នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ក្រោយសាលាសាមគ្គីក្នុងមូលដ្ឋានសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តជួយបាញ់ទឹកពន្លត់ ជៀសវាងរាលដាលដល់ ផ្ទះអ្នកខាងបន្ថែមទៀត។






