ព័ត៌មានថ្មី
- កម្ពុជា និងហុងគ្រី បោះជំហានថ្មីលើកិច្ចសហប្រតិបត្តិការកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជមកម្មហុងគ្រី ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឯកឧត្តមវេង សាខុន បញ្ជាក់ថា កម្ពុជាមានវិស័យចំនួន ៤សំខាន់សម្រា ប់ហុងគ្រី ធ្វើការវិនិយោគនៅពេលអនាគតគឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្ប កម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ ទី៤-ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនេះផងដែរ។ ឯកឧត្តមបានបន្តថា វិស័យកសិកម្មហុងគ្រី បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិ ច្ចប្រមាណ៨% នៃGDP។ ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេស ហុងគ្រី។ កន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សា ចំនួន ១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋា ភិបាលហុងគ្រីកំពុងពិចារ ណាថានឹងបង្កើនចំនួនអាហានរូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។ ឯកឧត្តម បានស្នើសុំឲ្យឯកឧត្តមរដ្ឋមន្រ្តីបញ្ជូននិស្សិតឲ្យទៅបន្តការសិក្សានៅហុងគ្រីនៅតាមជំនាញឲ្យបានច្រើន ដែលជាឱកាសសម្រាប់ការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និស្សិតនិងនិស្សិតឲ្យកាន់តែស្អិតរមួត និងរឹងមាំ ដែលនាំឲ្យទាំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបានកាន់តែរឹងមាំ។ ឯកឧត្តមរដ្ឋមន្ត្រី […]
- កម្ពុជា ចាត់ទុកហុងគ្រី ជាមិត្តភក្តិដ៏ស្និទ្ធស្នាល និងជួយគ្នា ពេលជួបការលំបាក ភ្នំពេញ៖ ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលកម្ពុជា កំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រី បានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ជំហររបស់ហុងគ្រី លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជា ឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសទាំងពីរនាក់ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ កម្ពុជា បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះ ហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លង មក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ […]
- ក្រសួងការងារ ប្រាប់ម្ចាស់អង្គការ ឬសមាគមទៅចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានបណ្ណមូលនិធិសមធម៌ រដ្ឋបាលក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានចេញលិខិតណែនាំស្តីពីនីតិវិធីនៃការចុះបញ្ជីកម្មករ និយោជិតក្រៅប្រព័ន្ធ ក្នុងបេឡាជាតិសន្តិសុខ សង្គម ដើម្បីទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល ដែលចំពោះសមាគមត្រូវមានអាជ្ញាបណ្ណទទួលស្គាល់ដោយ ក្រសួងមហាផ្ទៃ ។ ក្រសួងការងារបានបញ្ជាក់ថា ការផ្តល់បណ្ណមូលនិធិសមធម៌ សុខាភិបាល ដោយបេឡាជាតិរបបសន្តិសុខ សង្គម ប . ស . ស មិនតម្រូវឲ្យមានការបង់កម្រៃសេវាឡើយ ។ ក្រសួងបញ្ជាក់ថា ដើម្បីទទួលបានបណ្ណមូលនិធិសមធម៌ សុខាភិបាល គឺអង្គការវិជ្ជាជីវៈត្រូវមានវិញ្ញាបនប័ត្រចុះបញ្ជីអង្គការ វិជ្ជាជីវៈចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំពោះ កម្មករនិយោជិតក្រៅប្រព័ន្ធដែលជាសមាជិករបស់ សមាគម ឬអង្គការវិជ្ជាជីវៈត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ និងលិខិតបញ្ជាក់អំពីមុខរបរ និងទីលំនៅបច្ចុប្បន្នដែល ចេញដោយអាជ្ញាធររាជធានី ខេត្តតាមនីតិវិធី៕
- ព្រឹកនេះ កិច្ចប្រជុំរដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ពិធីសារខណ្ឌសីមារវាងកម្ពុជា-វៀតណាម កិច្ចប្រជុំសភា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសំឡេង១១៦ លើ១១៦។ សម័យប្រជុំលើកទី៥ នីតិកាលទី៦ នាព្រឹកមិញនេះ បានធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។ គួររំលឹកថា សេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាឯកសារបច្ចេកទេស ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងអមដោយផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥០០០ ចំនួន ៩២ផ្ទាំង ដែលមានរំលេចបង្គោលព្រំដែន នៅលើផែនទី និងមានកត់ត្រានិយាមកាច្បាស់លាស់ ដើម្បីកត់សម្គាល់សមិទ្ធផល ៨៤% ដែលប្រទេសទាំងពីរសម្រេចបាន រួមនិងឧបសម្ព័ន្ធចំនួន ៤ទៀត រួមមាន ៖ ១៖ តារាងចុះលេខបង្គោលព្រំដែន ២៖ តារាងនិយាមកា និងរយៈកម្ពស់បង្គោលព្រំដែន ៣៖ តារាងរាយនាមកម្មសិទ្ធិដីកោះ នៅតាមខ្សែព្រំដែនផ្លូវទឹក ៤៖ […]
- រដ្ឋសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភ្សា អនុម័តនាពេលនេះ នឹងក្លាយជាច្បាប់សម្រាប់រាជរដ្ឋាភិបាលយកទៅអនុវត្ត ក្នុងការដឹកនាំប្រទេសជាតិ ទាំងកិច្ចការ ក្នុងប្រទេ ស តំបន់ និងពិភពលោក សំដៅបង្កើនការអភិវឌ្ឍសង្គមជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេ សជិតខាង ប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក លើការងារកិច្ចការព្រំដែន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ ជាដើម។ សេចក្តីព្រាងច្បាប់ទាំងនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ […]
- តម្លៃប្រេងឥន្ធនៈលក់រាយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៩៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៥៥០រៀល ក្នុង១លីត្រ។ សូមអានបន្ថែមខ្លឹមសារក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម ៖
- សម្តេចតេជោ រំលឹកពីភាពឈឺចាប់ នៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បង (ហ៊ុន កំសត់) ថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះជាខួបលើកទី៤៤ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់ខ្ញុំ(១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះខ្ញុំចង់រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនខ្ញុំ។ ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែក្រោយរៀបការប្តីប្រពន្ធយើងមិនបានរស់នៅជាមួយគ្នាដោយសារពួកអង្គការយកភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំរកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះហើយធ្វើឱ្យនាងចាញ់ កូនយ៉ាងខ្លាំង។ ទោះមានផ្ទៃពោះ និងចាញ់កូនក៏ភរិយាខ្ញុំនៅតែខិតខំធ្វើការយ៉ាងលំបាកតាមការចាត់តាំងរបស់អង្គការសុីអត់សុីឃ្លានដូចប្រជាជនកម្ពុជាទូទាំងប្រទេសផ្សេង ទៀតដែរ។ ប្តីប្រពន្ធយើងពិតជាកំសត់ យើងមិនដែលបានរស់នៅជាមួយគ្នាលើសពីមួយសប្តាហ៍ឡើយ ខ្ញុំតែងស្រក់ទឹកភ្នែកអាណិតប្រពន្ធពេលនាងចាញ់កូន និងមានជម្ងឺដោយសារធ្វើការធ្ងន់ហួសកម្លាំង។ ក្នុងខែតុលា ១៩៧៦ ខ្ញុំបានសុំអង្គការយកភរិយាខ្ញុំទៅទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)មុនបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ យុទ្ធមិត្តក្នុងអង្គភាពក៏ដូចជាប្រជាជននៅភូមិកោះថ្ម និងភូមិក្តុលបានផ្តល់មតិមកខ្ញុំថា ទុកភរិយាខ្ញុំឱ្យឆ្លងទន្លេនៅក្នុងអង្គភាពដោយឆ្មបបុរាណ។ ដោយសារការព្រួយបារម្ភអំពីការឆ្លងទន្លេកូនដំបូងហើយ ដែលអាចឈានដល់ការវះកាត់ខ្ញុំ និងភរិយាបានពិភាក្សាគ្នាហើយសម្រេចថាត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យសុវត្តិភាពជាង។ ចុងខែតុលា ១៩៧៦ ខ្ញុំបានបញ្ជូនភរិយាខ្ញុំ មកកាន់មន្ទីរពេទ្យតំបន់ដែលមានទីតាំង នៅស្រុកមេមត់(ពេលនេះជាវិទ្យាល័យមេមត់)។ នៅមន្ទីរពេទ្យ មានគ្រូពេទ្យស្ត្រីម្នាក់ជាពេទ្យឆ្មបដែលធ្លាប់រៀនពេទ្យជាមួយភរិយាខ្ញុំ ដែលជាពេទ្យឆ្មបដូចគ្នា។ ឯប្រធានមន្ទីរពេទ្យគឺជាមនុស្សល្អនិងរាប់អានជាមួយខ្ញុំច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យខ្ញុំមានការជឿទុកចិត្តទៅលើមន្ទីរពេទ្យនេះ។ ជាអកុសលតាំងពីពេលយកភរិយាចូលមន្ទីរពេទ្យនាចុងខែតុលា ១៩៧៦ ខ្ញុំពុំដែលបានទៅជួបភរិយាខ្ញុំទេ ដោយសារជាប់កិច្ចការផង និងប្រធានយោធាតំបន់ដែលមកនៅអង្គភាពខ្ញុំ ខ្វះអាធ្យាស្រ័យផងដែលមិនអាចសុំច្បាប់ទៅមើលប្រពន្ធបាន។ ដូចទេវតាបានរៀបចំនៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា […]
- ស្ថានភាពកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាសម្រាប់ថ្ងៃទី២ ខែវិច្ឆិកា នេះ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នេះ បានចេញព្រឹត្តិប័ត្រព័ត៌មាន និងការព្យាករណ៍ស្តីពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
- ម្សិលមិញ មានមនុស្សស្លាប់ ៨នាក់ និងរបួស ១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងកម្ពជា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ បានកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ ស្រាល ចំនួន ១៣នាក់។ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់មិនប្រយ័ត្ន និងស្រវឹង៕
- រមណីយដ្ឋានអង្គរ ក្នុង១០ខែដើមឆ្នាំនេះ ទទួលបានចំណូលជាង ១៨លានដុល្លារ នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៤៨៥នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ទាំងចំនួនភ្ញៀវទេសចរ និងចំណូលបានពីការលក់សំបុត្រ បានធ្លាក់ចុះជាង៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ ថវិកាដែលប្រមូលបានពីការលក់បណ្ណ ចូលទស្សនាតំបន់អង្គរនេះ ត្រូវបានរំលែកសម្រាប់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៧៩៦ ៩៧០ដុល្លារ។ ដោយឡែកពេញមួយខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន៩៣ ៥៩៨ដុល្លារ៕
- ព្រឹកថ្ងៃចន្ទនេះ រដ្ឋសភាកម្ពុជា នឹងប្រជុំពិភាក្សាអនុម័តលើពិធីសារខណ្ឌសីមា ជាមួយប្រទេសវៀតណាម នៅម៉ោង ៨ព្រឹក ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំ លើកទី៥ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងសម័យប្រជុំនេះ នឹងពិនិត្យពិភាក្សា លើរបៀបវារៈរួមមាន ៖ ទី១ គឺការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេច កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ង្វៀន សួនហ្វ៊ុក […]
- ថ្ងៃនេះ នៅកម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីលើស្ត្រីជនជាតិខ្មែរម្នាក់ ដែលត្រឡប់មកពីប្រទេសជប៉ុន ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីលើស្ត្រីខ្មែរម្នាក់ដែលធ្វើដំណើរមកពីប្រទេសជប៉ុន ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាល មិនទាន់បានជាសះស្បើយនៅឡើយទេ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើតេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកដំណើរចំនួន ២នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារចំនួន ០៣កន្លែងនៅក្នុងរាជធានីភ្នំពេញ (ចំនួន២៦នាក់) និងនៅមណ្ឌលទ័ពអាកាស ចំនួន២៦នាក់ (ដែលនៅក្នុងចំនួននេះ មានស្ត្រីដែលរកឃើញមានវីរុសកូវីដ-១៩ ខាងលើនេះដែរ)។ ដូច្នេះ អ្នកដំណើរដែលនៅមណ្ឌលទ័ពអាកាស ទាំង២៥នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ […]
- ក្រសួងអប់រំ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៣ពាន់កន្លែង នៅទូទំាងប្រទេស ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា សាធារណៈចំនួន៣០០០ទីតាំង ក្នុងរយៈពេល០៤ឆ្នាំ គឺចាប់ផ្ដើមពីឆ្នាំ ២០២០នេះ ដល់ឆ្នាំ២០២៣ ដើម្បីផ្ដល់ការរៀន និងការបង្រៀនតាមបែបឌីជីថល។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈក្នុងរយៈពេល ៤ ឆ្នាំនេះ ក្រសួងអប់រំបាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ការរៀន និងការបង្រៀន តាមបែបឌីជីថល ដែលការអនុវត្តត្រូវធ្វើឡើងជាជំហានៗ ចាប់ពីចុងឆ្នាំ២០២០នេះតទៅ។ ឯកឧត្តម បញ្ជាក់ថា ក្រសួងអប់រំបានកំណត់លក្ខណៈវិនិច្ឆ័យមួយចំនួន ដើម្បីជ្រើសរើស សាលារៀនគោលដៅតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនេះ ហើយនៅឆ្នាំ២០២១ នឹងជាជំហាន បន្តបន្ទាប់ អនុវត្ដន៍តាមគ្រឹះស្ថានសិក្សាប្រមាណពី៦០០ទៅ៧០០ ទីតាំងទៀត ស្របទៅ តាមលក្ខខណ្ឌនៃការវិនិច្ឆ័យដែលក្រសួងបានកំណត់។ ឯកឧត្តមបញ្ជាក់ថា «នៅក្នុងការជ្រើសរើសយោងតាមលក្ខខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពេលចុះទៅពិនិត្យជាក់ស្ដែង នៅក្នុងដំណើរការនៃការជ្រើសរើសនោះ គឺពិនិត្យមើលទៅលើកត្តាមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានពាក់ព័ន្ធ ធនធានដែលមានស្រាប់ ហើយនិងការ ប្ដេជ្ញាចិត្តរបស់គណៈគ្រប់គ្រងសាលារៀននៅក្នុងការចូលរួមអនុវត្តន៍គម្រោងនេះ»។ […]
- ទូតគុយបាប្រចាំកម្ពុជា សរសើរពីការរីកចម្រើនឆាប់រហ័សរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកជំ ទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតគុយបា អំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស។ ពិសេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខពីប្រជាជននិងរដ្ឋាភិបាលគុយបាចំពោះប្រជាពលរដ្ឋកម្ពុជាទាំងជាង៤០នាក់ ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរហើយលោកជំទាវជឿជាក់ថាស្ថានភាពគ្រោះទឹកជំនន់នាពេលនេះបានធូរស្បើយ ហើយសង្ឃឹមថាកម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូនជាបន្តបន្ទាប់។ លោកជំទាវ បានកោតសរសើរដល់កម្ពុជា ថាជាប្រទេសគំរូមួយដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាតកូវីត១៩ ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសនៅពាសពេញពិភពលោកផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូត កត់សម្គាល់ថា កម្ពជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿន អស្ចារ្យខុសពីអ្វីដែលលោក ជំទាវធ្លាប់បានឮពីមុនមក។ ម្យ៉ាងទៀតឆ្នាំ ២០២០ នេះជាឆ្នាំនៃខួបគម្រប់ ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងគុយបាដូច្នេះហើយភាគីគុយបានឹងរៀបចំកម្មវិធីជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងគុយបា ដោយក្នុងនោះស្ថានទូតគុយបាកំពុងតែខិតខំរិះរកមធ្យោ បាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាហើយនឹងស្វះស្វែងជួបជាមួយបណ្ដាក្រសួងស្ថាប័ននានាដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីព្រោះកន្លងមកគុយបាធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌និងកសិកម្មប៉ុន្តែសង្ឃឹមថានឹងមានវិស័យផ្សេងៗទៀតដែលស្ថានទូតគុយបាអាចធ្វើសហប្រតិបត្តិការជាមួយកម្ពុជាបាន៕
- រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យដំណាំស្រូវវស្សារបស់ប្រជាកសិករដែលកំពុងរងផលប៉ះពាល់ជាង៤ពាន់ហិចតា ក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរតាមរយៈត្រាក់ទ័រមកចំណុចប្រឡាយព្រែក នៅឃុំចំណោម ស្រុកមង្គលបុរី ដើម្បីពិនិត្យផ្ទាល់នៃស្ថានភាពទឹកជំនន់ ដែលកំពុងប៉ះពាល់ ខូចខាតដំណាំស្រូវវស្សារបស់ប្រជាកសិករលើផ្ទៃដីជាង ៤ ០០០ហិកតា និងលទ្ធភាពស្តារឡើងវិញជូនពួកគាត់។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឲ្យត្រៀមពូជស្រូវស្រាល OM 5451 និងពូជពោតផ្អែមមកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាដល់ប្រជាកសិករក្នុងតំបន់នេះបន្ទាប់ពីទឹកបានស្រកចុះ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


