សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុកថា យប់មិញបន្ទាប់ពីខ្ញុំបង្ហោះការវាយ កូន គោល ខ្ញុំទទួលបានរូបថតខ្ញុំនិងភរិយាមួយសន្លឹកតាមរយៈ Facebook ឈ្មោះRado SamAunដែលចូលមក Comment ។
នេះជារូបថតដែលខ្ញុំមិនដែលបានឃើញហើយមិនដែលបានដឹងថាថតនៅឆ្នាំណានិងនៅកន្លែងណា?
ប្រសិនលោកRado SamAun អាចជួយប្រាប់ខ្ញុំបានខ្ញុំសូមអរគុណទុកជាមុន ព្រោះរូបថតមួយសន្លឹកនេះមើលទៅ ដូចជាខ្ញុំកំពុងបណ្តើរប្រពន្ធដើរលេងដែលពាក់សុទ្ធតែវ៉ែនតាខ្មៅ និងក្នុងវ័យមិនទាន់ក្លាយជាជីតារបស់ចៅនៅឡើយ គ្រាន់តែមិនដឹងថា ថតនៅពេលណានិងថតនៅកន្លែងណា?៕