នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីប្រគល់វ៉ាក់សាំងជំងឺកូរីដ-១៩ ចំនួន៥០ម៉ឺនដូស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការទទួលវ៉ាកសាំងពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារមប្រទេសចិន ផ្ដល់ជូនក្រសួងការពារជាតិ គឺជាជំនួយសប្បុរ សធម៌ដ៏ថ្លៃថ្លា និងជាសណ្តានចិត្ត “ជួយគ្នាក្នុងគ្រាលំបាក” ស្ថិតក្នុង បរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាល ដាលនៃជំងឺកូដ ១៩ នៅគ្រប់ទិសទីនៃពិភពលោក ។
សម្តេចពិជ័យសេនា បានបន្តមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏ សមស្របបំផុតក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទ ដែល “Data” ផងដែរ។
សម្ដេចពិជ័យសេនា បានបញ្ជាក់ថារាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំព្យាយាមស្វែងរកវ៉ាក់សាំងតាមគ្រប់យន្តការ តាមរយៈទ្វេភាគី ពហុភាគីក្តី ជាជំនួយមនុស្ស ធម៌ក្តី និងបញ្ហាទិញដោយផ្ទាល់ គឺដើម្បីធានាចំនួនវាក់សាំងឲ្យបានគ្រប់គ្រាន់ ទាន់ពេលវេលា សម្រាប់ចាក់ជូនប្រជាពល រដ្ឋ តាមផែនការកំណត់។ បន្ថែមពីលើនេះ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រាជ រដ្ឋាភិបាលបានចាប់ផ្ដើមបើក “យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ” ចំនួនសរុបប្រមាណ២លាននាក់បន្ថែមទៀត និងបានសម្រេចដាក់ចេញនូវ “យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ដួសទី៣ ឬជួសជម្រុញ” ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើ ការនៅតាម បណ្តាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយ នឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា “Delta” កំពុងវាយលុក និងរាលដាល រួមជាមួយក្រុមគ្រូ ពេទ្យ កងទ័ពនិងគ្រួសារ អតីតយុទ្ធជនទៀតផង។
សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា ជាការពិតការទទួលវ៉ាក់សាំងដំណាក់កាលទី៣- ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារ ប្រទេសចិន ផ្តល់ជូនក្រសួងការពារជាតិនា ថ្ងៃនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ផ្តាច់នៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតា Delta” នៅក្នុងសហគមន៍នៅកម្ពុជាយ៉ាងសក្ដិសិទ្ធ។
សម្តេចពិជ័យសេនា ពិតជាដឹងគុណដ៏ជ្រាលជ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានផ្តល់អំណោយ និងជំនួយសប្បុ រសជាច្រើន ជាពិសេសការ ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ចំនួន៥០ម៉ឺនដួស សម្រាប់ក្រសួងការពារជាតិប្រើ ប្រាស់តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានមានប្រសាសន៍ថា ការប្រគល់វ៉ាក់ សាំង៥០ម៉ឺនដួសនាថ្ងៃនេះ គឺជាការគោរពតាមពាក្យសន្យា ដែលជាការចូលរួមបង្កើតប្រព័ន្ធភាពស៊ាំជូនដល់ កម្ពុជា ក្នុងការការពារអាយុ ជីវិតប្រជាជនកម្ពុជា ដូចសុភាសិតចិនពោលថា “បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែ មានលទ្ធផល។
ឯកឧត្តម បានគូស បញ្ជាក់បន្ថែមថា ក្នុងនាមជាមិត្ត “ដែកថែប និងសហគមន៍វាសនារួម” ភាគីចិនបានចាត់ ទុកបញ្ហាប្រឈមក៏ដូចជាការលំបាកដែលមាននៅកម្ពុជា ជាបញ្ហាប្រឈមក៏ដូចជាការលំបាករបស់ខ្លួន៕






