ព័ត៌មានថ្មី
- មនុស្ស៣៩នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែតុលា គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅកម្ពុជា មានប្រជាពលរដ្ឋចំនួន ៣៩នាក់ហើយ ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្តចំនួន១៩ ស្មើនឹង ១១០ ក្រុង/ស្រុក/ខណ្ឌ (ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ) ។ បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គ្រោះធម្មជាតិ បង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជា ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ១២០ ៧៨៥ គ្រួសារ ស្មើនឹង ៤៨៣ ១៤០ នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ២៣២ ៥៥១ ហិកតា រួមនឹងដំណាំរួមផ្សំប្រមាណ ៨៣ ៩១៨ ហិកតា ទៀតផងដែរ។ សូមជម្រាបថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែរហូតពេលនេះស្ថានភាពនៃជំនន់ទឹកភ្លៀងហាក់បានធូរស្រាល ច្រើនរាជធានីខេត្ត លើកលែងតែខេត្តបន្ទាយមានជ័យ ដែលកំពុងបន្តជន់លិច ខណៈ សម្តេចតេជោ […]
- អត្រាប្តូរប្រាក់រៀលថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើ ៤ ០៨០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨០,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៣៨,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៥៩,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩២១,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១៩,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥១២,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦១៣,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២១,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩១០,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦១,០០រៀល ; ១បាតថៃ ស្មើ១៣១,៥០រៀល ; ១០០០ដុងវៀតណាម […]
- សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ កម្រិតបរិញ្ញាបត្រជំនាន់ទី១៩ វគ្គសិក្សាទី១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩វគ្គសិក្សាទី១ ឆ្នាំសិក្សា២០២០-២០២១នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧.៣០នាទីព្រឹក។
- ក្រសួងអប់រំ អនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ ស្ថិតក្នុងដំណាក់នៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបន្ថែមគោលការណ៍ប្រតិបត្តិស្តង់ដា (sop) សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បះ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបថជំងឺកូវីដ-១៩។ សូមអានខ្លឹមសារបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖
- ក្រុងសៀមរាប ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២១-២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ២២ តុលា ២០២០ បានប្រកាស ថា ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ។ បើតាមផេករបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា ការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា ចាប់ពីឆ្នាំ២០០៨ មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល០២ឆ្នាំ។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន ៖ ១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១ ២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី […]
- កម្មវិធីស្បៀងអាហារពិភពលោក បន្តជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ កម្មវិធីស្បៀងអាហារពិភពលោក ប្រកាសបន្តជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ ដោយបន្តនូវកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភ គាំទ្រលើការងារ ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនិងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ចាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។ លោកជំទាវ Claire Conan តំណាង នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។ ឯកឧត្តម ឆាយ ថន បានបន្តថា ឆ្នាំក្រោយក្រសួងផែនការរួមនិងដៃគូជំនួយ នឹងចាប់ផ្តើម ដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាព សុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល៕
- ជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯ.ឧ.ប្រាក់ សុខុន ជាមួយ ឯ.ឧ. MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេស ជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯ.ឧ.ប្រាក់ សុខុន ជាមួយ ឯ.ឧ. MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេស
- ការព្យាករកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាសម្រាប់ថ្ងៃទី២២ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានចេញព្រឹត្តិប័ត្រព័ត៌មាន និងការព្យាករណ៍ស្តីពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
- ក្រសួងការបរទេសកម្ពុជា ប្រកាសលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ ក្រសួងការបរទេសកម្ពុជា បាប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវិដេអូ បានចែករំលែកសារអបអរសាទរចំពោះខួប ៧៥ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងបានកោតសរសើរចំពោះសមិទ្ធិផលដ៏ធំធេង ដែលអង្គការសហប្រជាជាតិ សម្រេចបាន ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមក ជាពិសេសក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រកបដោយចីរភាព។ សូមអានបន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖
- សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជួនសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់។ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ តុលានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៏ថា ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្តក្រុងដែលរងគ្រោះដោយសារទឹកជំនន់១៩ រាជធានី-ខេត្ត។ សម្តេចតេជោ បានស្នើឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ត្រូវផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទទួលទាន ជា មួយនឹងការរក្សាអនា ម័យខ្ពស់ ដើម្បីធានាមិនឲ្យពលរដ្ឋណាម្នាក់កើត ជំងឺរាគរូស ចុកក្អួត ប៉ះពាល់ដល់សុខភាព។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ជួយដឹកជញ្ជូន និងជួយជួសជុលលំនៅដ្ឋានប្រជាពល រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្រោយជំនន់បានបញ្ចប់។ ពិសេសរាជរដ្ឋាភិបាល ត្រូវ មានភារកិច្ច ជាច្រើនទៀត ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនា […]
- កម្ពុជា អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣%នៃចំនួនប្រជាជននៅពាក់កណ្តាលឆ្នាំក្រោយ «នៅក្នុងថ្នាក់អន្តរជាតិ គេគិតរួចហើយ គឺវ៉ាក់សាំងដែលនឹងទទួលបានគឺ « COVAC Facility » ហើយបើយោងតាមអ្នកដែលសម្របសម្រួល ទទួលខុសត្រូវលើវ៉ាក់សាំងនេះ គឺប្រទេសកម្ពុជាយើង ប្រហែលជាគេអាចផ្តល់ជូនក្នុងរង្វង់ ៣ភាគរយ នៃចំនួនប្រជាជនសរុប គឺបានខ្ទង់ប្រមាណជាជាង ៣ លាននាក់»។ លោកស្រីថ្លែងថា «វាមិនមែនតែសម្រាប់បែងចែកតែមកក្នុងប្រទេសកម្ពុជាយើងទេ តែត្រូវបែងចែកនៅទូទាំងសកលលោក។ អ៊ីចឹង វាត្រូវមានការបែងចែកមួយដោយស្មើភាពគ្នា ហើយមានសិទ្ធិស្មើគ្នានៅក្នុងការទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ នេះ»។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ខណៈលោកស្រីចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។ លោកស្រីបន្តថា យ៉ាងណាក៏ដោយ ក្នុងចំណោម ៣ភាគរយដែលកម្ពូជានឹងអាចទទួលបាននោះ មិនអាចបញ្ជូនមកម្តងទាំង ៣ភាគរយនោះទេ អាចនឹងមានការបែងចែកជាដំណាក់ៗ ដោយសារផលិតភាពនៃវ៉ាក់សាំងនេះ នៅមានកម្រិតនៅឡើយ។ គួរជម្រាបថា ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) អង្គការ ហ្គាវី (GAVI) និងកម្មវិធីជាតិចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលបានមូលមតិគ្នា ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍នូវផែនការមួយដែលហៅថា Deployment Plan សម្រាប់ធ្វើការពិនិត្យមើល គ្រប់គ្រង ការបែងចែករួមគ្នា និងការមើលថា តើក្រុមណាដែលត្រូវទទួលនូវវ៉ាក់សាំងមុនគេ៕
- លោកស្រី ឆោម ខ្វាន់ និងស្វាមី ឧបត្ថម្ភអង្ករ២តោន រួមទាំងគ្រឿង ឧបភោគបរិភោគ និងថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)៖ លោកស្រី ឆោម ខ្វាន់ និងស្វាមី បានឧបត្ថម្ភអង្ករ២តោន, ត្រីខ១០០យួរ, មី១០០កេសតូច និងថវិកា៥លានរៀល ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលសូមថ្លែងអំណរគុណ ដល់លោកស្រី ឆោម ខ្វាន់ និងស្វាមី ដែលបាននាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោកស្រី ឆោម ខ្វាន់ និងស្វាមី សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ មានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ […]
- ទឹកទន្លេមេគង្គ នឹងបន្តកើនឡើងជាលំដាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា ខាងមុខ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ បាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាង ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ថ្ងៃខាងមុខក្នុងនោះ៖ *នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ម៉ែត្រ។ *នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ។ *នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ម៉ែត្រ។ សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជា ព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ […]
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ហើយដោយសារជាបទពិសោធន៍នៅប្រទេសអភិវឌ្ឍន៍តែងបានគិតគូរអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច៕
- ការព្យាករកម្ពស់ទឹកសម្រាប់ថ្ងៃទី២០ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ស្តីពីការព្យាករកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


