នៅព្រឹកថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Jayanath Siri Kumara Colombage ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន។
នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ស្រីលង្កា ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន។






