នៅព្រឹកថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើជាសាក្សីក្នុងការប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២៤ ដល់ អង្គការយុវជនអាស៊ាន (AYO) ដែលជាអង្គការយុវជនថ្នាក់តំបន់ មានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានប្រគល់ពានរង្វាន់ជាផ្លូវការដល់លោក Senjaya Mulia ស្ថាបនិក AYO ហើយក៏មានវត្តមានរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។






