(ខេត្តបាត់ដំបង,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០)៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនប្រុសស្រី១០នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៣៦ថង់ ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន នៅកន្លែងផ្សេងគ្នាកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ១០នាក់នេះ បានធ្វើឡើងកាលពី ថ្ងៃទី៣០-៣១ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្សេងគ្នាក្នុងស្រុកមោងឬស្សី ស្រុកបាណន់និងក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ១០នាក់ដែលចាប់ឃាត់ខ្លួននោះករណីទី១ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមូយគ្រឿង
សម្ភារៈមួយចំនួនទៀត ក្រោយពីសាកសួរឈ្មោះធឿន ប៊ុនថន កម្លាំងបានចុះទៅចាប់មនុស្សប្រុសស្រី៤នាក់ទៀតនិងដកហូតបាន សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនថែមទៀត។
ករណីទី២ ដកហូតបានថ្នាំម៉ាទឹកកកបានថ្នាំម៉ាទឹកកក៣២ថង់ ម៉ូតូមូយគ្រឿង សម្ភារៈមួយចំនួនទៀត។
លោកសុខនិមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ក្រុងចុះបង្ក្រាបបានករណីរទាំង៣នេះហើយចាប់ ឃាត់ខ្លួនជនសង្ស័យ១០នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។
បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០ហើយ៕
ដោយ៖អ៊ុង សារុំ(កែសម្រួលដោយ មណ្ឌល កែវ)





