វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និងស្តេចហ្ស៊កដានី Abdullah បានរក្សាសម្ពាធសម្រាប់បទឈប់បាញ់នៅតំបន់ Gaza Strip ខណៈ អ្នកសម្រុះសម្រួលជាន់ខ្ពស់ ត្រូវចាប់ផ្តើមការងារឡើងវិញនៅថ្ងៃអង្គារ លើកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ជាមួយនឹងការគំរាមកំហែងនៃការវាយលុកដីរបស់អ៊ីស្រាអែល ដែលកំពុងកើតឡើងនៅ Rafah។ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រា អែល និងកាតា ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងគែរ ដើម្បីធ្វើការលើក្របខណ្ឌបីដំណាក់កាល ដែលនឹងមើលឃើញការដោះលែងចំណាប់ខ្មាំង និងសម្រេចបាននូវការផ្អាកបន្ថែម។ សហរដ្ឋអាមេរិក កំពុងធ្វើការលើកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលនឹងនាំមកនូវភាពស្ងប់ស្ងាត់ភ្លាមៗ និងនិរន្តរភាពទៅកាន់តំបន់ហ្គាហ្សា យ៉ាងហោចណាស់ប្រាំមួយសប្តាហ៍។ លោក Abdullah បានគូសបញ្ជាក់ពីភាពបន្ទាន់នៃស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន ជាពិសេសជនស៊ីវិលជាងមួយលាននាក់ ដែលកំពុងស្វែងរកការជ្រកកោននៅក្នុងទីក្រុង Rafah ភាគខាងត្បូង Gaza៕
ប្រែសម្រួលដោយ : ម៉ុក ម៉ានិច