(ខេត្តពោធិ៍សាត់,ថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២០)៖យុទ្ធភ័ណ្ឌដែលសេសសល់ពីសង្គ្រាមនៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅតាមតំបន់ជនបទស្រែចំការនៅឡើយ។
នៅវេលាម៉ោង ២រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះមានករណីផ្ទុះគ្រាប់មួយកើតឡើងបានកើតឡើងនៅចំណុច រោងគោ ភូមិដីក្រហម ឃុំអន្លង់រាបស្រុក វាលវែង ខេត្តពោធិ៍សាត់។

ករណីផ្ទុះគ្រាប់គ្រាប់ដែលគេនៅមិនទាន់ស្គល់ថា ជាប្រភេទគ្រាប់អ្វីឲ្យពិតប្រាកដនេះបានបណ្ដាលអោយ ស្លាប់មនុស្ស ចំនួន ២នាក់ គឺ ឈ្មោះ យន់ សារី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើចំការរស់នៅភូមិ ឃុំកើតហេតុ និងឈ្មោះ ឌែ ត្រា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ ឃុំជាមួយគ្នា សមត្ថកិច្ចកងរាជអាវុធហត្ថប្រចាំស្រុកវាលវែងបានឲ្យដឹងថា
មូលហេតុគឺបណ្ដាលមកពីជនរងគ្រោះបានរើសក្បាលគ្រាប់មកដំលេង។
បច្ចុប្បន្នៈ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






