នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងសាម៉ារ៉ាង សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែក រំលែកទស្សនៈ ដើម្បីរិះរកវិធីពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋអាមេរិក។






