ថ្ងៃ សៅរ៍ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រសួង​អប់រំ​ ​ប្រកាស​ជ្រើសរើស​គ្រូបង្រៀនសម្រាប់​ឆ្នាំ​២០២១ ចំនួន៣ ៦០០កន្លែង​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅថ្ងៃទី១៨ ខែ​វិច្ឆិកា​ ឆ្នាំ២០២០ បាន​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​ចំនួន​ ៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១​ ដើម្បី​បំពេញតម្រូវការ​នៅ​តាម​អង្គភាព​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ ​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌចំនួន ៣ ៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា ​សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានសម្រេច​បែងចែក​ក្របខណ្ឌ​ទាំងនោះ ទៅតាមផ្នែកនីមួយៗ ដូចជា ៖ ១.​ ក្របខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន២០០​កន្លែង​, ២.​ ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​ចំនួន​១៥៥០​កន្លែង, ៣.​ ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋានចំនួន ​៥០០​កន្លែង​, ៤. ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​អប់រំ​កាយ ​និង​កីឡា​ចំនួន ​១៥០ កន្លែង​, ៥.​ ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ចំនួន​ ១១០០កន្លែង​, ៦.​ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​បង្រៀន​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​ចំនួន ​៨៥​កន្លែង​ និង​ ៧.​ វិទ្យាស្ថាន​អប់រំ​ពិសេស​ចំនួន​ ១៥​កន្លែង​ (ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​មន្ត្រី​ក្រមការ​ និង​មន្ត្រី​លេខាធិការ​)។ សូមបញ្ជាក់ថា […]
  • ជប៉ុនផ្ដល់ឥណទានសម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២៥ ប៊ីលានយ៉េន ប្រមាណ ២៣៤,៦ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ រាជរដ្ឋា ភិបាលជប៉ុន បានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ- ១៩ ដល់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងគោលបំណងលើក កម្ពស់ស្ថេរភាពសេដ្ឋកិ ច្ចនិងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនាមជាដៃគូរអភិវឌ្ឍន៏ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ JICA បានកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារៈអនាម័យដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៊ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារៈមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។ ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល […]
  • គណៈអចិន្ត្រៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ យោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអនុម័តជ្រើសយកកាលបរិច្ឆេទសម្រាប់បន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ ទាក់ទងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ទាំង៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែវិច្ឆិកា រួមមាន ៖ – សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ – សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ – សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។ – សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ .ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។ – សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។ – សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។ -សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៕
  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ បើកសាលារៀន សារមន្ទីរ និងរោងភាពយន្ត ឡើងវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ បើកសាលារៀន បើកសារមន្ទីរ បើកពហុកីឡដ្ឋានជាតិអូរឡាំពិក និងរោងភាពយន្ត ឡើងវិញ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។ ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អាជ្ញាធរពាក់ព័ន្ធថា «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ»។ សម្តេចតេជោ បានបន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕
  • ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការ ពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឡើងវិញ ព្រមទាំងពហុកីឡដ្ឋានអូឡាំពិក ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការ ពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឡើងវិញ ព្រមទាំងពហុកីឡដ្ឋានអូឡាំពិក
  • CDC សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន២ បង្កើតរោងចក្រផលិតម៉ាស់ និងរោងចក្រកែច្នៃផ្លែឈើតម្លៃសរុប ៨លានដុល្លារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការដល់ក្រុម ហ៊ុនឯកជនចំនួន២ ក្នុងទំហំវិនិយោគប្រមាណ ៨លានដុល្លារ បង្កើតរោងចក្រផលិតម៉ាស់ និងរោងចក្រកែច្នៃផ្លែឈើដែលនឹងឱកាសការងារ ជិត ១ពាន់កន្លែង ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា៖ ១- “K R R PROCESSING FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង។ ២- “ABLE POINT INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតសក់សិប្បនិម្មិត និងផលិត ម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ២៤៦កន្លែង៕
  • ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសម្របសម្រួល និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕
  • មន្ទីរពេទ្យកុមារអង្គរទទួលបានមូលនិធិ៣៨ម៉ឺនដុល្លារដែលបានមកពីព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ថវិកាចំនួន ៣៨ម៉ឺនដុល្លារ ដែលបានមកពីសប្បុរសជន តាមរយៈ«ព្រឹត្ដិការណ៍រត់ ដើម្បីសប្បុរសធម៌ជាមួយសាយ» និង «យុទ្ធនាការតោះលេងហ្គេម ១ ដុល្លារសម្រាប់កុមារកម្ពុជា» ដែលយុវជនម្នាក់បង្កើតស្របតាមកម្មវិធីរបស់មន្ទីរពេទ្យ ត្រូវបានប្រគល់ជូនជាមូលនិធីមន្ទីរពេទ្យកុមារអង្គរក្នុងខេត្ដសៀមរាប។ យោងតាមលិខិតថ្លែងអំណរគុណរបស់មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ៖ «យុទ្ធនាការនេះ មានគោលបំណងជំរុញ និងបំផុសស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួមទាំងអស់គ្នាក្នុងចំនួនទឹកប្រាក់ ១ ដុល្លារ បរិច្ចាគមកកាន់មន្ទីរពេទ្យអង្គរ ដើម្បីបន្តដំណើរការប្រតិបត្តិក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជាតទៅមុខទៀត ខណៈពេលដែលមន្ទីរពេទ្យយើងខ្ញុំកំពុងតែជួបការលំបាកក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស»។ លោកស្រី ស៊ិនកេត អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំប្រទេសកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរ ថ្លែងបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរព្រមទាំងមាតា បិតា អាណាព្យាបាលកុមារនៅមន្ទីរពេទ្យកុមារអង្គរ ពិតជាមានកិត្តិយស និងសោមនស្សរីករាយណាស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្អូនប្រជាជនខ្មែរដែលបានចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ តាមរយៈគណនីធនាគារដែលបានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់មន្ទីរពេទ្យផ្ទាល់។ យោងតាមលិខិតថ្លែងអំណរគុណរបស់មន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា យុទ្ធនាការ «តោះលេងហ្គេម ១ ដុល្លារសម្រាប់កុមារកម្ពុជា» ចាប់ផ្តើមកាលពីល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា នេះបង្កើតឡើងក្នុងពេលធ្វើ «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ» ដែលយុទ្ធនាការនេះបានក្លាយទៅជាចលនាយ៉ាងផុសផុលគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក។ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ បានចាប់ផ្តើមធ្វើកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំនេះ និងគ្រោងបញ្ចប់នៅថ្ងៃទី […]
  • ក្រសួងសាធារណការ ប្រកាសចាត់វិធានការដកហូតបណ្ណបើកបរ និងព្យួរទុកយានយន្តដែលល្មើសច្បាប់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ បានប្រកាសចាប់ផ្តើម អនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ បន្ទាប់ពីបានអប់រំផ្សព្វផ្សាយរួចមក ហើយនៅតែសង្គេតឃើញថា មានអ្នកប្រព្រឹត្តិល្មើសធ្វើឱ្យខូចខាតផ្លូវថ្នល់ និងស្ពានដដែល។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូន […]
  • ពលរដ្ឋនៅក្នុងខេត្ត ១៩ បានទទួលពូជស្រូវ និងគ្រាប់ពូជដំណាំរួមផ្សំគ្រប់ៗគ្នា គិតត្រឹមថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីនៅតាមបណ្តាខេត្ត បានរួមសហការគ្នា នាំយកនូវអំណោយ និងចែកពូជស្រូវជាង ៦ ៤៣៤តោន និងគ្រាប់ពូជដំណាំរួមផ្សំចំនួន ៦មុខសរុប ៥៨.២៤៧កញ្ចប់ ជូនពលរដ្ឋ ដែលរងគ្រោះដោយសារ តែទឹកជំនន់តាមបណ្តាខេត្តចំនួន ១៩ រួចរាល់អស់ហើយបន្ទាប់ពីទឹកស្រកអស់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្តមបញ្ជាក់ថា ក្រសួងនិងបន្តសហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី គ្រប់បណ្តាខេត្តទាំងអស់ ចុះស្រាវជ្រាវពីតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយកពូជស្រូវ និង ពូជដំណាំរួមផ្សំ ចែកជូនប្រជាពលរដ្ឋតាមសេចក្តីត្រូវការ។ ឯកឧត្តម ងិន ឆាយ ឮ«យើងមានយន្តការដែលមានចែងនៅក្នុងអនុក្រឹត្យ ស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅពេលដែលយើងជួបប្រទះ នូវគ្រោះធម្មជាតិ គឺមន្ទីរកសិកម្មខេត្តធ្វើការជាមួយអាជ្ញាធរតាមឃុំ ស្រុក រហូតដល់ខេត្ត ដើម្បីវាយតម្លៃផលប៉ះពាល់នៃការ ខូចខាត ក្រោយពីយើងបានទទួលតួលេខនៃផ្ទៃដីខូចខាតនិងចំនួនគ្រួសារដែលទទួលរងគ្រោះនោះ នៅពេលនោះ គឺអាជ្ញាធរខេត្តនិងស្នើសុំគ្រាប់ពូជស្រូវ និងគ្រាប់ពូជដំណាំផ្សេងៗទៅតាមតម្រូវការជាក់ស្ដែងមកក្រសួងកសិកម្ម ឬស្នើទៅ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបញ្ចេញពូជទៅតាមកម្រិតទំហំនៃការខូចខាត»។ ឯកឧត្តមបានបន្តទៀតថា […]
  • ក្រសួងអប់រំជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា អនុវត្តតាមគោលការណ៍ណែនាំថ្មីក្នុងបរិបទជំងឺកូវីដ-១៩ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅក្នុងបរិបទជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក រួមទាំងប្រទេស កម្ពុជាផងដែរនោះ ក្រសួងអប់រំ បានបង្កើតជាឯកសារសម្រាប់ ដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាជំនួយផ្នែកបច្ចេកទេសបន្ថែមដល់ គណៈគ្រប់គ្រង និងគ្រូបង្រៀន យកទៅអនុវត្ត ក្នុងការធានាបាននូវការបើកដំណើរការជួយដល់គ្រឹះស្ថានសិក្សាឡើងវិញ ប្រកបដោយបរិយាកាសសុវត្ថិភាពសម្រាប់គ្រៗគ្នា។ ក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន លោកគ្រូ អ្នកគ្រូ មេត្តាបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្ដង់ដារចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ហើយនិងផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលការណ៍ណែនាំស្ដីពីដំណើរការ គ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់»។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅណែនាំស្តីពីដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩ សម្រាប់គណៈគ្រប់គ្រង និងគ្រូបង្រៀន ជាទុនក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពសិក្សា ដើម្បីឆ្លើយតបទៅនឹងការ គ្រប់គ្រង ទប់ស្កាត់ បង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន នៅក្នុងប្រទេសកម្ពុជា៕
  • ឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥០ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ នឹងជួបប្រជុំតាមវីដេអូខនហ្វឺរេន នៅថ្ងៃស្អែក ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុនភារកម្ម និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ ឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥០ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ដោយ មានការចូលរួមពីថ្នាក់ ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងណែនាំបន្ថែមដល់ក្រុមកាងារពាក់ព័ន្ធអំពីកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ាន ដើម្បីឱ្យពួកគាត់បានយល់កាន់តែច្បាស់អំពីកម្មវត្ថុកិច្ចប្រជុំនេះ និងមានការទទួលខុសត្រូវខ្ពស់លើភារកិច្ចដែលត្រូវអនុវត្ត ក៏ដូចជាដើម្បីប្រមូលធាតុចូលបន្ថែមពីអង្គភាពពាក់ ព័ន្ធទាក់ទងរបៀបវារៈនៃកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥០។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយប្រទេសព្រុយណេ និងមានការចូលរួមពីឧត្ដមមន្ត្រីដឹកជញ្ជូននៃប្រទេសទាំងអស់ជាសមាជិកអាស៊ាន៕
  • អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារប្រាក់ស្មើនឹង ៤ ០៥៣រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៥៣,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៣១,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៨៥,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៨២,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១៦,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៦៦,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦១៩,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២៩,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៨៩៨,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦៨,០០រៀល ; ១បាតថៃ ស្មើ ១៣៥,០០រៀល ; […]
  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដឹកនាំនាយទាហាន និងពលទាហាន ចុះជួយប្រមូលផលស្រូវ ដល់គ្រួសារយោធិន (ខេត្តព្រះវិហារ,ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០)៖ យោធិនពីរគ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះកម្លាំងប្រមូលផលស្រូវ ដែលខិតខំដាំដុះនារដូវវស្សាកន្លងមកនោះ នៅក្នុងរដូវស្រូវទុំ ដួលរាបពេញស្រែ មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ទោ លៀង ឡេង , មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានដឹកនាំមន្ត្រីក្រោមឱវាទ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ចុះជួយច្រូតកាត់ ប្រមូលផលស្រូវឲ្យទាន់រដូវកាល និងដើម្បីសម្រាលការលំបាក ដល់គ្រួសារយោធិន ផងដែរ។ ការដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវទុំនោះ បានធ្វើឡើងរយៈពេល២ថ្ងៃ នៅចុងសប្តាហ៍មកនេះ គឺថ្ងៃសៅរ៍ទី១៤វិច្ឆិកា ចុះជួយច្រូតកាត់ដល់គ្រួសារយោធិន ស្ថិតនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងនៅថ្ងៃអាទិត្យទី១៥វិច្ឆិកាឆ្នាំ២០២០ ចុះជួយប្រមូលផលស្រូវ នៅភូមិត្រពាំងសង្កែខាងជើង ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ យោធិនទាំងពីរគ្រួសារ ដែលទទួលបានការយកចិត្តទុកដាក់ ពីប្រធានអង្គភាពខ្លួននោះ គឺ១គ្រួសារ ស្វាមីបម្រើការងារនៅក្នុងអង្គភាពវរៈសេនាតូចលេខ១ និង១គ្រួសារទៀត បម្រើការងារនៅក្នុងអង្គភាពវរៈសេនាតូចលេខ២ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានមានប្រសាសន៍ថា […]
  • ជំនួយម៉ាស់២លាន រួមនិងសម្ភារះបរិក្ខាពេទ្យរបស់កម្ពុជាបានទៅដល់ប្រទេសឡាវ សម្ដេចពិជ័យសេនាទ ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិមនិងលោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិ ការក្រសួងសុខាភិបាល បាននាំយកជំនួយម៉ាស់ជាង២ លាន និងសម្ភារៈបរិក្ខាពេទ្យទៅដល់ប្រទេសឡាវហើយ។ នាយករដ្ឋមន្ត្រីឡាវផងលូនស៊ីស៊ូលីតបានអញ្ជើញទៅទទួលដោយផ្ទាល់ នៅអាកាសយានដ្ឋាន នៃទីក្រុងវៀងច័ន្ទ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)