នៅព្រឹកថ្ងៃ ០៤ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជាផ្លូវក្នុងចំណោមផ្លូវដែលត្រូវសាងសង់ ចំនួន ៣៨ ខែ្ស ផងដែរ។ ការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដា ប់អាវុធ អាជ្ញាធរភូមិ ឃុំ និងប្រជាការពារក្នុងមូលដ្ឋានផងដែរ។
អភិបាលរងខេត្ត និងក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ និងរុះរើសំណង់នានា ព្រមទាំងសម្ភារផ្សេងៗទៀតតាមការវាស់វែងរបស់ក្រុមការងារ។ ក្នុងនាមក្រុមការងារ និងរដ្ឋបាលខេត្ត សៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕






