រាជធានីភ្នំពេញ៖ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានឲ្យដឹងថា នៅក្នុងឆមាសទី១ នាយកដ្ឋានប្រឆាំ ងការជួញដូរមនុស្ស និងការពារអនីតិ ជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវ កម្មផ្លូវភេទ សរុបបាន ១៩៨ករណី លើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ហើយឃាត់ខ្លួនជន សង្ស័យបញ្ជូនទៅសាលា ដំបូងចំនួន ២៩១នាក់ និងបានសង្គ្រោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៨៨នាក់, អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសា រ ៦៩៦នាក់។
នៅហ្វេសប៊ុកដដែលបានឲ្យដឹងទៀតថា នៅក្នុងរយៈ ពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅសង្ស័យមានសកម្ម ភាពអាជីវកម្មផ្លូវភេទបានចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន១.២៤៩នាក់ ក្នុងនោះមានស្ត្រី ១.០៣៦នាក់ និងបានធ្វើសកម្មភាពបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសា ន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ច សន្យាហាម ឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។
ដោយឡែកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺក្រុមការងារអនុវត្តច្បាប់ នៃច្រកចេញចូលតែមួយ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរ ទេស បានទទួលពាក្យ និងសម្ភាសន៍ ពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន ២១១គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅនារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ក្នុងនោះសាធារណរដ្ឋកូរ៉េ ១៣នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថា អាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍។
សម្តេចក្រឡាហោមស ខេង ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ក៏បានអំពាវនាវបងប្អនជនរួមជាតិបន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការ ណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ ញាតិ បងប្អូន អ្នកភូមិផងឱ្យមាន ការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោស នា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស






