ព័ត៌មានថ្មី
- ឯកឧត្តម វ៉ី សំណាង បន្ដចុះពិនិត្យស្ថានភាពទំនប់ទឹក និងទ្វារទឹកសំខាន់ៗ ក្នុងខេត្ដគ្រាដែលជំនន់ទឹកភ្លៀងតាមបណ្តាលស្រុកមួយចំនួន (ខេត្តកំពង់ស្ពឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០)៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ដឹកនាំក្រុមការងារចុះពិនិត្យទំនប់ទឹកអូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ទន្ទឹមនឹងចុះពិនិត្យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងស្តីអំពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាស នៅបន្តធ្លាក់ភ្លៀងគ្រប់ដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តកំពង់ស្ពឺក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ ។ ផ្អែកតាមស្ថានភាពដូចបានបញ្ជាក់នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម និងខាងលើទ្វារទឹករលាំងជ្រៃ ស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត សូមមេត្តាត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះអាចនឹងកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូននេះជាយថាហេតុ។ យោងតាមរបាយការណ៍របស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានអោយដឹងថា៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០នេះ- ស្ថានភាពទូទៅ៖ – បិទទ្វារទឹកទំនប់តាសាល – បើកទ្វាទឹករលាំងជ្រៃទាំង ប្រាំទ្វារកម្ពស់ (ទី១=៣,៥០ ម; ទី២=៣,០០ ម ; ទី៣=៣,០០ ម; ទី៤=២,០០ ម; ទី៥=២,០០ ម) -ទឹកស្ទឹងព្រែកត្នោត៖ -រលាំងជ្រៃថ្ងៃនេះ ៧,៥៨ ម។ថ្ងៃម្សិលមិញ […]
- មានវីដេអូរ៖ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង (ខេត្តព្រះសីហនុ,ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់បទបញ្ជារដល់កងកម្លាំងជំនាញតាមដានបញ្ហាបម្រែបម្រួលអាកាសធាតុ ឲ្យបានជាប្រចាំ ដើម្បីដាក់ផែនការ និងកម្លាំង ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានឡើងជាយថាហេតុ ណាមួយកើតឡើង។ តាមការពិនិត្យជាក់ស្តែង នៅរសៀលថ្ងៃ១២ ខែតុលា បញ្ហាអាកាសធាតុលើផ្ទៃសមុទ្រ មានរលកសមុទ្រ និងខ្យល់បោកបក់ខ្លាំង ហើយនៅលើមេឃ ក៏មានពពកអាប់អួរខ្លាំងផងដែរ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានដាក់បទបញ្ជាឲ្យកងកម្លាំងជំនាញបន្តចុះផ្សព្វផ្សាយណែនាំអប់រំ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្តីពីអាកាសធាតុ ទាក់ទិនវត្តមានព្យុះ លីនហ្វា ទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម ក៏ដូចជា រដ្ឋបាលខេត្តព្រះសីហនុ ហើយជាពិសេសត្រូវតាមដានអាកាសធាតុជាប្រចាំ ដើម្បីគ្រប់គ្រងសភាពការណ៍ឲ្យបានទាន់ពេលវេលា និងទាន់ហេតុការណ៍៕ ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)
- សម្តេចតេជោ អំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់ក្នុងការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី ១៣ ខែតុលាឆ្នាំ២០២០ក្រោមប្រធានបទ ការរស់នៅដោយសុវត្ថិ ភាពនិងភាពធន់គ្រោះ មហន្តរាយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការពារជីវិតមនុស្សពីគ្រោះមហន្តរាយចាំបាច់ មនុស្ស យើងម្នាក់ៗ មានការត្រៀមបង្ការ និងចូលរួមអនុវត្តវិធានការទាំងឡាយ ដែលក្រសួងស្ថាប័នមានសមត្ថកិច្ច ដាក់ ចេញក្នុងការទប់ ស្កាត់ គ្រោះមហន្តរាយ ដែលបង្កឡើង ដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ និងមនុស្ស។ សម្តេចតេជោ អំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់ក្នុងការបង្ការ និងឆ្លើយតបគ្រោះ មហន្តរាយធម្មជាតិ។
- រដ្ឋមន្ត្រីអប់រំ ចង់ឲ្យមានទារកដ្ឋាននៅសហគមន៏ ដើម្បីជួយ ការលូតលាស់ផ្នែកបញ្ញារបស់កុមារ គម្រោងទារកដ្ឋានសហគមន៏ សម្រាប់កម្មករ កម្មការិនីរោងចក្រ ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនៅព្រឹកម៉ិញ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍប្រចាំកម្ពុជា គាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី និងរដ្ឋាភិបាលជប៉ុន។ ឯ.ឧ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា បើគម្រោងទារក ដ្ឋាននេះជោគជ័យ ក្រសួងចង់ពង្រីកសកម្មភាពទារកដ្ឋាន ទៅជាទារកដ្ឋានរដ្ឋតែម្តង។ ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការគម្រោងទារកដ្ឋានប្រចាំសហគមន៏សម្រាប់កម្មករ កម្មការិនី នៅព្រឹកថ្ងៃច័ន្ទ នាសណ្ឋាគារភ្នំពេញ ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះ គម្រោងទារកដ្ឋានសហគមន៏នេះ ព្រោះវានឹងជួយដល់ឪពុកម្តាយមានពេល រកប្រាក់ចំណូល កាត់បន្ថយការលំបាករបស់ជីដូន ពិសេសការអភិវឌ្ឍ និងការលូតលាស់របស់កុមារនៃ១០០០ថ្ងៃដំបូង។ នេះជាលើកដំបូងក្នុងការថែទាំ កុមារតូចនៅក្នុងសហគមន៏ ដែលមានសារៈសំខាន់បំផុតសម្រាប់កុមារអាច ចូលរៀនរបស់កុមារនៅមតេយ្យសិក្សាបឋមសិក្សា និងមធ្យមសិក្សា សំដៅ ពង្រឹងធនធានមនុស្ស និងកាត់បន្ថ យភាពក្រីក្រនៅកម្ពុជា។ ក្រសួងអប់រំ បានខិតខំបង្កើត មតេ្តយ្យសហគមន៏ ដើម្បីបង្កើនអត្រាកុមារតូចចូលរៀនមតេយសិក្សាឲ្យបាន៧៥ភាគរយ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខ។ លោកស្រី ណាតាលី ឌុយប៉ុន នាយិកាអង្គការពិភពកុមារ និងអភិវឌ្ឍប្រចាំកម្ពុជា មានប្រសាសន៏ថា […]
- ជប៉ុនផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ ៥០០លានយ៉េនជប៉ុន ប្រមាណ ៤,៥ លានដុល្លារអាមេរិក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រ គល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញ ប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។ ជំនួយសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក ស្ពានគីហ្សូណា និងស្ពានត្សឹបាសាប្រវែងសរុប ៣៥៧៥ ម៉ែត្រ ចំណាយថវិកាប្រមាណ ១៨៦ លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ ឯកឧត្តមឯកអគ្គរាជទូត […]
- រថយន្តដឹកសំរាមចំនួន៦គ្រឿង ដែលទើបទទួលបានពីមិត្តជប៉ុន បានចេញប្រតិបត្តិការកើបប្រមូលសំរាមតាមមហាវិថីនានា ក្រោយពីមានភ្លៀងធ្លាក់យ៉ាងធំ ដែលមានកំពស់ទឹកភ្លៀងរហូតដល់ទៅប្រមាណ១០០មីលីម៉ែត្រ ក្នុងរាជធានីភ្នំពេញកាលពីល្ងាចម៉ិញនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តថ្មីចំនួន៦គ្រឿង ដែលទើបទទួលបានពីប្រទេសជប៉ុន ចេញធ្វើប្រតិបត្តិការជាបន្ទាន់ក្នុងកើបប្រមូលសំរាមតាមមហាវិថីនានា ដើម្បីដឹកជញ្ជូនសំរាមទៅកាន់ដេប៉ូសំរាម។ ក្នុងពិធីប្រគល់នឹងទទួលរថយន្តពីមិត្តជប៉ុន កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេងបានថ្លែងឱ្យដឹងថា រថយន្តដឹកសំរាមចំនួន៦គ្រឿង ដែលជាអំណោយរបស់ទីក្រុង Osaka ប្រទេសជប៉ុន ដល់សាលារាជធានីភ្នំពេញ តាមរយៈ លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ។ ឯកឧត្តម ឃួង ស្រេង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តជប៉ុនដែលបានផ្តល់ជូនរថយន្ត៦គ្រឿងនេះ មករដ្ឋបាលរាជធានីភំ្នពេញទាន់ពេលវេលា ស្របពេលដែលរាជធានីភ្នំពេញ កំពុងជួបការលំបាកខ្វះខាតរថយន្តដឹកសំរាម ។ រថយន្តទាំង៦គ្រឿងនេះ នឹងយកទៅប្រើប្រាស់ ក្នុងការកើប ប្រមូល និងដឹកជញ្ជូនសំរាម នៅលើមហាវិថីសំខាន់ៗ រថយន្តដឹកសំរាម៧០គ្រឿងរបស់រដ្ឋបាលរាជធានី និងរថយន្តបែនផ្សេងទៀត កំពុងមមាញឹក ក្នុងការប្រមូលដឹកជញ្ជូនពីតាមមូលដ្ឋានសង្កាត់ ខណ្ឌ ទូទាំងរាជធានីភ្នំពេញ។ គួបញ្ជាក់ថា រថយន្តដឹកសំរាមចំនួន៦គ្រឿង ដែលជាអំ ណោយរបស់ទីក្រុង Osaka ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ […]
- ស្ថានភាពជំនន់ទឹកភ្លៀង ដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងស្រកអស់មកជាធម្មតាវិញ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ ឲ្យដឹងថា នៅសល់ប្រមាណជា៣ទៅ ៤ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី ១២ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងស្រកអស់មកជាធម្មតាវិញ ខណៈដែលក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំង កាលពីរសៀលនិងយប់ថ្ងៃទី ១១ខែតុលា ដោយចាប់ពីម៉ោង២និង៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអាធ្រាតនោះ។ ឯកឧត្តម ឃួង ស្រេង បានធ្វើការបញ្ជាក់បែបនេះ ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយបូមទឹកបឹងទំពន់នាព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ២០២០នេះ ក្រោយពីភ្លៀងដែលបានបង្ករឱ្យមានជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលបញ្ជាក់ថា ខណៈដែលយើងប្រតិបត្តិការ ក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាងនិងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយសារការលិចលង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងខ្លាំងណាស់ ដើម្បីដោះស្រាយលើការលិចលង់លំនៅដ្ឋានប្រជា ពលរដ្ឋដោយសារតែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។ ឯកឧត្តមបន្តថា គ្រោះធម្មជាតិកាលពីយប់មិញ ជាគ្រោះធម្មជាតិមួយដែលរាជធានីភ្នំពេញ របស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀត ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។ […]
- រដ្ឋមន្ត្រីការបរទេសចិន បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ប្រកបដោយផ្លែផ្កា ឯ.ឧ. វ៉ាង យី រដ្ឋមន្រ្តីការបរទេស ចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ២ ៖ ៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ ប្រកបដោយផ្លែផ្ការយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ប្រមុខការទូតចិនរូបនេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ក្នុងដំំណើរទស្សនកិច្ចនេះដែរ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងឯ.ឧ. វ៉ាង យី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ផងដែរ។ សូមជម្រាបថា ឯ.ឧ. វ៉ាង […]
- ចិន ប្រកាសបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំជាទីបំផុត ដើម្បីឲ្យកម្ពុជារក្សាឲ្យបាន អធិបតេយ្យ និងភាពថ្លៃថ្នូរ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសថា ចិនបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំជាទីបំផុត ដើម្បីឲ្យកម្ពុជារក្សាឲ្យបាន អធិបតេយ្យ និងភាពថ្លៃថ្នូរ ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃ១២ ខែតុលា នៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ ជូនសម្តេចថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាឲ្យបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់កម្ពុជា។ រដ្ឋមន្ត្រីបរទេសចិន បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចពិភាក្សា ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន លើគ្រប់វិស័យ និងមានភាពទូលំទូលាយ ដែលឯកឧត្តមបានមានប្រសាសន៍ថា កិច្ចពិភាក្សានេះ បានឈានទៅដល់ការយល់ព្រម រវាងភាគីទាំងពីរ ថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ។ តាមរយៈដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈកន្លង […]
- កម្ពុជា-ចិន ឈានដល់ការចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី ដោយរំពឹងដាក់អនុវត្តដើមឆ្នាំ២០២១ ពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានប្រារព្ធធ្វើ ឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅវិមានសន្តិភាព។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជា កិច្ចព្រមព្រៀងលើកដំបូងមួយសម្រាប់ប្រទេសកម្ពុជា ដែលនេះបង្ហាញពីចំណងមិត្តភាពកាន់ តែរឹងមាំរវាងប្រទេសទាំងពី រនិងកំណត់នូវប្រវតិ្តសាស្ត្រសំខាន់ៗផ្សេងទៀតសម្រាប់ទំនាក់ទំនងប្រទេសកម្ពុជានិងចិន។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរ នឹងអាចបំពេញនីតិវិធីផ្ទៃក្នុងទាំងអស់ដែលចាំបាច់ដើម្បីឱ្យប្រទេសទាំងពីរផ្លាស់ប្តូរ ការណែនាំសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះនៅដើមឆ្នាំ២០២១ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន នឹងអនុញ្ញាតិឲ្យទំនិញជាង៣០០មុខរបស់កម្ពុជាត្រូវនាំទៅចិនដែល ភាគច្រើនគឺជាផលិផលកសិកម្ម និងផលិតផលសម្រេចចេញពីឧស្សាហកម្មកែច្នៃ។ ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវបានរួចពន្ធសម្រាប់ការនាំចេញទៅចិនដូចជា ផ្លែឈើ ត្រីសាច់ ម្រេច ម្ទេសក្រៀម ជាដើម៕ វណ្ណា
- មានវីដេអូរ៖ អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីមន្ទីរពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកជំនន់ តាមបណ្តាស្រុករងការជន់លិច (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០)÷ បើទោះបីជាខេត្តកំពង់ស្ពឺទាំងមូល ពុំទាន់មានទឹកភ្លៀងជន់លិចដល់ចំណុចប្រកាសអាសន្នក៏ដោយ ក៏ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នៅតែបន្តដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យ យ៉ាងយកចិត្តទុកដាក់។ ទាំងរូបភាព និងសកម្មភាព អាចបញ្ជាក់បានថា ការដឹកនាំពីថ្នាក់កំពូល រហូតដល់មូលដ្ឋាន បានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ប្រជាពល រដ្ឋ ហើយសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម បានខិតខំបំពេញការងារទាំងថ្ងៃទាំង យប់ដោយពុំដែលបានគិតអំពីការនឿយហត់នោះឡើយ។ កាលពីល្ងាច ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះឯកឧត្តមបានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងការបង្កបង្កើនផលរបស់ប្រជាកសិករនៅចំណុចទំនប់ទឹក ស្វាយ ឃុំស្រង់ និងទំនប់ទឹកអូរត្រែងស្ថិតនៅក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ផ្ដល់ដោយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ បានឲ្យដឹងថា ស្ថានភាពទឹកភ្លៀង បើទោះបីជាផ្នែកខ្លះខាងលើក្នុងឃុំតាសាល ស្រុកឱរ៉ាល់ នៃដងស្ទឹងព្រែកត្នោត បន្តទទួលរងទឹកភ្លៀងធ្លាក់ជាប់ៗគ្នាក៏ដោយចុះ ក៏ទ្វារទឹកទំនប់តាសាលឋិតនៅក្នុងឃុំតាសាលនិងទ្វារទឹកទំនប់រលាំងជ្រៃ កម្ពស់ទឹក ពុំទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងដែរថា […]
- រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមបង្ការ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមបង្ការ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះ អាចនឹងកើត មានឡើងនៅតាមតំបន់មួយចំនួនជាយថាហេតុ។ តំបន់មួយចំនួននោះរួមមានផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ផ្នែកខាងក្រោមនិងខាងលើទ្វាទឹករលាំងជ្រៃ ស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
- យុវតីស្រស់ស្អាតម្នាក់ រវល់ដើរមើលទូរស័ព្ទបណ្តើរ បណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់ ក្នុងអំឡុងជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០)៖ យុវតីម្នាក់បានរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ ក្នុងអំឡុងជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរសង្កាត់ ក្រុមការងារ និងកងកម្លាំងក្នុងមូលដ្ឋាន សហការជាមួយពលរដ្ឋ រុករកឃើញសាកសព កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា សាកសពយុវតីរងគ្រោះ មានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សា មករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ ។ ប្រភពពីសមត្ថកិច្ចបានបន្តថា នាវេលាម៉ោង ០៤ និង០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់ ដោយសារយុវតីរងគ្រោះនេះ ដើរ បណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើលទៅខាងមុខ បណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់តែម្តង។ សាកសព ក្រោយពីបានរកឃើញ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ […]
- ត្រឹមថ្ងៃនេះ ភ្នាក់ងារគណបក្សចំនួន ៩ ២០៨នាក់ទទួលបានសិទ្ធិសង្កេតមើលការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ គ.ជ ប .បង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ គ ជ.ប. បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយចំនួន ៩.២០៨នាក់មានសិទ្ធិចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ តាមសេចក្តីប្រកាសព័ត៌មានរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្នុងចំណោមភ្នាក់ងារគណបក្សនយោបាយទាំង ៩.២០៨នាក់នោះ មានភា្នក់ងារពេញសិទ្ធិមានចំនួន ២.៩៦៦នាក់ និងភា្នក់ងារបម្រុងមានចំនួន ៦.២៤២នាក់។ សូមអានបន្ថែមនូវសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. ដូចខាងក្រោម ៖
- ក្រសួងអំពាវនាវឲ្យម្ចាស់យានយន្តហួសសុពលភាពឆៀក ប្រហែល៣៦០ពាន់គ្រឿងយករថយន្តទៅឆៀក ឯ.ឧ. ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មានរថយន្តប្រហែលជា ៣៦០ពាន់គ្រឿងដែលផុតសុពលភាព មិនទាន់បានយករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) នៅឡើយទេ។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូលរាជធានីភ្នំពេញកាលពី ថ្ងៃ ពុធលោក ស៊ុន ចាន់ថុល បានសំណូមពរឱ្យម្ចាស់យានយន្តទាំងអស់ត្រូវយករថយន្តមកឆៀកឱ្យបានទាន់ពេលវេលាចៀសវាងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងចៀសវាងការផាកពិន័យផងដែរ ។ គួរជម្រាបថា គិតមកដល់ពេលនេះ មានទិន្នន័យយានយន្តផុតសុពលភាពត្រួតពិនិត្យលក្ខណៈ បច្ចេកទេសប្រមាណ ២៨% ហើយក្រសួងបានធ្វើការផ្ញើសារ SMS ចេញទៅក្រើនរំឭកម្ចាស់យានយន្តប្រមាណ ១២ ០០០នាក់ហើយ ហើយ ក៏ បន្ត ផ្ញើ សារ នេះ ដើម្បី ជូនដំណឹងទៅកាន់ពួកគាត់សំដៅ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លោក ឈួន វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា ក្នុង រយៈពេល ៣ខែចុងក្រោយនេះ មានរថយន្តមកឆៀក ជាង ៨ម៉ឺនគ្រឿងក្នុងនោះមានរថយន្តជិត ២ម៉ឺនគ្រឿងដែលត្រូវពិន័យ ដោយសារហួសសុពលភាព ។ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


