រាជធានីភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានអ្នកបើកបររថយន្តដឹកដីប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃទំនាបបឹងតាមោក។
ហេតុការបង្កអោយភ្ញាក់ផ្អើលនៅម៉ោង៤រសៀលថ្ងៃទី១០ ខែឧសភានេះនៅចំងាយប្រមាណ ៣០ម៉ែត្រពីមហាវិថីឈ្នះឈ្នះក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពបុរសម្នាក់នោះគ្រៀមស្វិតលែងស្អុយ ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃកន្ទ្រាងខែតទំនាបបឹងតាមោក ដោយពុំអត្តសញ្ញាណឡើយ។
គេពុំដឹងថាបុរសនោះស្លាប់តាំងពីពេលណានោះទេ ដោយដីហុយប្រឡាក់ស្រមុះ។
តាមនគរបាលអោយដឹងថា សពបុរសនោះត្រូវបានអ្នក បើកបររថយន្តដឹកដីចូលទៅបត់ជើងប្រទះឃើញតាំងពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៩ខែឧសភាហើយនៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១០ខែឧសភាប្រាប់មេការរណ្តៅដីឧកញ៉ាញឹក ផនហៅតាកៅទៅមើលនិងរាយការណ៍ប្រាប់នគរបាលនៅវេលាម៉ោង៤រសៀលបង្កអោយមានការភ្ញាក់ផ្អើលតែម្តង។
តាមព័ត៌មានអោយដឹងថា សពបុរសនោះគេមានការសង្ស័យជាមនុស្សមានសតិមិនគ្រប់ម្នាក់ដែលតែងតែដើរស្រាតនៅតាមដងផ្លូវនោះ។
រយះពេលប្រមាណជិត១ខែហើយបាត់មុខបុរសរូបនោះ។នៅរសៀលនោះនគរបាលមូលដ្ឋានបានយកខ្សែព័ទ្ធរងចាំនគរបាលជំនាញចុះពិនិត្យដើម្បីរកពីមូលហេតុនៃការស្លាប់៕
Posted by SEATV News 24 Hours on Sunday, 10 May 2020





