនស្រីចុងអាយុ១១ឆ្នាំ កំពុងតែដេកលក់រំលោភរហូតសម្រេចដល់ទៅ៤ដង។
បច្ចុប្បន្នជនសង្ស័យល្មោភកាមខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន






