គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅវេលាម៉ោង៨ ៖ ០០នាទី នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។
កិច្ចប្រជុំនេះ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨ ៖ ០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំពេញអង្គ លើកទី៥ នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤ ៕






