ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ៥នាក់(ស្រី ១នាក់)បានស្លាប់ និងរបួសធ្ងន់ ៨នាក់ (ស្រី ១នាក់) របួសស្រាល៤នាក់ (ស្រី ២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨មិថុនានេះ បានបញ្ជាក់ ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៧នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕





