ថ្ងៃ សៅរ៍ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ហ៊ុន សែន៖ យើងអាចត្រួតត្រាព្រឹត្តិការណ៏សហគមន៏ ២៨​វិច្ឆិកាបានហើយ តែមិនទាន់បញ្ចប់នោះទេ នៅក្នុងឱកាសថ្លែងសារតាមរយៈទូរទស្សន៏ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងស្ថានការណ៏ព្រឹត្តិការណ៏ សហគមន៏ ២៨វិច្ឆិកាបានហើយ តែយើងមិនទាន់បញ្ចប់ព្រឹត្តិការណ៏២៨ វិច្ឆិកានេះ នោះទេ ត្បិតរឿងកូវីដ-១៩ នេះ មិនមែនជារឿងសាមញ្ញ ហើយធម្មតានោះទេ ក្នុងការគ្រប់គ្រង។
  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសារពិសេស នៅពេលបន្តិចទៀតនេះ នៅព្រឹកទី១៥ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:៥០នាទី ព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ។ សូមជូនពរបងប្អូនជនរួមជាតិបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នានៅទូទាំងប្រទេស។
  • ប្រជាពលរដ្ឋខ្មែរ៥១នាក់ វិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរ បានបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៥១នាក់ ស្រី ២០នាក់ និងពលរដ្ឋថៃដែលបានចាកចេញមានចំនួន០៦នាក់ ស្រី ០២នាក់ កាលពីម្សិល មិញ។ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នក ដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបាន ការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន៕
  • ស្លាប់​៣​នាក់​ របួរបួស៧នាក់ ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលម៉ិញ ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ម្សិលមិញ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ របួសធ្ងន់​ ៣​នាក់​ និង​របួសស្រាល​ ៤​នាក់​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចំនួន​៧​លើក​។ ​ កម្លាំងនគរបាលផ្នែកចរាចរណ៍ បានបន្តប្រឹងប្រែងអប់រំ ពន្យល់​ណែនាំ​ ផ្សព្វផ្សាយ​ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ជូនដល់ប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ឲ្យបាន​យល់​ដឹង​ និង​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ និង​គ្រប់ពេល​ធ្វើ​ដំណើរ​ ៕
  • កុមារាជនជាតិខ្មែរ អាយុ០១ឆ្នាំ ឆ្លងវីរុសកូវីដ-១៩ ពីម្តាយ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា កុមារាជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូន ប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានវីរុស កូវីដ-១៩ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលទ្ធ ផល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ។ ក្រសួងបន្តថា ការធ្វើ តេស្តវត្ថុសំណាកលើកទី៣ របស់កុមារារូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យា បាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ។ គិតត្រឹមម៉ោង០៧:០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ (ស្មើនឹង ៨៦,៦៩%ធៀបនឹងចំនួនអ្នកមានវីរុស កូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៦៥នាក់ និងបុរស ២៤៧នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្ពឺ ៨៦នាក់ […]
  • លោក ឆែម សាវុធ និងអ្នកបើកបរ បានជាសះស្បើយជំងឺកូវីដ-១៩ហើយ ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន៣ នាក់ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកាបានជា សះស្បើយ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួនបីដង។ លោក ឆែម សាវុធ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានី ភ្នំពេញ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ឯស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសារ របស់អ្នក បើកបរឲ្យឯកឧត្តមអគ្គនាយកពន្ធនាគារ។ ជាមួយគ្នានេះបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃដែលជាអ្នកប៉ះពាល់ជាមួយឯកឧត្តមអគ្គ នាយកពន្ធនាគារ។ សូមកត់សម្គាល់ថា៖ បុគ្គលទាំងពីរនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕
  • ក្លោងទ្វារព្រះរាជតំណាក់ព្រះបាទ មុនីវង្ស ក្នុងស្រុកបាកាន នឹងត្រូវរំកិលប្តូរទីតាំងថ្មី ព្រោះប៉ះពាល់ការពង្រីកផ្លូវជាតិ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០)៖ ទីតាំងអតីតព្រះរាជដំណាក់ របស់ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ (នៅជាប់ផ្លូវជាតិលេខ៥) នឹងត្រូវរំកិលប្តូរទីតាំងថ្មី ព្រោះប៉ះពាល់ការពង្រីកផ្លូវជាតិ។ ដោយសារទីតាំងក្លោងទ្វារចាស់ប៉ះពាល់ ទៅនឹងការពង្រីកផ្លូវជាតិលេខ៥ ក្នុងការបម្លាស់ប្តូរទីតាំងនេះ គឺរក្សារូបរាងដើមទាំងស្រុងឱ្យនៅដដែល ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ។ បច្ចុប្បន្ន,ទីតាំងអតីតព្រះរាជដំណាក់ ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស គឺជាទីតាំងរដ្ឋបាលស្រុកបាកាន និងមណ្ឌលសុខភាពត្រពាំងជង ដោយមានបន្សល់នូវទុកក្លោងទ្វារចូលព្រះរាជតំណាក់ចំនួន២ និងស្រះទឹកដ៏ធំមួយ មានទឹកខួបប្រាំងខួបវស្សា។ រដ្ឋបាលសាលាស្រុកបាកាន បាននឹងកំពុងរៀបចំប្តូរទីតាំងក្លោងទ្វារបុរាណទាំងពីរនេះ ពីទីតាំងដើមប្រហែល៣០ម៉ែត្រ៕ ដោយ៖ រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
  • ប្រទេសឥណ្ឌូនេស៊ីចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធដែលបានបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០០២ ឥណ្ឌូនេស៊ី ៖ ប៉ូលីសឥណ្ឌូនេស៊ី បាននិយាយថា ពួកគេបានចាប់ខ្លួនសមាជិកជាន់ខ្ពស់នៃអង្គការ ភេរវករម្នាក់ ពីបទសង្ស័យថា ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅកោះបាលី ដែលបានសម្លាប់មនុស្ស ២០២នាក់ កាលពីឆ្នាំ២០០២។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនលោក ហ្សូលកាណេន នៃបណ្តាញក្រុម ជេម៉ាអា អ៊ីស្លាមីអា ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍។ លោកហ្សូលកាណេន ត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធនឹងការបង្កើតគ្រាប់បែកដែលត្រូវបានប្រើក្នុងការវាយប្រហារ។ លោកក៏មានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារផ្សេងទៀត រួមទាំងការទម្លាក់គ្រាប់បែកឆ្នាំ ២០០៣ និង ២០០៤ នៅរដ្ឋធានីចាការតា ផងដែរ។ លោក ហ្សូលកាណេន បានស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានក្លាយជាអ្នកតំណាងម្នាក់របស់ក្រុមអាល់កៃដា នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់រង្វាន់ដល់ទៅ ៥ លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការឃុំខ្លួន បុរសរូបនេះ៕ ដោយ ៖ ម៉ាម៉ា
  • ពិពរណ៏សៀវភៅឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សម័យកូវីដ កាន់តែជិតស្និតនឹងសៀវភៅ» ពិពរណ៏សៀវភៅឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សម័យកូវីដ កាន់តែជិតស្និតនឹងសៀវភៅ»
  • ក្រសួងអប់រំ ប្រកាសយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រសួងអប់រំ ប្រកាសយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
  • ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយ៍ប្រោសព្រះរាជ ទានវិភាគទានព្រះរាជទ្រព្យចំនួន១លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីទិញនូវវ៉ាក់សាំងនៃជំងឺ COVID-19 ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គ ល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជ តម្រិៈដង្ហែតាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារសហរដ្ឋអាមេរិក (ព្រះករុ ណា ព្រះមហាក្សត្រ ចំនួន ៥០មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន ៥០មុឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីទិញនូវវ៉ាក់សាំងនៃជំងឺ COVID-19 នាវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០៕
  • អិត កុម៉ាល ដែលរកឃើញវិជ្ជមានកូវីដ១៩កាលពីថ្ងទី០៨ធ្នូបានមកស្នាក់នៅ Relex Hill Resort (ខេត្តមណ្ឌលគិរី,ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០) ៖ មនុស្សជាង២០នាក់ ត្រូវបាន មន្ត្រីជំនាញសុខាភិបាលខេត្តមណ្ឌលគិរី យកសំណាកទៅពិនិត្យនៅថ្ងៃទី០៩ ធ្នូ ក្រោយមានការប៉ះពាល់ដោយប្រយោលជាមួយបុរសឈ្មោះ អិត កុម៉ាល ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី០៨ធ្នូ ម្សិលមិញ ហើយបុរសម្នាក់នេះបានសម្រាកក្នុងរីស្សតមួយកន្លែង ក្នុងក្រុងសែនមនោរម្យ ។ លោក គឹម សៀនបញ្ញា មន្ត្រីជំនាញជម្ងឺឆ្លងនៃមន្ទីរសុខាភិបាលបញ្ជាក់ថា បុរសឈ្មោះ អិត កុម៉ាល បានមកខេត្ត មណ្ឌលគិរី និងបានសម្រាកក្នុងរីសតមួយកាលពីថ្ងៃទី០២ធ្នូ ហើយមន្ត្រីជំនាញក៏បានចុះទៅទីតាំងនោះ ដើម្បីយកសំណាក អ្នកពាក់ព័ន្ធ និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ ។ លោកបញ្ជាក់ទៀតថា ទោះជាយ៉ាងណាការពាក់ព័ន្ធទាំងនេះជំនាញ សម្គាល់ថា គឺដោយប្រយោលប៉ុណ្ណោះ ។ លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីថ្លែងប្រាប់តាមទូរសព្ទ នៅល្ងាចថ្ងៃទី០៩ធ្នូថា អ្នកពាក់ព័ន្ធ ក្នុងករណីនេះទាំងអស់ប្រមាណ២៣នាក់ ហើយក្រសួងសុខាភិបាលបានដាក់គោលដៅមួយចំនួនឲ្យមន្ត្រីជំនាញខេត្តចុះ ទៅពិនិត្យរកអ្នកពាក័ន្ធយកសំណាក និងបាញ់ថ្នាំសម្លាប់មេរោគ ដែលគោលដៅទាំងនោះគឺបុរសឈ្មោះ អិត កុម៉ាល បានទៅអំឡុងពេលមកមណ្ឌលគិរី ។ […]
  • អភិបាលរាជធានីភ្នំពេញ ចូលរួមមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង លើកទី៤០ នៅប្រទេសទុយនេស៉ី តាមប្រព័ន្ធវីដេអូ មហាសន្និបាត សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង លើកទី៤០ នៅឆ្នាំ២០២០នេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនេស៉ី ប្រទេសទុយនីស៉ី ហើយកិច្ចប្រ ជុំនេះ មានការចូលរួមប្រជុំដោយផ្ទាល់ និងការប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង មកពីបណ្តាលទីក្រុង ចំនួន ១៣០ស្មើ និង១៣០ប្រទេស ដែលជាទីក្រុងប្រើប្រាស់ភាសាបារាំង បើទោះបីលើពិភពលោកប្រឈមនឹងជំងឺកូវីដ ១៩ក្តី។ ដោយឡែកនៅរាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្រាប់រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនេះ តាមរយៈការបញ្ជូនរូបភាព និងសំឡេង នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សាក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំនេះ។ កិច្ចប្រជុំនេះដែរត្រូវបានបែងចែកជា៣ផ្នែកធំៗ៖ ទី១៖សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល, ទី២៖កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគមAIMF និងទី៣៖កម្មវិធីបើកមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាត ស្តីពី ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថលនេះ គឺជាមហាសន្និបាតលើកទី៤០ […]
  • ការដករូបថតអ្នកវិជ្ជមានវីរុសកូវីដ-១៩ចេញពីក្នុងសេចក្តីប្រកាសព័ត៌មាន គឺដើម្បីរក្សាសិទ្ធិបុគ្គល ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចដករូបថតអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចេញពីក្នុងសេចក្តីប្រកាសព័ត៌មាន គឺជាផ្នែកមួយនៃការគោរពសិទ្ធបុគ្គល ហើយការដាក់រូបថតនេះ គឺអំឡុងពេលនៃសកម្មភាពប្រតិបត្តិការរុករក។ នេះបើតាមការឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា “យើងដាក់រូបថត នៅពេលដែលកំពុងរុករកប៉ុណ្ណោះ តែពេលនេះ ពុំត្រូវការទៀតទេ ដោយយើងត្រូវគោរពសិទ្ធិបុគ្គលផងដែរ ប៉ុន្តែក្នុងអំឡុងពេលនេះ គឺយើងត្រឹមដាក់ឈ្មោះ សិន ហើយនៅពេលដែលយើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នោះ ក្រសួងនឹងបន្តដកទាំងឈ្មោះអ្នកវិជ្ជមានផងដែរ”។ លោកជំទាវវេជ្ជបណ្ឌិត បន្តថា ការលើកឡើងបែបនេះ គឺពុំមែនមានន័យថា ក្រសួងសុខាភិបាលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៃព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» នោះទេ ប៉ុន្តែគឺស្ថានភាពនៃការរកឃើញអ្នកវិជ្ជមាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» បច្ចុប្បន្ននេះ គឺមានការថមថយខ្លះៗហើយ។ ម្យ៉ាងគឺត្រូវគោរពសិទ្ធិបុគ្គលផងដែរ ព្រោះថា ពុំមាននរណាម្នាក់ចង់ឱ្យមានការឆ្លងមកលើខ្លួនឯង ឬចម្លងទៅអ្នកដទៃនោះទេ ប៉ុន្តែទោះជាយ៉ាងនេះ ក៏ដោយ ក៏លោកជំទាវវេជ្ជបណ្ឌិតនៅតែទទូច សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះថា វីរុសនេះ បានឆ្លងចូលទៅក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់នៅឡើយ។ លោកជំទាវ ក៏បានស្នើថា កុំទាន់មានការសន្និដ្ឋានវាយតម្លៃពីព្រឹត្តិការណ៍នេះឱ្យសោះ ហើយត្រូវរងចាំការវាយតម្លៃពីក្រសួងសុខាភិបាលវិញ៕ ដោយ […]
  • សម្ដេចក្រឡាហោម និងក្រុមគ្រួសារ កងការពារព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ធ្វើតេស្តអវិជ្ជមាន ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបជាថ្មីថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើដោយអវិជ្ជមានទាំងអស់។ នៅពេលនេះ សម្ដេចក្រឡាហោម នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ហើយ សម្ដេចក្រឡាហោម ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕ សូមអរគុណ!

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)