មនុស្ស យ៉ាងហោចណាស់៤ នាក់បានស្លាប់បន្ទាប់ពីព្យុះត្រូពិច នីកូល(Nicole) បានបោកបក់លើរដ្ឋ ផ្លរីដា ដែលចាប់ផ្តើមបកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ប្រហែលមួយខែបន្ទាប់ពីព្យុះ ហឺរីខេន លាន (Hurricane Ian) បានបោកបក់ក្នុងរដ្ឋអាមេរិក។ លោក រ៉ន ដេសាន់ទីស (Ron DeSantis) អភិបាលរដ្ឋផ្លរីដា បានប្រកាសថា ភាពអាសន្ននឹងត្រូវបានពង្រីកដល់គ្រប់ស្រុកទាំងអស់ក្នុងរដ្ឋ ដោយសារទំហំការខូចខាតដែលបង្កឡើងដោយសារ នីកូល គឺមិនច្បាស់លាស់។ អភិបាលបាននិយាយថា ថ្នាក់រៀននៅក្នុងស្រុកសាលាចំនួន៦១ ក្នុងរដ្ឋផ្លរីដាត្រូវបានផ្អាក ដោយមានសមាជិកឆ្មាំជាតិចំនួន ៦០០នាក់ និងក្រុមស្វែងរក និងជួយសង្គ្រោះត្រូវបានដាក់ឱ្យរង់ចាំផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






