ករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២នាក់ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ក្នុងនោះមានបុរសជនជាតិខ្មែរឈ្មោះ អ៉ី តារា អាយុ ២១ឆ្នាំ មាន អាសយ ដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ ២២ឆ្នាំ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ- ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបា លនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ស្ត្រីជនជាតិខ្មែរម្នាក់ទៀតឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅសង្កាត់ចាក់ អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ស្ត្រីរូបនេះជាមន្ត្រីរាជការនៅក្រសួង មហាផ្ទៃ បានចូលក្នុងហាង Zendo បឹង កេងកងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង ២០: ៣០នាទីយប់ (ដោយមិនបានការពារត្រឹមត្រូវ)។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រា កនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៦នាក់ (ស្មើនឹង ៨៧,៩៣% ។ ឯអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៤៨នាក់ (ស្រ្តី ៨១នាក់ និងបុរស ២៦៧នាក់) ។
ចំពោះអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត រាជធានីភ្នំពេញ ចំនួន ៣៣នាក់ (ស្រី១៥ នាក់ និងបុរស១៨នាក់ )។ អ្នកសម្រាកព្យាបាលនៅមណ្ឌល សុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០៩នាក់ (ស្រ្តី ០៤ នាក់ និងបុរស ០៥នាក់)៕







