ថ្ងៃ សៅរ៍ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ពលរដ្ឋ គាំទ្រននិងរីករាយចំពោះការរៀបចំបរិវេណមុខប្រា សាទអង្គរវត្ត ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយ នឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជា ការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោក សុខៈ បានធៀបនឹងពេលមុន ថាមានភាពខុសគ្នាឆ្ងាយ ដ្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។ ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដ នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ។ ជាជាងថតមួយរូប លោក អ៊ួច សុវណ្ណ សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក អ៊ួច សុវណ្ណ ក៏លើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។ គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក […]
  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជម្រុញមន្ទីរទេសចរណ៍រាជធានីខេត្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានជាប់ជាប្រចាំ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត បន្តកិច្ចសហការជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធីចុះត្រួតពិនិត្យជាប់ជាប្រ ចាំ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំបន្ថែមផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ឲ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះនៅតាមគោលដៅរាជធានីខេត្តទាំង២៥ ឱ្យមានប្រសិទ្ធិភាពខ្ពស់។ យើងទាំងអស់គ្នាអាចនឹងធុនទ្រាន់ជាមួយកូវីដ១៩ តែកូវីដ ១៩ មិនធុញទ្រាញ់នឹងយើងឡើយ (នេះជាប្រសាសន៍ក្រើន រំលឹករបស់លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការអង្គការ សុខ ភាពពិភពលោក (WHO)៕
  • ក្រសួងសុខាភិបាលរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ ជាជនជាតិអាមេរិកាំង សេចក្តីប្រកាសព័ត៌មានមរបស់ក្រសួងសុខាភិបាលឲ្យដឹងនៅព្រឹកថ្ងៃទី ១១ វិច្ឆិកានេះថា ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្កវត្ថុសំណាកលើកទី២នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុបមានចំនួន ៦៦នាក់ ដែលបានធ្វើ តេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផល ធ្វើតេស្តលើកទី២របស់ពួកគាត់ គឺមាន វិជ្ជមានវីរុសកូវីដ -១៩ លើស្ត្រីជនជាតិអាមេរិកកាំងម្នាក់ ខាងលើ។ រីឯអ្នកដំណើរចំនួន ៦៥ នាក់ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី១នោះ ត្រូវបាន ដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញ (ចំនួន៤៧នាក់) នៅវិទ្យាល័យ ពោចិនតុងចំនួន ១៦នាក់ និងនៅស្ថានទូតអាមេរិកចំនួន ០៣នាក់។ ដូច្នេះ […]
  • ឯកឧត្តម ហ៊ុន ម៉ាណែត ចែកពូជស្រូវជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបន្ទាយមានជ័យជាង ១ម៉ឺនគ្រួសារ បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា បាននាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។ អំណោយដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកមកចែកជូនប្រជាពលរដ្ឋ ធ្វើឡើងនៅផ្សារចំការតាដោក ស្រុកមង្គលបុរី ដែលមានប្រជាពលរដ្ឋចំនួន ១១០០០ គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូ ក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន ០១យួរ, ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន ០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០ គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យបានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១ចំនួនក្នុងក្រុង-ស្រុក […]
  • ឯកឧត្តមហ៊ុន ម៉ាណែត នាំយកអាវរងារបស់សម្ដេចតេជោដល់យោធិន ទិសយោធភូមិភាគទី៥ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថ នគរ បាលការពារព្រំដែនក្នុងទិសយោធភូមិភាគទី៥ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយដ៏ថ្លៃថ្លានេះ, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ការឧបត្ថម្ភនូវអាវភ្លៀងបានមុនរដូវភ្លៀង និងផ្តល់អាវរងា មុននៅរដូវរងាមកដល់ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខកងកម្លាំង និងតែងតែជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនគ្រប់កាលៈទេសៈ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានក្រើនរំឭកដល់កម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បញ្ហាកូវិដ-១៩ ដោយបន្តពាក់ម៉ាស និងធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចៀសវាងការឆ្លងរាលដាលជំងឺនេះចូលសហគមន៍ដូចជាប្រទេសផងដែ។ ពិធីចែកអាវរងាដល់កងកម្លាំងទាំង ៣ប្រភេទ ប្រារព្ធធ្វើនៅ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
  • មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារប្រទះឃើញជនសង្ស័យ ៣នាក់ និងរកឃើញមងដាក់សត្វ៣ក្បាល សត្វប្រចៀវចំនួន ៤៥០ ក្បាល មើលតាម facebook page ផ្លូវការរបស់ក្រសួងបរិស្ថានដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា មន្ត្រីឧទ្យានុរក្សបន្ទាយ ឆ្មារប្រចាំការនៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង បានចុះឃ្លាំ មើលបទល្មើសនៅពេលយប់ តាមចំណុវផ្លូវចូលតំបន់ ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់នៅចំណុចចុងភ្នំវែង ដោយសួរនាំ និងឆែកឆេររកឃើញមងដាក់សត្វ៣ក្បាល សាក់កាដូចំនួន២ និងសត្វប្រចៀវចំនួន ៤៥០ក្បាល។ មន្ត្រីឧទ្យានុរក្ស បាននាំអ្នកទាំង៣ មកស្នាក់ការធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកវត្ថុតាង ត្រូវបានដកហូតទុក និងសត្វប្រចៀវ ត្រូវបានដុតកម្ទេចចោលផងដែរ៕
  • ទូលព្រះបង្គំយើងខ្ញុំ សូមក្រាបថ្វាយបង្គំអភិវន្ទសម្ដែង ថ្វាយនូវអំណរសាទរឥតឧបមា ទូលព្រះបង្គំយើងខ្ញុំ សូមក្រាបថ្វាយបង្គំអភិវន្ទសម្ដែង ថ្វាយនូវអំណរសាទរឥតឧបមា ថ្វាយជូនចំពោះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឲកាសទទួលបាន គ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ថ្វាយជូនដោយ ឯកឧត្ដម ស៊ី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជន នៃសាធារណរដ្ឋ ប្រជាមានិតចិន រដ្ឋធានីប៉េកាំង សូមក្រាបថ្វាយបង្គំ នូវព្រះសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរគ្រប់ប្រការ ថ្វាយជូន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមបានសមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ ក្រាបបង្គំទូលថ្វាយពី ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ #The_SEATV_Network #ទូរទស្សន៍អាស៊ីអាគ្នេយ៍
  • ខ្មាន់កាំភ្លើងបន្តបើកការបាញ់រះ កក្រើករាត្រីនៅក្រុងព្រះសីហនុ រួចគេចខ្លួនដោយសុវត្ថិភាព (ខេត្តព្រះសីហនុ,ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋរស់នៅខេត្ត ព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោងប្រមាណ១ យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ម្នាក់ បានបើកការបាញ់រះដោយកាំភ្លើងខ្លីប្រមាណ ១០គ្រាប់ សំដៅទៅលើរថយន្តចំនួន ២គ្រឿង ដែលម្ចាស់ចតទុកនៅមុខសណ្ឋាគារចិន មួយកន្លែងស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានទីតាំងក្បែរអាហារដ្ឋាន “គឹមទ្រី”។ ប្រភពបញ្ជាក់ថា រថយន្តចំនួន២គ្រឿង ដែលត្រូវខ្មាន់កាំភ្លើងបាញ់រះនោះ ម៉ាក Lang Rover ពាក់ស្លាកលេខ ភ្នំពេញ 2BP- 7777 និងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AG- 3686 បានខូចខាតបែកកញ្ចក់ និងធ្លុះធ្លាយតួរថយន្តជាច្រើនកន្លែងទៀត។ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានបង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបញ្ហាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន និងស្នើដល់កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ជួយពន្លឿនបើកការស៊ើបអង្កេត ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសឲ្យបានឆាប់។ យ៉ាងណាក៏ដោយចុះ គិតត្រឹមរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកានេះ គេមិនទាន់ឃើញ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមួយ បង្ហាញរបាយការណ៍ […]
  • កងទ័ពមួកខៀវកម្ពុជាជាង១០០នាក់ កំពុងធ្វើចត្តាឡីស័កក្រោយបញ្ចប់បេសកកម្មក្រៅប្រទេស មានសុខភាពល្អ (កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេស កកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ កងទ័ពមួកខៀវកម្ពុជា ដែលបានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ រហូតបញ្ចប់បេសកកម្មរបស់ខ្លួន និងវិលមកមាតុភូមិកម្ពុជា ដែលធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល គឺបានចូលរួមលើក ស្ទួយកិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការលើកឡើងបែបនេះ របស់ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក រួមទាំងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយនាយទាហាន-ពលទាហាននៃកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រលប់មកពីបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងប្រទេសម៉ាលី ហើយដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលក្លាហាន អង់អាច […]
  • សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីដែលប៉ះពាល់ និងទាក់ទងជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី កុំមានការខ្ជីខ្ជាចំពោះការធ្វើចត្តាឡីស័ក នៅក្នុងសារសម្លេងផ្ញើទៅកាន់គណៈរដ្ឋមន្ត្រី សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនកុំឲ្យមានការខ្ជីខ្ជាចំពោះការធ្វើចត្តាឡីស័កក្រោយប៉ះ ពាល់ទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្មហុងគ្រី។ សម្ដេចតេជោ បានបញ្ជាក់ថាការនៃការដាក់ខ្លួនឯងនៅដាច់ដោយឡែក១៤ ថ្ងៃនេះ សម្ដេច បានលុបចោលកម្មវិធីសំខាន់ៗជាច្រើន រាប់ទាំងពិធីចុះហត្ថ លេខាការទទួលជំនួយពីប្រទេសជប៉ុន ការចូលរួមបិទសិក្ខា សាលានៅក្រសួងមហាផ្ទៃ ការដង្ហែព្រះមហាក្សត្រចូលរួមថ្ងៃ 9 វិច្ឆិកា ការចុះចែកពូជស្រូវជូនដល់ប្រជាកសិករខេត្តពោធិ៍ សាត់ បាត់ដំបង និងបបន្ទាយមានជ័យ។ សូមជម្រាបថាគិតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់កម្ពុជា រួមជាមួយអ្នកពាក់ ព័ន្ធជាង៨០០ នាក់ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តអវិជ្ជមានកូវីដ-១៩៕
  • អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៦៥រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៦៥,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨២៦,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៦៦,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៦៦,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១២២,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤១៦,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦១៩,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២៤,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩៤៣,០០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦៣,០០រៀល ; ១បាតថៃ ស្មើ ១៣២,៥០រៀល ; […]
  • គ្រឹះស្ថានសិក្សាឯកជនចំនួន ៤ ដែលពាក់ព័ន្ធនឹងប្រតិភូហុងគ្រី តម្រូវឲ្យផ្អាកដំណើរការ ១៤ថ្ងៃ គ្រឹះស្ថានសិក្សាឯកជនចំនួន៤ ដែលមានជាប់ពាក់ព័ន្ធប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល ១៤ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។ លោក រស់ សុវាចា បានបញ្ជាក់ នៅថ្ងៃទី៦ ខែវិច្ឆិកា នេះថា គិតត្រឹមយប់ថ្ងៃទី៥ ខែវិច្ឆិកា ក្រសួងអប់រំ បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន ៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល ១៤ថ្ងៃ។ លោក រស់ សុវាចា បានឲ្យដឹងទៀតថា ក្នុងចំណោមគ្រឹះស្ថានសិក្សាទាំង៤នេះ មានបុគ្គលិកអប់រំ ១រូបបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី ក្រៅពីនោះមានសិស្សចំនួន ៦រូប ដែលមានឪពុកម្តាយបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។ គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថា រដ្ឋមន្ត្រីការបទេសហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសថៃ ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពីវិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូហុងគ្រី នៅប្រទេសកម្ពុជា ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល […]
  • ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបន្តអនុវត្តកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃសុក្រ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។ សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាល សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ គឺជាកត្តាដ៏មានសារៈ សំខាន់ ពោលគឺ កម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ដើម្បីចៀសវាងឱ្យបាននូវភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ និងភាពត្រួត ស៊ីគ្នានៃ ការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោម ជាតិនីមួយៗ។ ដើម្បីសម្រេចការងារនេះ សម្ដេចបានមានប្រសាសន៍ថា គ.ជ.អ.ប. បានចាត់ចែងឱ្យមានការសិក្សា និងរៀបចំសេចក្តី ព្រាងឯកសារទស្សនទានសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ រយៈពេល១០ឆ្នាំដំណាក់កាលទី២ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដោយបានប្រើប្រាស់ពេលវេលាជាង៦ខែ ដើម្បីសិក្សារៀបចំឯកសារទស្សនទាននេះ ដោយមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន។ […]
  • ភាជន៍ដីដុតពណ៌បៃតង ត្រូវបានប្រទះឃើញក្នុងដំណើរការជួសជុលប្រាសាទលលៃ ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទ បុរាណ។ ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បីឱ្យអ្នកដែលស្លាប់នោះបានទៅភ្ជាប់និស្ស័យនឹងទេព។ លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទី មួយទេ ដែលក្រុមការងារជួសជុលបានរកឃើញភាជន៍ដែលប្រើប្រាស់ជាកោដ្ឋដាក់ធាតុបញ្ចុះនៅជុំវិញបរិវេណនៃតួប៉មប្រាសាទលលៃនេះ។ តួយ៉ាងដូចជានៅឆ្នាំ២០១៤ យើងធ្លាប់រកឃើញកោដ្ឋចំនួន១១រួចមកហើយ ដែលបានកប់បញ្ចុះនៅក្បែរៗគ្នានៅជ្រុងឦសាននៃតួប៉មដដែលនេះ ហើយភាជន៍ទាំងនោះភាគច្រើនជាភាជន៍មានរាងមូលដូចជាចានគោម ដោយខ្លះមានគម្រប និងខ្លះគ្មាន ។ លោកបានបន្ថែមទៀតថា ភាជន៍ប្រើជាកោដ្ឋដែលបានរកឃើញថ្មីនេះ មានមាត់ធំ ខ្លួនត្រង់ និងបាតរាបស្មើ ប្លែកខុសពីគេ រាងដូចជាផើង គ្មានគម្រប ដែលមិនធ្លាប់ឃើញមានពីមុននោះឡើយ។ រីឯផ្ទៃសាច់ភាជន៍មានស្រទាប់រលោងក្រាស់ពណ៌បៃតង។ តាមក្រុមអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា ភាជន៍នេះ ជាប្រភេទភាជន៍នាំចូលពីប្រទេសចិន ដែលប្រហែលជានៅសតវត្សទី១៩។ ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណ វិទ្យាដើម្បីចងក្រងទុកជាឯកសារសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ដែលធ្លាប់រកឃើញមុនៗមកដែរ ដើម្បីថែរក្សានិងអភិរក្សបេតិកភណ្ឌអរូបី គឺជាលក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ទន្ទឹមនឹងនេះក៏ជាការសម្តែងសេចក្តីគោរពដល់គោលបំណងរបស់គ្រួសារអ្នកស្លាប់ ដែលចង់ឱ្យបុព្វការីជនរបស់ខ្លួនរស់នៅឯបរលោកជាមួយនឹងទេព៕ ប្រភពពីអាជ្ញាធរជាតិអប្សរា
  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានអញ្ជើញបើកសិក្ខាសា លាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ននានា អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នង ការដ្ឋាននគរបាលជាតិ អភិបាល រាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត សរុបប្រមាណ ២៥៤នាក់។ សូមជម្រាបជូនដែរថា ឯកសារទស្សនទាននេះ គឺជាឯកសារសម្រាប់តម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២។ ឯកសារទស្សនទាននេះ ត្រូវបានរៀប ចំឡើង ដោយមានការពិគ្រោះយោបល់ យ៉ាងទូលំទូលាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ព្រមទាំងបានឆ្លងកិច្ចប្រជុំរបស់ គ.ជ.អ.ប មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ។ ឯកសារទស្សនទាននេះ ក៏បានបង្ហាញផងដែរ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)