ព័ត៌មានថ្មី
- រដ្ឋមន្ត្រីកសិកម្ម និងភរិយា ដាក់ខ្លួនឯងនៅដាច់ដោយឡែក ១៤ ក្រោយប៉ះពាល់ផ្ទាល់ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ថែមរយៈ facebook page ផ្លូវការនៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកានេះ ឯកឧត្តមនវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងភរិយា បានដាក់ខ្លួនឯងឥឡូវដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានសូម អភ័យទោសចំពោះការលុបចោល កម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលលោកបានសន្យាកន្លង មក។ លោកថា អ្វីដែលជាភាកិច្ចរបស់លោកដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនោះ នៅតែបំពេញគឺ ការហាត់ប្រាណ ការត្រួតពិនិត្យឯកសារ និងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។ សូមជម្រាបថាឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា និងរសៀ លបានចុះហត្ថលេខា ជាមួយរដ្ឋមន្ត្រីការបរទេសនិងបានចាប់ដៃជាមួយរដ្ឋមន្ត្រីរូបនេះផងដែរ។ តាមក្រសួងសុខា ភិបាល មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប និងអ្នកពាក់ព័ន្ធជាង ៦០០ នាក់ ដែលបានប៉ះពាល់ និងទាក់ទងនឹងពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវបានយកសំណាកមកធ្វើតេស្ត លទ្ធផលគឺអវិជ្ជមាន។ យ៉ាងណាក៏ដោយក្រសួង សុខាភិបាលតម្រូវឲ្យធ្វើចត្តាលីស័ករយៈពេល ១៤ ថ្ងៃដើម្បីធានាមិនឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
- កម្ពុជា-ថៃ កំពុងសម្រួលនីតិវិធី ឱ្យពលករខ្មែរកំពុងធ្វើការនៅថៃ អាចបន្តការងាររយៈពេលបួនឆ្នាំ និងពីរឆ្នាំបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា អនុញ្ញាតឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ អាចបន្តការងាររយៈពេលបួនឆ្នាំ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយមិនចាំបាច់វិលត្រលប់មកកម្ពុជាវិញឡើយ ហើយនៅពេលចប់អាណត្តិបួនឆ្នាំនេះ រាជរដ្ឋាភិបាលទាំងពីរក៏នឹងអនុញ្ញាតឱ្យពលករខ្មែរអាចបន្តការងារនៅប្រទេសថៃរយៈពេលពីរឆ្នាំថែមទៀត។ ការសម្របសម្រួលរវាងភាគីទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារ កម្ពុជា-ថៃ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈខាងភាគីកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីថៃដឹកនាំដោយ ឯកឧត្តម ស៊ូរ៉ាឆ័យ ឆ័យត្រាគុលថង អនុរដ្ឋមន្រ្តីនៃក្រសួងការងារថៃ។ ភាគីមិត្តទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើរបៀបវារៈសំខាន់ៗចំនួន៣ ៖ ១. ភាគីទាំងពីរបានពិភាក្សាលើបញ្ហាពលករ ដែលបានបញ្ចប់កិច្ចសន្យាការងាររយៈពេលបួនឆ្នាំ (នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន) តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់បន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំបន្ថែម។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារ រយៈពេលពីរឆ្នាំ ពលករត្រូវត្រលប់មកកម្ពុជាវិញ។ ភាគីថៃបានស្នើ ភាគីកម្ពុជា អនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបញ្ចប់កិច្ចសន្យាការងាររយៈពេលបួនឆ្នាំ អាចបន្តស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ដោយមិនចាំបាច់វិលត្រលប់មកកម្ពុជាវិញ។ […]
- សម្ដេចតេជោនាយករដ្ឋមន្ត្រី ផ្ញើសារជូនជនរួមជាតិ បន្ទាប់ពីមានដំណឹងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី ឆ្លងជំងឺកូវីដ-១៩ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។ សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជនិងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃទី១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។ សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។ ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែ បំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខា លើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅ ក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ៕
- កម្លាំងអភិរក្សព្រៃឈើថៃបានចាប់ខ្លួនជនជាតិខ្មែរ០៣នាក់ដែលចូលទៅកាប់ព្រៃឈើក្នុងទឹកដីថៃ (ខេត្តបាត់ដំបង,ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០)៖កម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួន ជនជាតិខ្មែរចំនួន៣នាក់នៅលើទឹកដីប្រទេសថៃទល់មុខនឹងស្រុកសំឡូត ខេត្ត បាត់ដំបង នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពចូលកាប់បំផ្លាញព្រៃឈើដោយ អារជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីប្រទេសកម្ពុជា ។ យោងតាមប្រភពពីប្រទេសថៃក្នុងការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១២,៣០នាទី ថ្ងៃត្រង់ដោយកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់កំពុងធ្វើសកម្មភាព លីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនបានតែ ម្តង។យោងតាមរបាយការណ៍ថៃបានបញ្ជាក់ថា៖ពលរដ្ឋខ្មែរទាំងនោះមានឈ្មោះ ១/-សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ, ២/- ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ, ៣/- ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ។ ពួកគេទាំង០៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ បច្ចុប្បន្នជនជាតិខ្មែរទាំង០៣នាក់ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថាគេកំពុងរង់ចាំមើលខាងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភាគីថៃដើម្បីចរចានិងសម្របសម្រួលសុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញ នាព្រឹកថ្ងៃទី០៤នេះ ៕ ដោយ៖សហការី(កែសម្រួលដោយ មណ្ឌលកែវ)
- អាជ្ញាធរក្រុងព្រះសីហនុ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈ ដែលមានពលរដ្ឋសង់រោង និងតូបលក់ដូរលើចំណីផ្លូវ (ខេត្តព្រះសីហនុ,ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០)៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ព្រះសីហនុ បានបន្តដឹកនាំអាជ្ញាធរសង្កាត់៤ និងបុគ្គលិកក្រុមហ៊ុនសំរាម KSWM ចូលរួមសហការជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវមួយចំនួន ឆ្ពោះទៅកាន់វត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីរក្សារបៀបរៀបរយឡើងវិញ។ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា ចំពោះការសង់រោង និងតូបលក់ដូរមិនរៀបរយ ហើយបំពានលើដងផ្លូវ និងចំណីផ្លូវសាធារណៈ នៅតំបន់អូរត្រេះ បានប៉ះពាល់ដល់ការធ្វើចរាចរណ៍, បង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ, ប៉ះពាល់បរិស្ថាន ដោយសារការទុកដាក់សំរាមមិនត្រឹមត្រូវ និងប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះធ្ងន់ធ្ងរបំផុត។ នាឱកាសនោះដែរ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៏បានបន្តណែនាំប្រជាពលរដ្ឋ ហាមមិនឲ្យមកសង់រោង និងតូបលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់របៀបរៀបរយ ទៀតទេនាថ្ងៃខាងមុខ។ បន្ថែមលើនេះ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ក៏បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋទាំងឡាយណា មិនគោរពតាមបំរាម និងការណែនាំ របស់អាជ្ញាធរទេ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)
- រដ្ឋមន្ត្រីអប់រំ ប្រគល់-ទទួលល Aqua Tower ដល់វិទ្យា ល័យ ហ៊ុន សែន កងតាណឹង ខេត្តកំពង់ចាម ៖ ដើម្បីធ្វើការឡើងកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនាកំឡុងពេលវិបត្តិនៃការរាតត្បាតសកលនៃជំងឺ កូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចគាំទ្រដោយក្រុមហ៊ុនកូកាកូឡា បានប្រគល់ជូន Aqua Tower ដែលជាប្រព័ន្ធទឹកស្អាតអាចផលិតទឹកផឹកចំនួន ១.០០០ លីត្រក្នុងមួយម៉ោង ដោយអាចទ្រទ្រង់តម្រូវការទឹកផឹកប្រចាំថ្ងៃបានរហូតដល់ ១៨០០ នាក់។ ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋលេខាធិការ តំណាងក្រុមហ៊ុនកូកាកូឡា គណៈគ្រប់គ្រងវិទ្យាល័យ និងអង្គការដៃគូ ជាច្រើនរូបផងដែរ៕
- សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា យោងតាមកិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ ឯ.ឧ. ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាបថា ការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ។ ប្រភេទផ្លូវទាំង ៤រួមមាន ប្រភេទទីមួយចាក់បេតុងចំនួន ២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី ម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។ ឯ.ឧ. រដ្ឋមន្ត្រី បានឱ្យដឹងថា អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ រួមមាន ៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម ១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ […]
- ការសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។ សម្ដេចពិជ័យសេនា បានជំរុញលើកទឹកចិត្តឲ្យសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមផ្ដល់មតិយោបល់ទាក់ទងនឹងការសិក្សាប្លង់ស្ថាបត្យ កម្មលម្អិតនៃ ខ្សែផ្លូវទាំង៣៨ខ្សែ ក៏ដូចជាការត្រៀមរៀបចំពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ឱ្យប្រព្រឹត្ត ទៅដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដោយបានគូសបញ្ជាក់ថា៖ ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យសិក្សាលម្អិតលក្ខណៈបច្ចេកទេសផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាពដែលត្រូវសាងសង់ប្រវែងសរុបចំនួន១០៨គីឡូម៉ែត្រ បានពិភាក្សាលម្អិតលើការងារបច្ចេកទេសជាមួយអង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ អង្គភាពដែលទទួល យកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ […]
- ទេសចរបរទេសជាង ១០០សញ្ជាតិបានមកកម្សាន្តនៅកម្ពុជា ក្នុង៩ខែដើមឆ្នាំនេះ ទេសចរបរទេសជាង ១០០សញ្ជាតិបានចូលមកកម្សាន្តនៅកម្ពុជាជាបនតបន្ទាប់ ទោះបីជាពិភពលោក កំពុងតែរាតត្បាតដោយសារតែមេរោគកូវីដ-១៩ ក៏ដោយ។ ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍នៅថ្ងៃនេះថា ទោះបីជាចំនួនភ្ញៀវទេសចរថយចុះជាអតិប្បរមាដោយសារតែវិបត្តិកូវីដ១៩ នេះក៏ដោយចុះ ប៉ុន្តែបើនិយាយអំពីពលរដ្ឋនៅលើពិភពលោក ដែលមកកំសាន្តនៅកម្ពុជា គឺហាក់នៅតែដដែលទេ ពោលគឺនៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះ គឺមានប្រមាណជា ជាង១០០ សញ្ជាតិ ។ ភ្ញៀវ បរទេសមកលេងសរុបនៅកម្ពុជា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០ នេះ គឺធ្លាក់ចុះ ៧៤,១ភាគរយ ស្មើនឹង ១.២៤៧.៦៨០នាក់ប៉ុណ្ណោះ។ របាយការណ៍ដដែលបង្ហាញថា គ្រប់ជនជាតិដែលមកលេងកំសាន្តនៅកម្ពុជា គ្មានប្រទេសណាថយចុះទាបជាង ៣០ភាគរយទេ មានតែពលរដ្ឋនៅក្នុងប្រទេស ហ្គាណា មួយគត់ដែលធ្លាក់ចុះត្រឹមតែ ០,៨ ភាគរយ។ ជាការពិតអ្នកទេសចរមកពីប្រទេសនេះគឺមិនច្រើនទេ គឺត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ហើយមកដល់ ៩ខែដើមឆ្នាំ២០២០ គឺបានមកកម្ពុជាប្រមាណជា ២៥៤ នាក់ ដូច្នេះយើងភាគរយនៃការថយ គឺត្រឹមតែ ០,៨ ភាគរយ ។ ទាក់ទិននឹងកូវីដ-១៩ មកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុប ២៩២ នាក់ […]
- អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៦៥,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៥,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៥៩,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៣៩,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១៨,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៨៦,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦១២,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០០៩,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩០៧,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦០,០០រៀល ; ១បាតថៃ ស្មើ ១៣១,៥០រៀល ; […]
- ម្សិលមិញ មានយានយន្ត ១.០៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១.០៧៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៨២១គ្រឿង និងរថយន្ត ២៥៣គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តមបន្តថា រយៈពេល១៨៧ថ្ងៃនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២០៤,៤៧៨គ្រឿង ក្នុងនោះមានម៉ូតូ ១៥១,២១៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៣,២៦៤គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ បត់ជែង ស្រវឹង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា រយៈពេល១៨៧ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ […]
- ថ្ងៃនេះ នៅកម្ពុជា គ្មានករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ទេ ហើយក៏មិនមានអ្នកជាសះស្បើយដែរ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈករណីព្យាបាលជាសះស្បើយក៏មិនមានដែរ។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩២នាក់ (ស្ត្រី៦០នាក់ និងបុរស២៣២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៨៣នាក់ (ស្មើនឹង ៩៦.៩២% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៩នាក់៕
- កម្ពុជា និងហុងគ្រី ចុះកិច្ចព្រមព្រៀង និងអនុស្សារណៈចំនួនបី ផ្តោតលើវិស័យកសិកម្ម អាកាសចរ និងធនធានទឹក រាជរដ្ឋាភិបាលកម្ពុជា និងហុងគ្រី បានឈានដល់ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ ផ្តោតលើវិស័យកសិកម្ម អាកាសចរ និងធនធានទឹកដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ពិធីចុះ ហត្ថលេខា ត្រូវបានធ្វើឡើងក្រោយវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា។ កិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រី ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។ ពិធីចុះហត្ថលេខាប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នក កាសែតនៅក្រោយជំនួបថា ឯ.ឧ ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី […]
- រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជា ប្រទេសតូច តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៏ថា កម្ពុជា ជាប្រទេសតូច និងមានធនធានតិច តែកម្ពុជាបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការកំណត់យកការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធី បើក«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១» នាទីស្តីការក្រសួងបរិស្ថាន។ ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៏ថា ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំប្រឹងប្រែងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការបង្កើតគម្របព្រៃឈើ និងពង្រីកតំបន់ការពារ និងអភិរក្ស។ ឯ.ឧ រដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌគតិយុត្តស្ថាប័ន និងបច្ចេកទេស សម្រាប់កម្មវិធីកាត់បន្ថយការបំភាយ ដែលកើតឡើងដោយសារការកាប់ព្រៃ ឈើការសឹករិចរឹលព្រៃឈើ ហៅកាត់ថា REDD+ កំពុងមានវឌ្ឍនភាពយ៉ាង ល្អ និងត្រូវសម្រេចបានជាស្ថាពរនៅចុងឆ្នាំនេះ។ ទោះបីកម្ពុជា ជាប្រទេស បញ្ចេញឧស័្មនផ្ទះកញ្ចក់តិចតួច ប៉ុន្តែកម្ពុជា មាន ការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទះ ខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្នែកលើសមត្ថភាព និងធនធានដែលមាន។ សូមជម្រាបថា កម្ពុជា […]
- មន្ទីរសាធារណការរាជធានីភ្នំពេញ ចាប់ផ្ដើមជួសជុលកំណា ត់ផ្លូវ ដែលរងនូវការខូចខាត ក្នុងខណ្ឌដង្កោ មន្ទីរសាធារណការរាជធានីភ្នំពេញ បានចាប់ផ្ដើមធ្វើការជួស ជុល ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវព្រៃស និងផ្លូវលេខ 20A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួច និងដាក់អោយចរាចរជាបណ្តោះអាសន្ន។ ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់អោយចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងរថយន្តដឹកជញ្ជូនធុនធ្ងន់។ ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់អោយចរាចរយានយន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែក ត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


