តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមានៈ លោកឧកញ៉ា អ៊ុត ធី លោក មួង ឃីម លោក ដួង តារា និងលោក លី សាម៉េត ហៅគ្រូមា ពីបទជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ: ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួយ។
ចំណែកឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ: ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
រីឯឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ: សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ។






