ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន៣ នាក់ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកាបានជា សះស្បើយ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួនបីដង។ លោក ឆែម សាវុធ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានី ភ្នំពេញ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ឯស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសារ របស់អ្នក បើកបរឲ្យឯកឧត្តមអគ្គនាយកពន្ធនាគារ។ ជាមួយគ្នានេះបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃដែលជាអ្នកប៉ះពាល់ជាមួយឯកឧត្តមអគ្គ នាយកពន្ធនាគារ។
សូមកត់សម្គាល់ថា៖ បុគ្គលទាំងពីរនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕






