នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Maria João Lopes Cardoso ឯកអគ្គរដ្ឋទូតព័រទុយហ្កាល់ ប្រចាំអាស៊ាន។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរមតិដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងអាស៊ាន និងព័រទុយហ្កាល់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយព័រទុយហ្កាល់ ដើម្បីពង្រឹងភាពជាដៃគូ។






