ប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេស ACMECS បានឯកភាពគ្នាក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ក្នុងក្របខណ្ឌអនុតំបន់ ACMECS គោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការតភ្ជាប់ និងសុខភាពសាធារណៈ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះមានការចូលរួម ពីរមេដឹកនាំកំពូល០៤ប្រទេសផ្សេងទៀត ដូចជាថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា និងមានការចូលរួមពីអគ្គលេខាធិការអាស៊ានផងដែរ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងនៅក្រោយជំនួបថា ប្រមុខថ្នាក់ ដឹកនាំនៃប្រទេស ACMECS បានធ្វើការអនុម័តទៅលើសេចក្តីថ្លែងការក្រុងភ្នំពេញ នៃកិច្ចប្រជុំ ACMEC លើកទី៩ អនុម័តបញ្ជីគម្រោងអាទិភាពរបស់ ACMEC ពិសេសអនុម័តទៅលើក្របខណ្ឌ សម្រាប់មូលនិធិអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌរបស់ ACMEC។
នៅក្នុងក្របខណ្ឌនេះដែរ ព្រះ រាជាណាចក្រថៃ បានប្រកាសនិងសន្យាផ្ដល់វិភាគទានចំនួន២០០លានដុល្លារអាមេរិក។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានទៅណាដែរថាកម្ពុជានឹងដាក់វិភាគទានចំនួន ០៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអាទិភាពនៅក្នុងមូលនិធិនេះ។
ឯកឧត្តមបន្តថា មេដឹកនាំប្រទេស ACMECS បានពិគ្រោះយោបល់ និងពិភាក្សាអំពីបញ្ហាប្រឈម ដោយជំងឺរាតត្បាតកូវីដ-១៩ និងការឆ្លើយតបក្រោយជំងឺកូវីដ១៩ ដោយធ្វើយ៉ាង ណាធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរជាងមុន។ ប្រមុខរដ្ឋាភិ បាល ACMECS បន្តការជំរុញការតភ្ជាប់គម្រោងទាំងឡានយទាំងទន់ និងរឹង ពិសេសការជំរុញដល់ទៅលើសេដ្ឋកិច្ចឌីជីថល រួមទាំងវិស័យអប់រំ នៅក្នុងបរិបទនៃបដិវត្តឧស្សា ហកម្ម 4.0។
ប្រមុខរដ្ឋាភិបាល បន្តជំរុញការអភិវឌ្ឍផែន ការមេរបស់ ACMECS និងការជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរូមមាន ពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគទេស ចរណ៍ ការតភ្ជាប់ និងសហគ្រាសធុនតូច និងមធ្យមផងដែរ។ ជាពិ សេស គឺការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិ បាលសាធារណៈ នៅក្នុងក្របខ័ណ្ឌតំបន់ ព្រោះក្របខណ្ឌតំបន់អាស៊ាន។ បើតាមឯកឧត្តម កៅ គឹមហួន ថ្នាក់ដឹកនាំនៃប្រទេស ACMECS បានយល់ស្រប ក្នុងការបង្កើតឲ្យមានលេខាធិការដ្ឋាន ACMECS ទៅតាមការស្នើរបស់ព្រះរាជា ណាចក្រថៃ និងចាត់ឲ្យក្រុមការងារនឹងពិភាក្សាគ្នា ដើម្បីបង្កើតលេខាធិការដ្ឋានប្រទេស ACMECS នៅពេលខាង មុខ។ មេដឹកនាំប្រទេស ACMECS ក៏ស្នើឲ្យវិស័យឯក ជនចូលរួមឲ្យបានសកម្ម ក្នុងការអភិវឌ្ឍន៍នៅក្នុងក្របខ័ណ្ឌ ACMECS ជាពិសេសគឺការបន្តប្រជុំវេទិកាធុរកិច្ច ACMECS ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានកិច្ចប្រជុំបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក៏ដូចជាសមា ជិកទាំងអស់នៅក្នុងការ ជំរុញឲ្យប្រទេស ACMECS និងអនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុbញការតភ្ជាប់ និងការកសាងសហគមន៍ ACMECS ធ្វើអញ្ចឹងណាប្រែក្លាយឲ្យអនុតំបន់ ACMECS មានកំណើ នសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធាន មនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿន ទៅមុខ។ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យប្រទេសទាំងអស់ យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំង គ្រាដែលប្រទេសវៀតណាម ប្រទេសឡាវ និងថៃ បានប្រកាសទិញវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ ដោយសម្ដេចតេជោនាយករដ្ឋ មន្ត្រី ស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។ សម្រាប់កម្ពុជា ក៏គ្រោងនឹងទិញវ៉ាក់សាំងចំនួន១លានដូស ហើយកម្ពុជា ក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់។
សូមជម្រាបថា កិច្ចប្រជុំកំពូល ACMECS លើកទី៩ ប្រព្រឹ ត្តទៅក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោ បាយដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យដែលនឹងដើរតួនាទីជាក្រប ខណ្ឌសាមគ្គីភាពដ៏សំខាន់ សម្រាប់ថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
កិច្ចប្រជុំនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ នឹងត្រូវបើកកិច្ចប្រជុំកំពូលរៀង រាល់២ឆ្នាំម្ដង តាមរយៈការប្ដូរវេនប្រទេសជាប្រធាន។ នៅបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវផងដែរ៕
សំ វណ្ណា
រូបភាពកុក គី






