អ្នកគ្រូពេទ្យម្នាក់ ដែលគេស្គាល់ថា ជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅយប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។
អ្នកគ្រូពេទ្យមានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសី ហនុ។ អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅភ្នំពេញ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណ ភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពនៃអ្នកគ្រូពេទ្យ ដែលជាកងទ័ពអាវាសដ៏ល្អ និងបានលះបង់កម្លាំង កាយចិត្តយ៉ាងសកម្មបំផុតក្នុងសមរភូមិ កូវីដ-១៩ នៅខេត្ត្រះសីហនុ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ផ្ញើសារ លិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានទទួលមរណភាពដោយសារជំងឺ
កូវីដ-១៩៕






