យោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចដោយរដ្ឋប្រហារកាលពីជិតពីរឆ្នាំមុន បានប្រកាសច្បាប់ថ្មីដ៏តឹងរឹងមួយស្តីពីគណបក្សនយោបាយ ដែលនឹងប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត ដែលបានសន្យានៅខែសីហា។ ច្បាប់នេះជំនួសច្បាប់ពីឆ្នាំ២០១០ រារាំងគណបក្ស និងបេក្ខជនដែលត្រូវបានចាត់ទុកថា មានទំនាក់ទំនងជាមួយបុគ្គល ឬអង្គការ “ត្រូវបានកំណត់ថាជាអ្នកប្រព្រឹត្តអំពើភេរវកម្ម” ឬត្រូវបានគេចាត់ទុកថា “ខុសច្បាប់”។
គណបក្សដែលចង់ប្រកួតប្រជែងការបោះឆ្នោតជាតិ ក៏នឹងត្រូវធានាបានសមាជិកយ៉ាងតិច ១០០,០០០ក្នុងរយៈពេលបីខែ នៃការចុះឈ្មោះ និងមានមូលនិធិចំនួន១០០ លាន ក្យាត (kyat) រឺប្រហែល៤ម៉ឺន ៥៥០០ដុល្លារ ពោលគឺច្រើនជាងមុន ១០០ដង ចំណែកលុយត្រូវដាក់ទៅធនាគារ មីយ៉ាន់ម៉ា អិចខូណូមិច បេង (Myanma Economic Bank) របស់រដ្ឋ។
ច្បាប់ថ្មីចែងថា ភាគីដែលមានស្រាប់ណាមួយ ត្រូវដាក់ពាក្យសុំចុះឈ្មោះ ក្នុងរយៈពេលពីរខែ បន្ទាប់ពីច្បាប់ត្រូវបានប្រកាស ឬត្រូវបាន “អសុពលភាពដោយស្វ័យប្រវត្តិ”។
ភាគីនានាក៏អាចត្រូវព្យួររយៈពេលបីឆ្នាំ ហើយនឹងរំលាយចោល ដោយសារការមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់ថ្មី។
ច្បាប់នេះក៏និយាយដែរថា គណបក្សមិនត្រូវបានអនុញ្ញាតឱ្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតលើការចុះឈ្មោះឡើយ៕
ប្រែសម្រួលដោយ: ជ ង៉ា






