ថ្ងៃ សៅរ៍ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ស្លាប់៤នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីម្សិលមិញ ភ្នំពេញ៖ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាលម្នាក់ និងរបួស ធ្ងន់ម្នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ មិនប្រកាន់ស្ដាំ កត្ដាយាន បត់/មិនប្រយ័ត្ន និងមិនគោរពសិទ្ធិ៕
  • ក្រសួងសុខាភិបាល ច្រានចោលការផ្សាយឃោសនាពីការព្យាបាលកូវីដ១៩តាមហ្វេសប៊ុក ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង នូវការផ្សាយឃោសនាតាមហ្វេសប៊ុកពីរបៀបព្យាបាលកូវីដ១៩ ទាំងបីអាក់ខោនខាងក្រោមនេះ។ ក្រសួងសូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការបំពុលសង្គមបែបនេះ ឲ្យសោះ។ បើមានអាការៈមិនស្រួល សុំទៅព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត។ ក្រសួងសូមអាជ្ញាធរមាន សមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា៖ មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៦ ធ្នូនេះ បានបង្ហោះថា គ្មានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយ ក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា” ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ ទោះយ៉ាងណា មានការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។   ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។ សម្តេចតេជោ បានអំពាវ នាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕  
  • ទាហានថៃ ចាប់ពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃចំនួន៣នាក់ (ក្រុងប៉ោយប៉ែត,ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២០)៖សមត្ថកិច្ចទាហានស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចចូលប្រទេសបានជាបន្តបន្ទាប់ចំនួន៣នាក់កាលពីវេលាម៉ោង២២,៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ។ ទាហានកងកម្លាំងបូរផាស្រុកតាប្រាយ៉ា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទី១២ បានល្បាតក្នុងតំបន់ដែលទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលរាជាណាចក្រថៃ និងទង្វើខុសច្បាប់ផ្សេងៗ ក្នុងអំឡុងនៃការរាត្បាតរបស់កូវិដ-19 បានប្រទះឃើញក្រុមបុគ្គលរួមទាំងថង់ដាក់សម្ភារៈ មានប្រុស១នាក់ និងស្រី២នាក់ កំពុងដើរចូលមកតាមច្រករបៀង ទិសខាងកើតរបស់ថ្នល់ សិរី ផេញ ចន្លោះចំណុចត្រួតពិនិត្យទី09-10 ភូមិសែង ឃុំទ័ពស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ។ ក្រោយពីធ្វើការត្រួតពិនិត្យក្រុមបុគ្គលខាងលើ គឺជាពលករខ្មែរ និងមិនមានឯកសារធ្វើដំណើរពួកគេទាំង៣នាក់រួមមានឈ្មោះ៖រឿង ប៉ុ ប្រុស អាយុ៣៥ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។ ឈ្មោះ ចាន់ រ៉ើម ស្រី អាយុ២៥ឆ្នាំ មកពីខេត្តសៀមរាប និងឈ្មោះ ភឿ ភុំ ស្រី អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប។ជនសង្ស័ទាំង៣នាក់ បានសារភាពថា ចូលប្រទេសថៃដោយខុសច្បាប់ពិតមែន ដោយបានលួចចូលមកតាមច្រករបៀង ដើម្បីធ្វើដំណើរទៅធ្វើការសំណង់នៅ ឡាត ប្រាវ ក្រុងថេប […]
  • បើករថយន្តវ៉ាជែង មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូដាច់ជាពីរកំណាត់ស្លាប់ម្នាក់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២០)៖លោកតាវ័យ ៦៦ឆ្នាំ ម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ កើតឡើងនៅវេលាម៉ោង០៨និង២០នាទី យប់ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ឡក់ រ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ មិនមានពាក់មួកសុវត្តិភាព.មានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ជនរងគ្រោះបានរងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតហើយបានស្លាប់ ។ លោកអធិការបានបញ្ជាក់ថា ម៉ូតូបានធ្វើដំណើរពីទិសខាងលិចទៅខាងកើត ពេលមកដល់ចំណុចកើតហេតុ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ មានរថយន្ត១គ្រឿងម៉ាកកាម៉ារីសេរីឆ្នាំ១៩៩៥ ពណ៌ស្លែ ពាក់ ផ្លាកលេខកំពង់ចាម .2A 0975 អ្នកបើកបរឈ្មោះសែម រុន ភេទ ប្រុសអាយុ៤៥ឆ្នាំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរបញ្ច្រាស់ទិសគ្នាបានឡើងជែងរថយន្ដមួយផ្សេងទៀតក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជា២កំណាត់ អ្នកបើកបរម៉ូតូរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើករថយន្តដែលគេស្គាល់ឈ្មោះសែម រុន […]
  • ក្រសួងសុខាភិបាល: ស្ត្រីជនជាតិខ្មែរនៅសង្កាត់បឹងកេង កង៣ បានជាសះស្បើយ ស្ត្រីជនជាតិខ្មែរឈ្មោះ គឹម លីម អាយុ ៤៩ឆ្នាំ មានអាសយ ដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះ ហើរនៅប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់ប្រទេសកម្ពុជាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
  • ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន១០នាក់ និងមានអ្នកជាសះស្បើយចំនួន ០១នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១០នាក់ ក្នុងនោះចំនួន០៤នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនមានពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគម ន៍២៨វិច្ឆិកា។ បុរសជនជាតិខ្មែរឈ្មោះ អុវ សុគន្ធ អាយុ ៧៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ បុរសជន ជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ ៥៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត […]
  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។
  • ក្រសួងការងារ ប្រកាសផ្អាកការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល ១៥ថ្ងៃ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការបណ្ដុះបណ្ដាលទាំងអស់ចំនួន ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែ គ្រប់គ្រឹះស្ថាន អាចបន្តដំណើរការបណ្ដុះបណ្ដាលតាមប្រព័ន្ធបណ្ដុះបណ្ដាល ពីចម្ងាយ ឬអនឡាញ (ONLINE) បានជាធម្មតា៕ ដោយ ៖ ស.អ. សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
  • កម្មវិធីតភ្ជាប់ស្ពានស្ទឺងត្រង់- ក្រូចឆ្មារ ដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវលើកពេល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា «ខ្ញុំស្នើឲ្យឯកឧត្ដម ស៊ុន ចាន់ថុល លុបចោលកម្មវិធី នៃការភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៃខេត្តកំពង់ចាម-ត្បូងឃ្មុំ ដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ដោយសារបញ្ហាកូវីដ-១៩»។ សូមបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕ ដោយ ៖ ស.អ.
  • រដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្អាកសវនាការគ្រប់សុំណុំរឿងទាំងអស់រយៈពេល២សប្តាហ៍ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ចេញសេចក្តីជូនដំណឹងស្តីពី ការលើកពេលសវនាការលើគ្រប់សំណុំរឿងទាំងអស់ រយៈពេល ២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ ម្យ៉ាងទៀតក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ៕ ដោយ ៖ ស.អ.
  • សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាមិនអនុញ្ញាតឲ្យមាន ការជួបជុំមនុស្សច្រើន និងឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍រយៈពេល១៥ថ្ងៃ នៅក្នុងសារសំឡេង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល ១៥ថ្ងៃ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ សម្ដេចបានបញ្ជាក់ដែរថា ប្រសិនណាបើមានករណីចាំបាច់សូមប្រជាពលរដ្ឋនៅក្នុងផ្ទះ កុំធ្វើដំណើរចេញក្រៅ។
  • អ្នកតំណាងរាស្ត្រ ឯ.ឧ សួស យ៉ារ៉ា លាប់ជំងឺកូវីដ-១៩ ឡើង វិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានថ្លែងបញ្ជាក់ថា ជំងឺកូវីដ ១៩ ជាជំងឺដែលមិនច្បាស់លាស់ ដែលពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសាមគ្គីទាំងអស់គ្នាក្នុងដំណាក់កាល «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នេះ ព្រោះសូម្បីតែអ្នកតំណាងរាស្ត្រមួយរូប ដែលទទួលបានការព្យា បាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចហើយនោះ ក៏បានរើ (លាប់) ជំងឺនេះឡើងវិញផងដែរ ហើយត្រូវបញ្ជួនទៅសម្រាកនៅមន្ទីរពេទ្យឡើងវិញ។ សម្តេចតេជោ បានបញ្ជាក់ថា ឯកឧត្តមសួស យ៉ារ៉ា ដែលជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្លាប់កើតកូវីដ ១៩ ដោយសារតែព្រឹត្តិការណ៍ ៣ វិច្ឆិកា និងទទួលបានការព្យាបាលជាសះ ស្បើយ ក៏ស្រាប់តែរើជំងឺនេះឡើងវិញ ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ឯកឧត្តម សួស យ៉ារ៉ា ពិតជារើជំងឺ […]
  • សម្ដេចតេជោ អះអាងថា កូវីដ-១៩ មិនអាចបង្អាក់ដំណើរការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជានោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ខ្សែផ្លូវ ៣៨ ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ។ សម្តេចតេជោ បានបញ្ជាក់ថា កូវីដ-១៩ មិនអាចបង្អាក់ដំណើរការ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានោះទេ។ កម្ពុជា នៅតែមានលទ្ធភាព ទម្លាក់ថវិកា ដើម្បីសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថាឲ្យដឹងថា ទោះស្ថានភាពកូវីដ-១៩ នៅបន្តអូស បន្លាយនៅកម្ពុជាក្តី ប៉ុន្តែកម្ពុជា នៅតែមានថវិកាសម្រាប់ទម្លាក់មកអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តសៀម រាប។ សម្តេចតេជោ បានអះអាងថា កូវីដ-១៩ មិនអាចបង្អាក់ដំណើរការ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានោះទេ។ សម្តេចតេជោ បានយកថវិកានៅសល់ចំនួន៥លានដុល្លារអាមេរិក សល់ពីការសាងសង់ផ្លូវនៅខេត្តព្រះសីហនុនៅ មកបន្ថែមកែលម្អដងស្ទឹងសៀមរាប ឲ្យកាន់ តែស្រស់ស្អាតថែមទៀត បន្ថែមពីលើថវិកាចំនួន១៥០លានដុល្លារ សម្រាប់កសាងផ្លូវក្នុងខេត្ត។ នៅឆ្នាំ២០២២ ខាងមុខ នេះ បើសិនស្ថានភាពកូវីដ-១៩ មានការថមថយ រាជរដ្ឋាភិ […]
  • សម្តេចតេជោ៖ ពេលនេះ មិនមែនជាពេលត្រូវបន្ទោសគ្នាទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានហៅព្រឹត្តិការណ៏នៃការឆ្លងចូលសហគមន៏ថ្មីៗនេះ ជាព្រឹត្តិការណ៏សហគមន៏២៨ វិច្ឆិកា ដើម្បីចៀសវាងការ យកឈ្មោះអគ្គនា យកពន្ធនាគារមកហៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពេល នេះ មិនមែនជាពេលត្រូវបន្ទោសគ្នាទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធនឹងកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៏ថា ការស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ទាំងផ្ទាល់ និងដោយប្រយោល គឺជារឿងចាំ បាច់ និងធ្វើក្នុងល្បឿនលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះកាន់តែធំ។ សម្តេចតេជោ បញ្ជាក់ថា មកដល់ពេលនេះ គេមិនទាន់ដឹងពីប្រភពនៃការចម្លងពិតប្រាកដនៅឡើយទេ ដូច្នោះការ ពង្រីកការរុករក អ្នកពាក់ព័ន្ធក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំជារឿងចាំបាច់បំផុតដែលត្រូវធ្វើ។ បើតាមសម្តេចតេជោ មក ដល់ពេលនេះសំណាកមនុស្សចំនួនជាង៣៣០០ត្រូវបានយកទៅធ្វើតេស្ត និងបានរកឃើញវិជ្ជមានចំនួន១៤ ករណី ជាករណីឆ្លងក្នុងសហគមន៏ ដែលស្ថិតនៅក្នុងចង្កោមក្រសួង មហាផ្ទៃ និងក្រុមគ្រួសាររបស់ ឯ.ឧ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំង អស់មកធ្វើតេស្ត និងធ្វើចត្តាឡីស័ក១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ សម្តេចបានបញ្ជាឲ្យអាជ្ញាធរខេត្ត […]
   

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)