ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរគ្រប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង លើគ្រប់ការដ្ឋានសំណង់ដែលបាន និងកំពុងសាងសង់ បើសិនរកឃើញថា គ្មានច្បាប់ ឬមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់អនុញ្ញាត គឺត្រូវកំហិតឱ្យរុះរើ ឬវាយកម្ទេចចោល។
ឯ.ឧ. ឃួង ស្រេង បានថ្លែងព្រមានបែបនេះ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងនូវហានិភ័យផ្សេងៗ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន ២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ៕
សំអាង ( រូបតំណាង ពីសំណង់អគារ)






