ព័ត៌មានថ្មី
- ក្រសួងសុខាភិបាលចេញសេចក្តីណែនាំបន្ទាប់ពីមានករណីពុលស្រា និងទឹក ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសណែនាំស្តីពីវិធានការបង្ការពីករណីពុលស្រា និងការសង្ស័យពីការពុលទឹកនៅខេត្តកំពង់ឆ្នាំង។ ក្រសួងបានលើកឡើងថា ស្រាស និងស្រាថ្នាំដែលបងប្អូនប្រជាពលរដ្ឋបាន និងកំពុងទទួលទាននៅតាមតំបន់មួយចំនួន នៅក្រោយពីការត្រួតពិនិត្យ ឃើញថា មានសារធាតុមេតាណុលកម្រិតខ្ពស់លើសពីកម្រិតធម្មតាដែលបណ្ដាលឱ្យមានអាការក្អួត ចង្អោរ ស្រវាំងភ្នែក ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តន៍ទៅរកការស្លាប់បាត់បង់ជីវិត។ សូមអានបន្ថែមនូវខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងដូចខាងក្រោម ៖
- ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន តាមនាវា ម្ចាស់នាវា ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាបថា៖ បច្ចុប្បន្ន ស្ថានភាពអាកាសធាតុនៅខេត្តតំបន់ឆ្នេរប្រទេសកម្ពុជាកំពុងមានខ្យល់បក់បោកខ្លាំង និងរលក សមុទ្រខ្ពស់ៗដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ។ ក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេត ឃើញថា កន្លងមកមានម្ចាស់ទូកមួយចំ នួនតូចពុំបានចូលរួមអនុវត្តទៅតាមការណែនាំ របស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ ដូច្នេះក្រសួងសូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន តាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាពឲ្យបានគ្រប់គ្រាន់ទៅតាមចំនួនអ្នកដំណើរដែលមាន ដូចជា អាវពោង ពោងកង ពោងសង្គ្រោះ ខ្សែពួរ ។ល។ និងត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុនេះ ឲ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អ ឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងចូលរួមអនុវត្ត ឲ្យបានល្អទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាម នាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ នឹងចូលរួមសហការអនុវត្តឲ្យមាន ប្រសិទ្ធភាព […]
- ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់ ២,៨ពាន់លានរៀលដល់ស្ត្រីសម្រាលកូនជាង ៧ពាន់នាក់ ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ប្រាក់បន្ថែមដល់ស្ត្រីសម្រាលកូនជាកម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ តាមរយៈបេឡាជាតិសន្តិសុខសង្គម (បសស) រហូតមកដល់បច្ចុប្បន្ន នេះ ស្ត្រីសម្រាលកូនប្រមាណ ២១ម៉ឺននាក់ដែលទទួលបានប្រាក់ឧបត្ថម្ភនេះ។ ដោយឡែក ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់ ២,៨ពាន់លានរៀលដល់ស្ត្រីសម្រាលកូនចំនួន ៧ ០១៤នាក់។ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃ ប.ស.ស. បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី៧ ខែធ្នូ នេះថា បើគិតជាទឹកប្រាក់ចំនួន ៨៧ប៊ីលានរៀល ដែល ប.ស.ស. បានផ្តល់ជូនស្ត្រីសម្រាលកូនទាំងនោះ គឺមិនបូកបញ្ចូលជាមួយនឹងស្ត្រីជាមន្ត្រីរាជការនោះទេ។ សម្រាប់ការផ្តល់សេវានានារបស់ ប.ស.ស. ដល់ស្ត្រីសម្រាលកូនទាំងអស់រហូតមកដល់បច្ចុប្បន្ននេះ មិនមានអ្វីជាបញ្ហានោះទេ បើទោះបីកម្ពុជា កំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។ លោកថា ៖ កាលពីមុន ស្ត្រីសម្រាលកូន មានការរអ៊ូរទាំច្រើន ដោយសារមិនទាន់យល់ពីនីតិវិធីនៃការប្រើប្រាស់សេវាឧបត្ថម្ភ ។ ប៉ុន្តែបច្ចុប្បន្ន គាត់បានយល់ពីនីតិវិធីនៃការប្រើប្រាស់សេវានេះ គាត់មិនមានការរអ៊ូរទាំទៀតទេ។ លោក ហេង សុផាន់ណារិទ្ធ បន្តាថា […]
- ថ្នាក់ដឹកនាំនៃប្រទេស ACMECS ឯកភាពគ្នាបង្កើតមូលនិធិអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌរបស់ ACMECS ប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេស ACMECS បានឯកភាពគ្នាក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ក្នុងក្របខណ្ឌអនុតំបន់ ACMECS គោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការតភ្ជាប់ និងសុខភាពសាធារណៈ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរួម ពីរមេដឹកនាំកំពូល០៤ប្រទេសផ្សេងទៀត ដូចជាថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា និងមានការចូលរួមពីអគ្គលេខាធិការអាស៊ានផងដែរ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងនៅក្រោយជំនួបថា ប្រមុខថ្នាក់ ដឹកនាំនៃប្រទេស ACMECS បានធ្វើការអនុម័តទៅលើសេចក្តីថ្លែងការក្រុងភ្នំពេញ នៃកិច្ចប្រជុំ ACMEC លើកទី៩ អនុម័តបញ្ជីគម្រោងអាទិភាពរបស់ ACMEC ពិសេសអនុម័តទៅលើក្របខណ្ឌ សម្រាប់មូលនិធិអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌរបស់ ACMEC។ នៅក្នុងក្របខណ្ឌនេះដែរ ព្រះ រាជាណាចក្រថៃ បានប្រកាសនិងសន្យាផ្ដល់វិភាគទានចំនួន២០០លានដុល្លារអាមេរិក។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី […]
- សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថា តាមវីដេអូនៃកិច្ចប្រជុំកំពូល ស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធ នឹងអាកាស ធាតុ នៅថ្ងៃទី១២ ធ្នូ តបតាមការអញ្ជើញរបស់ ឯកឧត្តម អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តម សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងឯកឧត្តម ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកប ដោយមហិច្ឆតា ដែលទាក់ទងនឹង (១) ការប្តេជ្ញាចិត្តថ្មីនិងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ (២) យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ (៣) ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និង (៤) ផែន ការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោល នយោ […]
- សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖ ១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី ទី២៖ ធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991 ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999 ទី៥៖ ធនាគារវឌ្ឍន: គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7 ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557
- ព្រឹត្តិការណ៍សហគមន៍ ២៨ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះមិនដឹងថា រស់សូមបានរកឃើញករណីវិជ្ជមានចំនួន ៤ករណីបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បុរសជនជាតិខ្មែរឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេង កង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រា កព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។ ស្ត្រីជនជាតិខ្មែរឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅ […]
- យុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍ណែនាំនិងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង១០ចំណុច ដែលបានដាក់ចេញកាលពីពេលកន្លងមក ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា មកនោះ នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ គេឃើញរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីបាន បើកយុទ្ធនាការផ្សព្វផ្សាយយ៉ាងគគ្រឹកគ្រេង។ តាមរយៈយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញពីកម្លាំងចលករដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដាស់រំលឹកដល់ប្រជាពលរដ្ឋ កុំភ្លេចស្មារតីឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារខ្លួន ការពារគ្រួសារ សហគមន៍ និងប្រទេសជាតិ ក្នុងគ្រាកំពុងជួបនូវជំងឺរាត្បាតដ៏កាចសាហាវមួយនេះនៅក្នុងសហគមន៍។ អនុវត្តតាមបទបញ្ជា និង អនុសាសន៍ខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានប្រុងប្រៀបរៀបចំចាត់ចែងកម្លាំងតាំងពីព្រឹកព្រលឹម ហើយបានបើកយុទ្ធនាការបន្តផ្សព្វផ្សាយអំពីវិធាននានារបស់ក្រសួងសុខាភិបាលនិងបទបញ្ជាទាំង១០ចំណុច របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលចូលសហគមន៍ជាច្រើននៅភ្នំពេញ។ មុនពេលចេញក្បួនយុទ្ធនាការផ្សព្វផ្សាយនេះ លោក ថេង សុថុល […]
- មន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ នាំយកឧបករណ៍ព្រួសគ្រាប់ ស្រូវជូនសហគមន៍កសិកម្មនៅទូទាំងខេត្តពោធិ៍សាត់សរុបចំនួន៤៨ សហគមន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បាននាំយកឧបករណ៍នេះចំនួន៤៨គ្រឿង មកជូនសហគមន៍កសិកម្មនៅទូទាំងខេត្តពោធិ៍សាត់សរុបចំនួន៤៨ សហគម ន៍មាន៖ សហគន៍កសិកម្មមកពីស្រុកកណ្តៀងចំនួន១០ ក្រុងពោធិ៍សាត់ចំនួន៣ ស្រុកក្រគរចំនួន១៤ ស្រុកបាកានចំនួន១៤ ស្រុកតាលោសែនជ័យចំនួន៤ និងស្រុកភ្នំក្រវាញ ៣ ដោយសហគមន៍នីមួយៗទទួលបាន ០១គ្រឿង។ ទទួលបានឧបករណ៍ មន្ទីរក៏បានធ្វើការបង្ហាញ និងណែនាំអំពីបច្ចេកទេសប្រើផងដែរ និងជាពិសេសបានបញ្ជាក់ជូនថាឧបករណ៍នេះជាកម្មសិទ្ធិរបស់សហគមន៍ មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ហេតុនេះត្រូវចែករំលែកគ្នាប្រើ និងចូលរួមថែរក្សាឲ្យបានគង់វង្សយូអង្វែង។ ប្រជាកសិករតំណាងឲ្យ ៤៨សហគមន៍ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជួនចំពោះសម្តេចតេជោ ដែលបានជួយឧបត្ថម្ភពូជស្រូវ និងឧបករណ៍ព្រោះស្រូវដល់ប្រជា កសិករដែលរងគ្រោះទឹកជំនន់ដើម្បីទៅស្តារផលិតកម្មដំណាំ ស្រូវឡើងវិញឲ្យបានទាន់ពេលវេលា។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ ប្រជាសហគមន៍នឹងគោរព ចងចាំ អរគុណ និងចូលរួមថែរក្សាសន្តិភាពឲ្យ ឋិតថេរចីកាលតរៀងទៅ និងតាំងចិត្តថានឹងខិតខំស្តារផលិតកម្មដំណាំស្រូវឡើងវិញដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង។ សូមជម្រាបថា ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្ម ដំ ណាំស្រូវឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវដែលជាផលិតផលក្នុងស្រុកចំនួន ១៥០ គ្រឿងបន្ថែមទៀត […]
- ការងារស្តារដំណាំស្រូវឡើងវិញ ខេត្តបាត់ដំបង សម្រេចបាន១០០ភាគរយហើយ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា៖ គិតមកដល់ថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២០ នេះ មានស្រុកចំនួន ៨ ត្រូវបានស្តារដំណាំឡើងវិញបាន ១០០% ក្នុងនេះរួមមាន៖ ស្រុកបាណន់សម្រេចបានលើផ្ទៃដី ២៩០ ហ.ត ស្រុកថ្មគោល ២៨០ហ.ត ក្រុងបាត់ដំបង ៥៨៧ហ.ត។ ជាមួយគ្នានេះ ស្រុកបវេល ៧៤៥ហ.ត ស្រុកឯកភ្នំ ៣០៥ហ.ត ស្រុកម៉ោងឫស្សី ៥៤០ហ.ត ស្រុកសង្កែ ៤៨៥ហ.ត និង ស្រុកគាស់ក្រឡមានផ្ទៃដី ១ ២៦៨ហ.ត។ សរុបផ្ទៃដីដែលបានស្តារដំណាំស្រូវឡើងវិញបានចំនួន ៤ ៥០០ហ.ត ទន្ទឹមនឹងនេះគឺមានស្រុកពីរ គឺស្រុករុក្ខគីរី និងស្រុករតនមណ្ឌលមានផ្ទៃដីខូចខាតសរុបចំនួន ១ ២៣៥ ហ.ត ប៉ុន្តែមិនអាចស្តារឡើងវិញបានដោយសារបញ្ហាខ្វះប្រភពទឹក។ ដំណាំស្រូវដែលបានស្តារឡើងវិញកំពុងដុះលូតលាស់បានល្អប្រសើរ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីបងប្អូនប្រជាកសិករម្ចាស់ស្រែមើលថែរទាំទឹក ស្មៅ បាចជី និងបាញ់ថ្នាំកំចាត់សត្វល្អិតចង្រៃ។
- ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ផ្តល់១២ម៉ឺនម៉ាស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុស កូវីដ-១៩ នាព្រឹកថ្ងៃច័ន្ទ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅមុខអាគារតេជោសន្តិភាព នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ បានរៀបចំពិធីប្រគល់-ទទួលម៉ាសចំនួន ១២៥ ០០០ ម៉ាស ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសប្បុរសជនជូនដល់សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម និងមន្ត្រីបម្រើការនៅទីស្តីការក្រសួងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ។ សូមជម្រាបជូនថា សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម មានចំនួនសរុប ៧២៩នាក់ ដោយក្នុង១នាក់ ទទួលបានម៉ាសចំនួន ១០០។
- ព្រឹកនេះក្រសួងមហាផ្ទៃរៀបចំធ្វើតេស្តលើកទី២ដល់មន្ត្រីនគរបាលជាង១,៥ពាន់នាក់ រដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី៧ ខែធ្នូ នេះ បានរៀបចំការធ្វើតេស្តដល់មន្ត្រីនគរបាលម្តងម្នាក់ៗ ជាលើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានមន្ត្រីសរុប ១.៥៤៤នាក់ បន្ទាប់ពីបានធ្វើតេស្តយកសំណាកលើកទី១ ពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។ ចំណែក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» ផ្សេងទៀត ក៏ត្រូវធ្វើតេស្តលើកទី២ ដូចគ្នាដែរ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នៅ៥ទីកន្លែង ដែលក្រសួងសុខាភិបាល បានកំណត់ រួមមាន ៖ ១-ផ្ទះសម្តេច ហេង សំរិន ២-ផ្ទះសម្តេចក្រឡាហោម ស ខេង ៣-រដ្ឋសភា ៤-ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ និងទី៥-ពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )។ សូមជម្រាបថា កាលពីថ្ងៃទី៦ ខែធ្នូ ម្សិលមិញ ក្រសួងសុខា ភិបាល ទើបរកឃើញមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ម្នាក់ ទៀត បានឆ្លងជំងឺកូវីដ-១៩ថ្មី ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី […]
- រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម ព្រម ទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម ព្រម ទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី “ការពង្រឹងតួនាទីស្ត្រីក្នុងការកសាង និងរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល” នៅថ្ងៃទី៧ ធ្នូ។
- ក្រសួងសុខាភិបាល ធ្វើតេស្តអ្នកប៉ះពាល់ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានជាង១ម៉ឺន១ពាន់ សំណាក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅ សល់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១០៧ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញសរុប មានចំនួន ៥២៣សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវី ៥-១៩ ថ្មី ចំនួន ០២នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ។ ដោយឡែក មាននៅសល់វត្ថុសំណា កចំនួន ២២៨ សំណាកផ្សេង ទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះ ពាល់សរុបទាំង អស់បានចំនួន ១១,៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត និងមណ្ឌលសុខ ភាពចាក់អង្រែ។ ក្រសួងសុខាភិបាលបានអំពាវនាវ អ្នកប៉ះពាល់ទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” […]
- ករណីវិមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បើយ ករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២នាក់ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ក្នុងនោះមានបុរសជនជាតិខ្មែរឈ្មោះ អ៉ី តារា អាយុ ២១ឆ្នាំ មាន អាសយ ដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ ២២ឆ្នាំ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ- ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបា លនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ស្ត្រីជនជាតិខ្មែរម្នាក់ទៀតឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅសង្កាត់ចាក់ អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ស្ត្រីរូបនេះជាមន្ត្រីរាជការនៅក្រសួង មហាផ្ទៃ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


