(ខេត្តពោធិ៍សាត់,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ ទទួលមរណៈភាពនាថ្មីៗនេះ។
ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់នេះធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងនាយទាហានរងយ៉ាងច្រើនកុះករ។
យោងប្រកាសលេខ២៦៦ ត.ត/០៧២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក សូ សុវណ្ណឌី អត្តលេខ០០៥១៧៨ មេបញ្ជាការរង និងជានាយសេនាធិការ មកជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
និងសេចក្តីសម្រេចលេខ ១៦ តតផប/០៧២០ របស់អគ្គបញ្ជាការដ្ឋាន ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ទោ ឌុច សម្ភស្ស នាយរងសេនាធិការដ្ឋាន ជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
ប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ថ្មីជំនួសលោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ដែលទទួលមរណៈភាព(ខេត្តពោធិ៍សាត់,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ ទទួលមរណៈភាពនាថ្មីៗនេះ។ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់នេះធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងនាយទាហានរងយ៉ាងច្រើនកុះករ។យោងប្រកាសលេខ២៦៦ ត.ត/០៧២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក សូ សុវណ្ណឌី អត្តលេខ០០៥១៧៨ មេបញ្ជាការរង និងជានាយសេនាធិការ មកជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់។ និងសេចក្តីសម្រេចលេខ ១៦ តតផប/០៧២០ របស់អគ្គបញ្ជាការដ្ឋាន ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ទោ ឌុច សម្ភស្ស នាយរងសេនាធិការដ្ឋាន ជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Thursday, 23 July 2020





