(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ឯ.ឧ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មប៉ាន សូរស័ក្ដិ បានណែនាំឲ្យមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺខិតខំ ថែរក្សាការផលិតស្ករត្នោតព្រោះវាជា អត្តសញ្ញាណសំគាល់ខេត្តកំពង់ស្ពឺ។ដូច្នេះ ត្រូវខិត ខំចុះអប់រំណែនាំឲ្យសហគមន៍ស្ករត្នោតទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវខិតខំផលិតស្ករ ទៅតាមតម្រូវទីផ្សារប្រកបដោយគុណភាព ព្រមទាំងដំណាំកសិផលផ្សេងទៀត ដែលជាសក្ដានុពលសម្រាប់ខេត្តកំពង់ស្ពឺ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បែបនេះ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានបន្តទៀតថា មន្ត្រីនៃមន្ទីរពាណិជ្ជកម្មទាំងអស់ មិនត្រូវទាមទារសេវាបន្ថែម ឬកម្រៃជើងសារក្រៅអំពីការកំណត់ ដោយក្រសួងសាមី។
ហើយត្រូវមានការទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីសម្រេចកិច្ចការតាមគោលការណ៍របស់ក្រសួង ដែលបានប្រគល់ជូន។
ហើយត្រូវអប់រំណែនាំបន្ថែមទៅដល់សមាគម ដែលមន្ទីរ បានចងក្រង ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីហានិភ័យ ចំពោះជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ផង។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ប្រតិភូ អមដំណើរ កងកំលាំងទាំងបី លោកស្រីតំណាងមន្ទីរពាណិជ្ជកម្ម បណ្ដារាជធានីខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកសភាពាណិជ្ជកម្មសរុបប្រមាណជា ១១៥ នាក់៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
ខេត្តកំពង់ស្ពឺត្រូវខិតខំ ថែរក្សាការផលិតស្ករត្នោតព្រោះវាជា អត្តសញ្ញាណសម្គាល់ខេត្ត(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ឯ.ឧ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មប៉ាន សូរស័ក្ដិ បានណែនាំឲ្យមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺខិតខំ ថែរក្សាការផលិតស្ករត្នោតព្រោះវាជា អត្តសញ្ញាណសំគាល់ខេត្តកំពង់ស្ពឺ។ដូច្នេះ ត្រូវខិត ខំចុះអប់រំណែនាំឲ្យសហគមន៍ស្ករត្នោតទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវខិតខំផលិតស្ករ ទៅតាមតម្រូវទីផ្សារប្រកបដោយគុណភាព ព្រមទាំងដំណាំកសិផលផ្សេងទៀត ដែលជាសក្ដានុពលសម្រាប់ខេត្តកំពង់ស្ពឺ។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បែបនេះ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ឯកឧត្តមបានបន្តទៀតថា មន្ត្រីនៃមន្ទីរពាណិជ្ជកម្មទាំងអស់ មិនត្រូវទាមទារសេវាបន្ថែម ឬកម្រៃជើងសារក្រៅអំពីការកំណត់ ដោយក្រសួងសាមី។ ហើយត្រូវមានការទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីសម្រេចកិច្ចការតាមគោលការណ៍របស់ក្រសួង ដែលបានប្រគល់ជូន។ ហើយត្រូវអប់រំណែនាំបន្ថែមទៅដល់សមាគម ដែលមន្ទីរ បានចងក្រង ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីហានិភ័យ ចំពោះជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ផង។សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ប្រតិភូ អមដំណើរ កងកំលាំងទាំងបី លោកស្រីតំណាងមន្ទីរពាណិជ្ជកម្ម បណ្ដារាជធានីខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកសភាពាណិជ្ជកម្មសរុបប្រមាណជា ១១៥ នាក់៕ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Monday, 27 July 2020