ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • តុលាការបង្គាប់ឱ្យ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើការប្រមូលសំរាម ឡើងវិញនៅមុនថ្ងៃទី១៦ ខែតុលា នេះ បន្ទាប់ពីកុ្រមហ៊ុន ស៊ិនទ្រី បាន ស្នើទាមទារឱ្យកម្មករ បញ្ឈប់ការ ធ្វើកូដកម្ម និងចូល ធ្វើការងារវិញ កាល ពី ថ្ងៃ ទី ១២ ខែ តុលា ។   សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ បានសម្រេច ដោយបញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មករ និយោជិត របស់ក្រុមហ៊ុន ស៊ីនទ្រី ខេមបូឌា គឺជាកូដកម្មខុសច្បាប់ និងបង្គាប់ឱ្យកម្មករ និយោជិតទាំងអស់របស់ក្រុមហ៊ុននេះ បញ្ឈប់ការធ្វើកូដកម្ម និងត្រូវចូលបំពេញការងារវិញតាមវេនពេលវេលា និងតួនាទីរបស់ខ្លួន ឱ្យបានមុនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។   តុលាការក៏បានព្រមានថា ក្នុងករណីដែល មិនព្រមចូលធ្វើការវិញហួសការកំណត់នេះ គឺចាត់ទុកថាមានកំហុសធ្ងន់ធ្ងរ។   ការសម្រេចរបស់តុលាការនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបានប្តឹងទាមទារទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ខែតុលា។ សូមបញ្ជាក់ថា កម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង ១ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃទី២ ខែតុលា បន្ទាប់ពីពួកគេ […]
  • កាកបាទក្រហមកម្ពុជាផ្តល់​ថវិកា៣០០​លាន​រៀលដល់សាខាកាកបាទក្រហមខេត្តចំនួនបីដែលត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា​របស់​កាកបាទ​ក្រហម​កម្ពុជា ជូន​ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត ចំនួន ៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ ដើម្បីជួយដល់ប្រជាពលរដ្ឋដ្ឋ ក្នុង​គ្រោះទឹកជំនន់ បង្ក ដោយ​ទឹកភ្លៀង ក្នុង​មួយ​ខេត្តៗ ទទួលបាន ១០០​លាន​រៀល ដើម្បី​ទិញ​ស្បៀង ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ នេះ​បើតាម​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​។​ ​ថវិកា ១០០ លាន​រៀល សម្រាប់​ខេត្ត​និ​មួយៗ សម្រាប់​ទិញ​ស្បៀង ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នាពេលនេះ រួមមាន​៖ អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ​។​ ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ បន្តថា កាកបាទក្រហមកម្ពុជា បាន​ចាត់​មន្ត្រី​ពី​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម នៅ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ជាមួយ​មន្ត្រី​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ […]
  • មានវីដេអូរ៖ ភ្លៀងធ្លាក់បន្តថែមទាំងបាក់ទំនប់លើភ្នំគិរីរម្យផងនោះ បណ្តាលអោយលិច ផ្លូវជាតិលេខ៤ដោយអន្លើៗ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០)៖ដោយសារតែ មេឃធ្លាក់ភ្លៀងបន្តបន្ទាប់ ហើយថែមទាំងបាក់ទំនប់លើខ្នងភ្នំគិរីរម្យ ផងនោះបណ្តាលអោយជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្លូវជាតិលេខ៤រងការលិចលង់ដោយអន្លើៗ។ កងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ដកំពង់ស្ពឺ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច គ្រប់អង្គភាព ចេញអន្ដរាគមន៍សម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ត្រង់ ចន្លោះគីឡូម៉ែត្រលេខ ៣២- ៣៣ និងលេខ៤២-៤៣ ដែលមានទឹកជន់លិច បណ្ដាលមកពីជំនន់ទឹកភ្លៀងធ្លាក់ជាប់ ៗគ្នាប៉ុន្មានថ្ងៃនេះ។ តាមការអោយដឹងពីប្រជាពលរដ្ឋថា ការលិចផ្លូវជាតិលេខ៤ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៤២និងលេខ៤៣នេះ បណ្តាលមកពីការចាក់លុបបឹងធម្មជាតិជាច្រើននៅខាងត្បូវផ្លូវ និងជាពិសេសគឺក្រោយបុរីសុវណ្ណតែម្តង ដែលម្ចាស់មានឈ្មោះ តុង សេង អាយុជាង៦០ឆ្នាំ ជាអ្នកមានលុយមានអំណាចមួយរូបនៅក្នុងខេត្តកំពង់ស្ពឺ។ ប្រភពបន្តថា កាលពីមុនមិនដែលមានករណីទឹកលិច នោះទេផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូ៤២និង៤៣នោះ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់តាំងពីមានការលុបបឹងធម្មជាតិ និងសង់បុរីសុវណ្ណនេះមក ទឹកជន់លិចផ្លូវតែម្តង។ ប្រជាពលរដ្ឋសាទរ ចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសមត្ថកិច្ច ក្នុងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្ររងគ្រោះនេះ។ និងសំណូមពរឲ្យឯកឧត្តម អភិបាលខេត្ត ជួយពិចារណាចំពោះមតិលើកឡើងរបស់ប្រជាពលរដ្ឋពីបញ្ហាការចាក់ដីលុបបឹងធម្មជាតិក្នុងខេត្តនេះផង។ យ៉ាងនេះក្ដី មិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ថា មតិចោទ […]
  • សេចក្តីជូនដំណឹង ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកណ្តាល រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បានចេញលិខិតជូនដំណឹង និងអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពិសេសអ្នកដែលរស់នៅក្នុងស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅខណៈដែលខេត្តកណ្ដាល បានទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកលើសំណង់ទំនប់ ៧ មករា (កំពង់ទួល) ដែលមកទល់ពេលនេះ ទឹកមានកម្រិតកម្ពស់ ៩,២០ ម៉ែត្រ លើសពីកម្រិតដែលត្រូវប្រុងប្រយ័ត្នទៅទៀត។ សូមអានបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖
  • សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា៦០ម៉ឺនដុល្លារដល់រាជធានី-ខេត្តចំនួន៦ ដែលរងគ្រោះដោយទឹកជំនន់ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៦ ក្នុងមួយរាជធានី-ខេត្តចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះ ស្រាយបញ្ហាចំពោះមុខ។ ឯ.ឧ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបញ្ជាក់ថ រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេល នេះ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយ មាន ជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធ រពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាព លរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិ ធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយ សង្គ្រោះប្រជាពល រដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុស ត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថ យឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា៕
  • កាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកា៣០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត៣ ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ (ភ្នំពេញ) ៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៣ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺ ខេត្តពោធិ៍ សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សាខាកាក បាទក្រហមកម្ពុជា ខេត្តនីមួយៗ ទទួលបានថវិកា ១០០លានរៀល ដើម្បីចាត់ចែងទិញគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះទៅប្រចាំការបំពេញការងារផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គឺប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដឹកនាំប្រតិបត្តិការដោយផ្ទាល់តែម្តង។ ក្នុងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់នេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ […]
  • យោងតាមគេហទំព័រ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតត្រឹមម៉ោង១០:២៧នាទី ព្រឹថ្ងៃ១៤តុលា២០២០នេះ ថវិកាទទួលបាន $៤,៥១០,០០០ ដុល្លារ ដែលក្នុងនោះ ១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ ម៉ឺនដុល្លារ។ ២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។ ៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត ២០ម៉ឺនដុល្លារ។ ៤.លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០ម៉ឺនដុល្លារ។ ៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោក ឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។ ៦.លោកឧកញ៉ា ថោង សារ៉ាត និង លោក ជំទាវ ធីតា ១០ម៉ឺនដុល្លារ។ ៧.ឧកញ៉ា ហុង ពីវ ៥០ម៉ឺនដុល្លារ។ ៨.អ្នកឧកញ៉ា ចេន ស៊ី ៥០ម៉ឺនដុល្លារ។ ៩.ឧកញ៉ា ឃុន សៀ […]
  • ទឹកជំនន់ប៉ះពាល់ដល់រាជធានី-ខេត្ត១៩ នឹងបណ្ដាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះថា ទឹកជំនន់ប៉ះពាល់ដល់រាជ ធានី-ខេត្ត១៩ នឹងបណ្ដាលឲ្យមនុស្ស១២នាក់បាត់ បង់ជីវិត។ ក្នុងកិច្ចប្រជុំបន្ទាន់ជាមួយអង្កការដៃគូអភិវឌ្ឍន៏ ស្ដីពីការត្រៀមឆ្លើយតបទឹកជំនន់រហ៏ស នៅកម្ពុជា នៅព្រឹកមិញនេះ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថាទឹកជំនន់ បានបណ្ដាលរាជធានី-ខេត្តទាំង១៩ រងគ្រោះ។ ឯកឧត្តម ហង្ស សាមឿន បញ្ជាក់ថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពល រដ្ឋ ៣ម៉ឺន៩ពាន់ ៧០២គ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់ ៨៥៣គ្រួសារ ប៉ះពាល់លំនៅដ្ឋាន ៣ម៉ឺន៩ ពាន់៤៨៥ខ្នងផ្ទះ ត្រូវបានជម្លៀសទៅ កាន់ទីទួលសុវត្ថិភាព និងខូចខាត ៣០ខ្នង សាលារៀនចំនួន៤០២ខ្នង វត្តចំនួន៦៤វត្ត និងធ្វើឱ្យលិចផលដំ ណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវសន្ទូងជិត ១១ម៉ឺន៦ពាន់៧៦៤៧ហិកតា និងដំណាំផ្សេងៗជាង ៥ម៉ឺនហិកតា។ក្រៅពីផលដំណាំទឹក […]
  • ក្រសួងបរិស្ថាន ដាក់ឲ្យដំណើរការរថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ក្រសួងបរិស្ថាន បានសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តត្រួត ពិនិត្យគុណភាពខ្យល់ ដំបូងបំផុតនៅកម្ពុជា ដែលមាន ឈ្មោះថា វិស្ណុ ត្រួតពិនិត្យគុណភាពខ្យល់ នាព្រឹកម៉ិញ នៅទីស្តីការក្រសួងបរិស្ថាន។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងនឹងប្រើរថយន្តចល័តនេះ ត្រួតពិនិត្យគុណ ភាពខ្យល់ នៅតាមតំបន់នានា ដែលសង្ស័យប៉ះពាល់គុណ ភាពខ្យល់។ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រ សួងបរិស្ថាន បានឱ្យដឹងថា នេះជាលើកទី១ ដែលក្រសួងបរិស្ថានកម្ពុជាទទួលបានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ពីក្រសួងបរិស្ថានចិន បន្ថែមពីលើ ស្ថានីយ៏ត្រួតពិនិត្យខ្យល់ដែលមានស្រាប់ចំនួនជាង៤០កន្លែង។ ឯ.ឧ បន្តថា ក្រសួងបរិស្ថាន នឹងប្រើប្រាស់រថយន្តនេះ ដើម្បីចុះធ្វើការត្រួតពិនិត្យគុណ ភាពខ្យល់នៅតាមតំបន់ណាដែលសង្ស័យថា មានការបំពុលខ្យល់ ពិសេសនៅតាមតំបន់ព្រំដែន។ ការបំពុលខ្យល់ភាគច្រើនគឺបណ្តាលមកពីការកាប់ដុតរានព្រៃ ការដុតសំណល់កសិកម្ម ពិសេសការបំភាយផ្សែងចេញពីយានយន្ត។ ទោះយ៉ាងណាអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានយកចិត្តទុកដាក់ បង្កើនការតាមដានគុណភាពសាធារណៈ និងការកំណត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័ត ដែលមានឈ្មោះថា វិស្ណុនេះ អាចឱ្យក្រសួងមានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការតាមដានគុណភាពខ្យល់នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា […]
  • ក្នុង៩ខែដើមឆ្នាំនេះ កំពង់ផែភ្នំពេញរកចំណូលបានជាង ២២លានដុល្លារ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០ នេះ កំពង់ផែស្វយ័តភ្នំពេញ អាចរកចំណូលបានជាង ២២លានដុល្លារអាមេរិក ពីសេវាកម្មការចូលចត និងលើកដាក់ទំនិញ។ នេះបើតាមរបាយការណ៍ចំណូលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែភ្នំពេញ ដែលទើបបង្ហាញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។ ក្នុងរបាយការណ៍ដដែល បញ្ចាក់ថា សម័យជំងឺកូវីដ-១៩ បាន និងកំពុងវាយលុករាតត្បាតលើសកលលោក ប៉ុន្តែកម្ពុជាទប់សភាពការណ៍បានល្អប្រសើរ តាមរយៈការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ សូមជម្រាបថា៖ នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញមានចំនួន ២.៧៩លានតោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំ២០១៩។ នាវាផ្ទុកទំនិញឆ្លងកាត់ចំនួន១៧៥៨គ្រឿង, នាវាទេសចរណ៍ចំនួន១២៦ជើង, បរិមាណកុងតឺន័រចំនួនជាង២២ម៉ឺន TEUs និងបរិមាណអ្នកដំណើរចំនួន៩៧៣៣នាក់៕ សំអាង
  • កម្លាំងនគរបាលចម្រុះចេញសង្គ្រោះពលរដ្ឋដែលរងការវាយប្រហារដោយជំនន់ទឹកស្ទឹងព្រែកត្នោត អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់គងនយ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងការវាយប្រហារដោយទឹកជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ។ គីតត្រឹមម៉ោង ២រសៀលថ្ងៃនេះ ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង (ស្ទឹងព្រែកត្នោត) បានលិចលង់ផ្ទះប្រជាពលរដ្ឋ ចំនួន ៤៥៥ខ្នងផ្ទះ ដែលរស់នៅតាមសន្តរស្ទឹង ក្នុងភូមិចំនួន ២៣ភូមិ និងសង្កាត់ចំនួន ១០ ក្នុងខណ្ឌដង្កោ។ ពាក់ព័ន្ធស្ថានភាពទឹកស្ទឹងត្រែត្នោតនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹក មានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។ ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ […]
  • អ្នកទោសក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យជាង១.០០០នាក់ត្រូវជម្លៀសចេញ ដោយសារទឹកជំនន់វាយលុក (បន្ទាយមានជ័យ,ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០) : ដោយទឹកជំនន់ហក់ឡើងខ្លាំងជាបន្តបន្ទាប់ធ្វើអោយមានការជន់លិចភូមិដ្ឋាននិងអាគារស្ថាបន័ មន្ទីរមួយចំនួនក្នុងក្រុងសិរីសោភ័ណ ធ្វើឲ្យអាជ្ញាធរបានបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ។ ដោយឡែកគណៈគ្រប់គ្រងពន្ធនាគារខេត្តបន្ទាយមានជ័យក៏បានបង្ខំចិត្តធ្វើការជម្លៀសជនកំពុងជាប់ឃុំចេញពីពន្ធនាគារនេះទៅកាន់ពន្ធនាគារនៃខេត្តសៀមរាបផងដែរ។ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថាជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១.៦០០នាក់ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយ៉ាងគំហុក ធ្វើអោយមានការលិចអាគាររដ្ឋបាលនិងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។ដូច្នេះដើម្បី បញ្ជៀសផលប៉ះពាល់ផ្សេងៗគណៈគ្រប់គ្រងសម្រេចធ្វើការជម្លៀសចេញបន្ទាន់ជនជាប់ឃុំទៅកាន់ពន្ធនាគារនៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។ ជាក់ស្តែងជំហានដំបូងនៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះជនជាប់ឃុំចំនួន៨១១នាក់ស្រី៨៥នាក់ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាមតាមរថយន្តក្រុង។លោកថាការជម្លៀសចេញអោយទាន់ពេលវេលានេះគឺដើម្បីបង្ការនូវហានិភ័យផ្សេងៗដែលនឹងកើតមានឡើងនៅពេលដែលទឹកវាយលុកខ្លាំងជាងនេះ។ចំពោះជនជាប់ឃុំដែលនៅសេសសល់នឹងត្រូវជម្លៀសចេញនៅពេលបន្តបន្ទាប់គ្នាបន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់លើ។ សូមរំលឹកផងដែរថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានរងការវាយប្រហារពីទឹកជំនន់បីដងហើយដោយក្នុងនោះឆ្នាំ២០០៨ ឆ្នាំដំបូងនៃការដូរពន្ធនាគារមកកាន់ទីតាំងនេះជំនន់បានវាយប្រហារតិចតួច នៅឆ្នាំ២០១៣ទឹកវាយប្រហារខ្លាំងជនជាប់ឃុំត្រូវបង្ខំចិត្តជម្លៀសចេញទៅកាន់ខេត្តបាត់ដំបងនិងសៀមរាប និងឆ្នាំ២០២០នេះក៏បង្ខំចិត្តជម្លៀសជនជាប់ឃុំទៅកាន់ខេត្តសៀមរាបនិងខេត្តដទៃមួយចំនួនផងដែរ។ ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
  • ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ទាំង ស្រុង ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្លូវរត់យន្តហោះ(Runway) នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរការជាផ្លូវការ នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមក​ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ គួរកត់សម្គាល់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាម រយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរ ជាតិជាច្រើនផងដែរ។ ដើម្បីប្រើប្រាស់សក្តានុពល​ដ៏សំបូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតំរូវការជាក់ស្តែង​ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានពង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) […]
  • ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ ទៅតាមកម្មវិធីដែលបានគ្រោងទុក (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើ ញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំនៃ​ ប.ស.ស.​ ដែលបានខិតខំយកចិត្តទុកដាក់រៀបចំនូវសេចក្តីព្រាងឯកសារនេះឡើង ដើម្បីដាក់ជូនកិច្ច ប្រជុំក្រុមប្រឹក្សាភិបាល ​និងសូមអរគុណដល់សមាជិកក្រុម ប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់​ ហេីយធ្វេីការអនុម័តនាពេលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ ជ្រុងជ្រោយស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជ រដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព៕
  • ក្រសួងសង្គមកិច្ច ណែនាំមន្ទីរសង្គមកិច្ច រាជធានី-ខេត្ត ចុះជួយដោះស្រាយ និងឆ្លើយតបបញ្ហាជំនន់ទឹកភ្លៀង និងទឹកជំនន់ក្នុងរដូវវស្សា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធាន ទឹក និងឧតុនិយម ឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) និងសម្ពាធទាប សកម្ម (Active Low) ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដែលអាចបង្ក ឱ្យមានជំនន់ទឹកភ្លៀង និងកម្ពស់ទឹកទន្លេមានការកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាខាងលើអាចបណ្តាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ នឹងអាចកើតមាន ជំងឺផ្សេងៗមកលើប្រជាជនទូទៅ ជាពិសេស ជនចាស់ ជរា ជនពិការ ស្ត្រី និងកុមារជាដើម។ ដើម្បីឆ្លើយតប ទៅនឹងបញ្ហាខាងលើ ក្រសួងសូមធ្វើការណែនាំដល់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ត្រូវអនុវត្តនូវវិធានការឆ្លើយតបមួយចំនួនដូចខាងក្រោម ៖ ១- ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្នុងការដោះ ស្រាយ និងឆ្លើយតបចំពោះបញ្ហាទឹកជំនន់ជូន ប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ២- ត្រូវរៀបចំឱ្យមានក្រុមការងារប្រតិកម្មរហ័សធ្វើបច្ចុប្បន្ន ភាព និងរាយការណ៍ជាប្រចាំអំពីចំនួនប្រជាជន ស្ថានភាព […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)