នៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២២ នេះ ឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យស្ថានភាព បាក់ច្រាំងទន្លេ ដែលបង្កផលប៉ះពាល់ដល់លំនៅឋាន និងផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពជាក់ ស្ដែង ឯកឧត្តមឃួង ស្រេងក៏បានបញ្ជាឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន រៀបចំចាក់ថ្ម និងដីបំពេញពីទីតាំង ដែលបានបាក់ឡើងវិញ ដើម្បីបង្កភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងផ្តល់ភាពកក់ក្តៅជូនបងប្អូន ដែលកំពុងជួបបញ្ហាបាក់ច្រាំង ទន្លេក្នុងតំបន់នេះឡើងវិញផងដែរ។






