(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកាលពីម្សិលម៉ិញ បានសម្លាប់មនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៨នាក់។
នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ៕





