កងកម្លាំងអ៊ុយក្រែនបានអះអាង ថាបានបាញ់ប្រព័ន្ធមីស៊ីល S-300 ដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច នៅក្នុងទឹកដីរុស្ស៊ី។ ប្រធានាធិបតីអាមេរិក Joe Biden បានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការវាយប្រហារ ដែលមានកំណត់ដោយប្រើអាវុធអាមេរិកនៅក្នុងទឹកដីរុស្ស៊ីជុំវិញទីក្រុង Kharkiv បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួនបានលុបចោលការរឹតបន្តឹងអំពីរបៀបប្រើប្រាស់អាវុធ។ ការអនុញ្ញាតដែលផ្តល់ដោយសហរដ្ឋ អាមេរិកគឺមានភាពច្បាស់លាស់ និងដិតដល់ ប៉ុន្តែមានការអត់ធ្មត់ និងមានលក្ខ ខណ្ឌខ្ពស់។ អ៊ុយក្រែនអាចវាយប្រហារបានតែគោលដៅជុំវិញទីក្រុង Kharkov ហើយសហរដ្ឋអាមេរិកកំពុងឈរយ៉ាងម៉ឺងម៉ាត់ក្នុងការមិនអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដ៏សាហាវបំផុតដែលវាត្រូវបានគេផ្តល់ឱ្យដើម្បីបាញ់ចូលទៅក្នុងប្រទេសរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសរសើរការសម្រេចចិត្តរបស់លោក Biden ក្នុងការអនុញ្ញាតឱ្យមានការវាយប្រហារមួយចំនួននៅក្នុងទឹកដីរុស្ស៊ីថាជា “ជំហានទៅមុខ” ដែលនឹងជួយកងកម្លាំងរបស់គាត់ការពារតំបន់ Kharkiv ដែលកំពុងប្រយុទ្ធ៕
បនរែសម្រួលដោយ ម៉ុក ម៉ានិច






