(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)៖ ឈើគ្រឿងផ្ទះជាច្រើនម៉ែត្រ គូបត្រូវបានកម្លាំងជំនាញមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ធ្វើការ
បង្ក្រាបបាននៅចំណុចដីវាលមួយកន្លែងក្នុងភូមិច្រកទៀក(រង្វង់ មូលស្ពានដែក) ឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺខណៈដែល ឈ្មួញយក មកលាក់ ទុក បម្រុងដឹកចេញទៅលក់បន្តតាមគោយន្ត កន្ត្រៃយ៍។
មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថានៅមុនពេលចុះ
បង្ក្រាប ឈើគ្រឿងធ្វើផ្ទះនេះបន្ទាប់ទទួលបានការរាយការណ៍ពីអ្នកសារ ព័ត៌មានដែលឈរជើងនៅក្នុងស្រុកឱរ៉ាល់ ដែលធ្វើការតាមដាននិង ចុះទៅផ្តិត យករូបភាពដោយឃើញគំនរឈើនេះ រួចបានផ្ដល់ព័ត៌មានជូនដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ចុះធ្វើការទប់ស្កាត់និងបង្ក្រាបបានតែម្តង។
មន្ត្រីជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដដែលបានបន្តទៀតថាក្រោយពី
ទទួលបានសេចក្តីរាយការណ៍រួចមកកម្លាំងជំនាញបានចុះទៅពិនិត្យឃើញឈើគ្រឿងផ្ទះពិតប្រាកដមែន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់ បានបង្ហើបឲ្យដឹងថា ឈើអារជ្រៀកគ្រឿងផ្ទះទាំងអស់នេះដឹកចេញ មកពីខាងបឹងខ្លុង ខេត្តពោធិ៍សាត់ ឆ្លងកាត់មុខស្នាក់ការរងបឹងខ្លុង និងឆ្លង កាត់មុខស្នាក់ការរងអូរត្រាវ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចឆ្លងកាត់ មក តាមក្រុមហ៊ុន អេច អិល អេច(HLH) មកដល់ចំណុចលាក់ស្តុក សម្រាប់ លក់ចេញបន្ត ហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មាន ជូនអ្នក សារព័ត៌មាន ឱ្យចុះផ្តិតយករូបភាពជាក់ស្ដែង ក៏បានផ្ដល់ព័ត៌មានជូនទៅ ខាងជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីធ្វើការចំណាត់ការបានទាន់ ពេលវេលា។
ក្រោយពីបង្ក្រាបរួចឈើទាំងអស់ត្រូវបានកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការរឹបអូសយកទៅរក្សាទុក ដើម្បីធ្វើការវាស់វែងឲ្យដឹង ចំនួនច្បាស់លាស់និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






