ថ្ងៃ សៅរ៍ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀម រាប ខេត្តសៀមរាប ត្រៀមបើកការដ្ឋាននៅថ្ងៃ៣០ វិច្ឆិការ សៀមរាប៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ហេដ្ឋារចនា សម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ នេះ […]
  • ទេសចរណ៍ផ្សងព្រេង តាមចម្រេះនៃជួរភ្នំគូលែន ស្រស់ស្អាត និងគួរឲ្យទាក់ទាញ ឡើងភ្នំ តោងវល្លិទៅមើលតំបន់ទឹកធ្លាក់ ផ្តិតយកទេសភាពដ៏ស្រស់ត្រកាលនៃធម្មជាតិព្រៃភ្នំ ជួបជុំគ្នាបោះជំរំ និងទទួល យកបទពិសោធន៍ប្លែកៗពីកន្លែងដែលមិនសូវមានមនុស្សទៅដល់ គឺជាភាពទាក់ទាញដ៏សំខាន់នៃទេសចរណ៍បែបផ្សងព្រេង ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ នេះជាការបញ្ជាក់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។ លោកបន្តថា ទន្ទឹមនឹងសក្តានុពលខាងផ្នែកសេដ្ឋកិច្ច តំបន់ទាំងនេះតែងរងផលប៉ះពាល់ជាអវិជ្ជមានខាងផ្នែកបរិស្ថាន អនាម័យ ភាពអនាធិបតេយ្យ និងការកេងយកផលចំណេញក្រោមរូបភាពផ្សេងៗ ក៏ដូចជាការកាប់ទន្ទ្រាន និងការបំផ្លាញធនធានធម្ម ជាតិ ដែលទាមទារឱ្យមានផែនការគ្រប់គ្រងឱ្យបានច្បាស់ លាស់ផងដែរ។ កន្លងមក ការគ្រប់គ្រងតាមបែបសហគមន៍គឺជាយន្តការដ៏មានប្រសិទ្ធភាព ដែលអាចធានានិរន្តរភាពនៃការងារនេះបាន ហេតុដូច្នេះហើយ បានជាក្រោយពីទទួលបានសំណូមពរពីសំណាក់បងប្អូនសហគមន៍នៅក្នុងមូល ដ្ឋាន ខ្ញុំបានដឹកនាំក្រុមការងារមួយក្រុមចុះទៅសិក្សាស្វែង យល់ពីតំបន់សក្តានុពលទេសចរណ៍ទាំងនេះ ដែលស្ថិតនៅតាមចម្រេះនៃជួរភ្នំគូលែន ក្នុងទីតាំងភូមិ សាស្ត្រតភ្ជាប់ភូមិសរសី នៃឃុំត្បែង ទៅនឹងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន។ សហគមន៍គ្រោងនឹងស្នើសុំបង្កើតសេវាមគ្គុទ្ទេសក៍ និងការផ្គត់ផ្គង់ម្ហូបអាហារ សម្ភារៈបោះជំរំ និងការធ្វើដំណើរជូនដល់អ្នកទេសចរដែលចង់មកកម្សាន្តតំបន់ទាំងនេះ ដោយផ្សារ ភ្ជាប់នឹងការទទួលខុសត្រូវលើការគ្រប់គ្រងសំរាមនិងអនាម័យ ការធានាសុវត្ថិភាពនៃការធ្វើដំណើរ ការកែលម្អផ្លូវធ្វើដំណើរនិងសោភ័ណភាព និងការអភិរក្សបរិស្ថានទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រាននានាផងដែរ។ ដោយហេតុតែតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន រដ្ឋបាលស្រុកនឹងធ្វើការសម្របសម្រួលបន្តទៀតជូនដល់បងប្អូននៅក្នុងសហគមន៍ ដើម្បីទទួលបានឱកាសប្រើប្រាស់ប្រកបដោយចីរភាព ដែលនឹងជួយបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងលើកស្ទួយជីវភាពប្រចាំ ថ្ងៃរបស់ពួកគាត់នៅក្នុងមូលដ្ឋានផងដែរ៕
  • រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តប្រជុំពិភាក្សាសេចក្តីព្រាង ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងថ្នាក់ដឹក នាំក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំជាមួយនឹងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
  • ក្រសួងចេញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ភ្ជាប់ដោយសញ្ញាសុវត្ថិភាពពិសេស ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលមានសញ្ញាសុវត្ថិភាពពិសេសមួយ ហៅថា Hologram។ តែក្រសួងបានបញ្ជាក់ថា ចំពោះសន្លឹកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន នៅមានតម្លៃរហូតដល់ អស់សុពលភាព។ សូមអានខ្លឹមសារទាំងស្រុងនៃជូនដំណឹងដូចខាងក្រោម ៖
  • សម្តេចពិជ័យសេនា ទៀ បាញ់នាំយកអំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនប្រទេសឡាវ ភ្នំពេញ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបា លឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រៀមដឹកតាមយន្តហោះទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ។ សម្តេចតេជោ ហ៊ុន […]
  • សម្ដេចតេជោ: យន្តហោះពិសេសដឹកម៉ាស២លាន និងបរិក្ខាពេទ្យចេញពីកម្ពុជានៅព្រឹកនេះ កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនចេញទៅជួុយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។ នៅព្រឹកថ្ងៃទី​ ១៦​ វិច្ឆិកា​ ២០២០នេះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេ ស។
  • វត្ថុសំណាកវិភាគសរុបលើកទី៣ ដែលមានចំនួន ១៣៥២ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ឲ្យដឹងថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការ ណ៍០៣វិច្ឆិកា បានចំនួន ២៨សំណាកបន្ថែមទៀត ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានវិភាគ និងទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ វត្ថុសំណាកវិភាគសរុបលើកទី៣ ដែលមានចំនួន ១៣៥២ គឺ អវិជ្ជមានវីរុសកូវីដ -១៩ ទាំងអស់។ គិតពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ៣៩១៨ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២បាន ចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១៣៥២សំណាក ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ (បានរាយការណ៍ជូនសាធារណជន រួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត )។ ក្រសួងសុខាភិបាល ការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់អ្នកដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៏ ០៣វិច្ឆិកា […]
  • មានវីដេអូរ៖ នគរបាលឃាត់គោយន្តនិងរថយន្តនីសាន់ ដឹកទំនិញសំពីងសំពោងបើកបរលើដងផ្លូវ (ខេត្តកំពង់ចាម,ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០): គោយន្តនិងរថយន្តមួយគ្រឿង ដឹកសំពីងសំពោងត្រូវបានឃាត់នៅចំណុចក្បាលស្ពានគីហ្សុណា១គ្រឿង និងមួយគ្រឿងទៀតនៅចំណុចទន្លេអ៊ុ ក្នុងក្រុងកំពង់ចាម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចាត់តាមនីតិវិធី។ មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ចាម ហើយដឹងថា:កម្លាំងនគរបាលដែលប្រចាំការនៅតាមគោលដៅ ចំនួនពីរកន្លែងបានប្រទះឃើញរថយន្តចំនួនពីរគ្រឿងបើកបរចុះពីលើស្ពានគីហ្សុណា ត្រើយខាងកើតមកខាងលិច ក្រុងកំពង់ចាម ដោយបានដឹកសំពីងសំពោងខុសពីបណ្ដារថយន្តផ្សេងទៀត សមត្ថកិច្ចក៏បានហៅសួរនាំ។ នគរបាលចរាចរណ៍ក្រុងកំពង់ចាម ប្រាប់បន្តថាក្រោយពេលជំនាញត្រួតពិនិត្យឯកសារនិងបច្ចេកទេស លទ្ធផលដូចខាងក្រោម÷ ១.គោយន្តកែច្នៃបទល្មើស៖មានប័ណ្ណ បើកបរតែខុសប្រភេទយាន,គ្មានប័ណ្ណសំគាល់យាន,ដឹកទំនិញខុសបច្ចេកទេស សរុបចំនួន៣បទល្មើស។ ២.រថយន្តម៉ាកនីសាន់ បទល្មើសរួមមាន៖ -គ្មានប័ណ្ណបើកបរ,គ្មានប័ណ្ណសំគាល់យានយន្ត,គ្មានសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស,ដឹកទំនិញ ខុសបច្ចេកទេស សរុបចំនួន៤បទល្មើស។ ទាំងគោយន្តនិងរថយន្តដឹកទំនិញសំបកដបទឹកបរិសុទ្ធដោយតម្រូវឲ្យរើលើកទំនិញចេញ ដើម្បីដាក់ឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់និងចៀសវាងមិនឱ្យមានការដឹកសំពីងសំពោងតាមដងផ្លូវសាធារណៈ រួចក៏ធ្វើការផាកពិន័យដល់ម្ចាស់យានយន្តទាំងពីរគ្រឿង។ កម្មកររថយន្តដឹកសំបកជ័រផលិតដបទឹកបរិសុទ្ធប្រាប់ឲ្យដឹងថា ជ័រសម្រាប់ផលិតទឹកបរិសុទ្ធនេះត្រូវបានដឹកចេញពីប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ដោយបានបន្តចូលដីខេត្តត្បូងឃ្មុំ រួចបានឆ្លងស្ពានគីហ្សុណា ដើម្បីយកមកដាក់និងផលិតទឹកបរិសុទ្ធមួយកន្លែងនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាម ស្របពេលដែលរថយន្តបើកមកដល់ត្រង់ចំណុចទន្លេអ៊ុ គាត់ត្រូវបានកម្លាំងនគរបាលឃាត់តែម្ដង៕ ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ) https://fb.watch/1NT2jncedP/
  • កម្ពុជា បណ្តេញចេញជនជាតិចិន២៤នាក់ និងហាមចូលកម្ពុជា រយៈពេល០៣ឆ្នាំ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី១០-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយក ដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ២៤នាក់ តាមជើងយន្តហោះចេញលេខ ZA494 (KOS-CTU) និងចេញលេខ DR5032 (KOS-KMG) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕
  • ស្នងការនគរបាលរាជធានី ចែកម៉ាសសម្តេចតេជោ​ ហ៊ុន​ សែន​ ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះចែកម៉ាស់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ​ និងមន្ត្រីតាមគោលដៅ​ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។ សូមបញ្ជាក់ថាតាមរយ:សាលារាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទទួលម៉ាស់ចំនួន ២០,០០០​ (ពីរមុឺន)​ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ៕
  • សម្ដេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខ ចែកស្រូវពូជជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង ស្រុកបាភ្នំ ខេត្តព្រៃវែង លោក សួន ម៉ាលីន អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើម ខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាង សង់ដោយមូលនិធិឃុំ សរុបជាង៧ម៉ឺន ៧ពាន់ម៉ែត្រ ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន ៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ ហិកតា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ គឺស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ។ ការងារផ្ដល់ជំនួយ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋនាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។ សម្ដេច មានប្រសាសន៍ថា បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន […]
  • ព្រឹទ្ធសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ ព្រមលើពិធីសារខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម ភ្នំពេញ​៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១២ វិច្ឆិកានេះ បាន​ប្រជុំ​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​សង្គម និយមវៀតណាម ជាច្បាប់ដែល ត្រូវបាន​រដ្ឋសភាប្រជុំពិភាក្សា និង​អនុម័ត កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ​ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយមវៀតណាម។
  • ប្រមុខការទូតកម្ពុជា បញ្ជាក់ថាឧប្បត្តិហេតុនៃការចម្លង Covid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរមិត្តភាពកម្ពុជា ហុងគ្រីបានទេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រ សាសន៍ថា ថ្មីៗមានការធ្វើអត្ថាធិប្បាយបែបចំរុះ ស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិក សហភាពអឺរ៉ុបមួយ ដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាប រលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។ សូមជម្រាបថាអារម្មណ៍ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ ដោយលោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក ។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើ តេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជ មាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈ ប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃ នេះ។ សូមជម្រាបផងដែរថា ថ្ងៃទី១២ ខែវិច្ឆិកា […]
  • លិខិតមិត្តអ្នកអាន៖«ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»! កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើង វិញ។ សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ«ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិត ឆ្លង ដែន របស់ពួកខ្លួនទៅវិញ។ មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្ម ភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។ អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា ៖ ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បី កុំឲ្យឧក្រិដ្ឋជនអាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។ ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋ ជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រ ឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅ ក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ […]
  • មេក្លោងជួញដូរគ្រឿងញៀន ដែលប្រើកាំភ្លើង AK47 បាញ់មកលើនគរបាលខេត្តកណ្តាល ត្រូវបានកម្លាំងជំនាញឃាត់ ខ្លួន កណ្ដាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរខេត្តកណ្តាល បានប្រាប់សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលជាមេក្លោងជួញដូរគ្រឿងញៀម្នាក់ ដែលបានប្រើកាំភ្លើង AK47 បាញ់មកលើនគរបាលខេត្តកណ្តា ល ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានហើយនៅវេលាម៉ោងប្រហែលជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរខេត្ត កណ្តាល កម្លាំងជំនាញខេត្ត កម្លាំងអធិការដ្ឋាន និងមូលដ្ឋា នជាច្រើននាក់ទៀត។ លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ បន្ទាប់ពីមានរបួស ក្នុងការបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់។ លោកឧត្តមសេយ៍ទោស្នងការបានប្ជាក់ថា នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងជំនាញចុះទៅពិនិត្យកន្លែងហេតុ ដើម្បីស្វែងរកភស្តុតាង និងបន្តស្រាវជ្រាវរកបក្ខពួករបស់ក្រុមជនសង្ស័យបន្ថែមទៀត។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះដោយផ្ទាល់ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ មេខ្លោងគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាត ខេត្តកណ្ដាល ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)