នៅរសៀលថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការប្រទេសទីម័រខាងកើត។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការចូលជាសមាជិកពេញសិទ្ធិនៅក្នុងអាស៊ាន របស់ទីម័រខាងកើត ព្រមទាំងកិច្ចការមួយចំនួនទៀត។






