(ក្រុងប៉ោយប៉ែត,ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១)៖ ទាហានឈុតខ្មៅកង រយ១៣០៥ សហការជាមួយនគរបាល ស្រុកខ្លងហាត,អន្តោប្រវេសន៍ ខេត្តស្រះកែវ និងអាជ្ញាធរស្រុកខ្លងហាតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ឃាត់រថយន្តគួរឲ្យសង្ស័យមួយគ្រឿង ដែលធ្វើដំ ណើរមកតាមផ្លូវជាតិលេខ៣៣៩៥ ចន្ទ័បុរី-ស្រះកែវទើបហៅឲ្យឈប់ដើម្បី ត្រួតពិនិត្យ ក៏ប្រទះឃើញជនជាតិឡាវ លួចចូលប្រទេសដោយខុសច្បាប់ ចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃ ម្នាក់ ជាអ្នកបើកបររថយន្ត។
ស្របគ្នានេះដែរ កម្លាំងទាហានឈុតខ្មៅ អង្គ ភាពទី១២ ដែលកំពង់ល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានឃើញពល ករ ខ្មែរ កំពុងដើរព្រមទាំងសម្ភារៈ នៅបរិវេណភូមិណូន ឃីឡេក ឃុំ ផាន សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយពីព្រំដែនប្រមាណ១គ.ម ដោយធ្វើ ដំណើរឆ្ពោះមកបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទើបសមត្ថកិច្ចចូលទៅត្រួតពិនិត្យ ឆែកឆេរមិនឃើញមានឯកគ្រប់គ្រាន់ ទើបសមត្ថកិច្ចនាំខ្លួនពលករខ្មែរទាំង នោះទៅត្រួតពិនិត្យនៅចំណុចច្រកMOU ក្នុងឃុំផានសឹក ស្រុកអារញ្ញ ដែលពលករខ្មែរទាំង១១នាក់នេះ មានលំនៅក្នុងខេត្តបាត់ដំបង ប្រទេស កម្ពុជា។
យ៉ាងណាក៏ដោយ ក្រោយសមត្ថកិច្ចថៃសួរនាំអ្នកទាំងអស់សារភាពថា ទៅស៊ីឈ្នួលនៅបរិវេណផ្សារណាត់ ការកីឡា របស់ប្រទេសថៃ ក្នុងទី ក្រុងបាងកក ដោយបានជិះរថយន្តភិកអាប់មកពីក្រុងបាងកក ក៏ចុះនៅ បរិវេណនេះ ដើម្បីរង់ចាំពេលវេលា នឹងលួចឆ្លងចូលទៅប្រទេសកម្ពុជា ចំពោះមូលហេតុ ដោយសារការរាត្បាតរបស់កូវីដ-១៩ ធ្វើឲ្យថៅកែឈប់ ជួលពលករខ្មែរ ទើបធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។
បន្ទាប់ពីសួរ នាំសមត្ថកិច្ចថៃ បាននាំពលករខ្មែរទាំងអស់មកត្រួតពិនិត្យនិងមានវិធាន របស់សុខាភិបាលរួចនាំទៅស្នាក់បណ្ដោះអាសន្ននៅជិតច្រកMOU ដើម្បី រង់ចាំបណ្ដេញត្រឡប់ទៅប្រទេសកម្ពុជាបន្ត៕
ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)