ព័ត៌មានថ្មី
- កម្ពុជា នឹងមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងមានភ្លៀងធ្លាក់ដោយកន្លែង ពីថ្ងៃទី២៣ ដល់២៥ ខែធ្នូ សីតុណ្ហភាពនៃធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២០ នឹងមានការប្រែប្រួលដោយសារឥទ្ធិពលនៃសម្ពាធទាបរបស់កូនព្យុះទី២៣ ឈ្មោះ ក្រវាញ ដែលមានប្រភពចេញពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម និងបន្តបោកបក់ចូលមកដល់ខេត្តកំពត និងខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធនធានទឹក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែធ្នូ នៅតាមភូមិសាស្រ្តមួយចំនួនរបស់កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ ខណៈតំបន់មាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ចំណែកសីតុណ្ហភាពនៃអាកាសធាតុ នឹងធ្លាក់ចុះត្រជាក់ខ្លាំងចន្លោះពី ១៩ ទៅ ២២អង្សាសេ។ សូមអានបន្ថែមខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដូចខាងក្រោម ៖
- ចិន ផ្តល់ជំនួយជាសម្ភារៈ បរិក្ខាកាត់បន្ថយការបញ្ចេញកាបូន និងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ សរុបថវិកាជាង៣លានដុល្លារ ដល់ក្រសួងបរិស្ថាន តាមរយៈអនុស្សារណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ីនិងបរិស្ថាន តាម រយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថា នកម្ពុជានូវសម្ភារមួយចំនួន រួមមាន អំពូលបំភ្លឺផ្លូវចំនួន ២៨០០ដើម សូឡាPV ចំនួន២០០ គ្រឿង ម៉ូតូអាគុយចំនួន ២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០សម្រាប់ សរុបជាទឹកប្រាក់ប្រមា ណ៣លានដុល្លាសហរដ្ឋអាមេរិក។ ពិធីប្រគល់សម្ភារៈជានិមិត្តរូប ធ្វើឡើងក្រោមវត្ថមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោនងសាកល្បងបញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួង បរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិ បត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការ យល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា […]
- សត្វអណ្តើកជាង ៩២ ០០០ក្បាលញាស់នៅឆ្នេរសមុទ្រប្រទេសប្រេស៊ីល……. ប្រេស៊ីល ៖ អង្គការអភិរក្សសត្វព្រៃ WCS បានចេញផ្សាយវីដេអូមួយដែលបង្ហាញពីអណ្តើក ទន្លេយក្សនៅអាមេរិកខាងត្បូង រាប់ពាន់ក្បាលដែលកំពុងញាស់ផុសចេញពីដីខ្សាច់។ អ្នកអភិរក្ស WCS ប្រេស៊ីលបាននិយាយថា ការញាស់កូនអណ្តើកទាំងនេះ បានកើតឡើងក្នុងរយៈពេលជាច្រើនថ្ងៃ។ អណ្តើកប្រមាណជា ៧១០០០ ក្បាលញាស់ចេញមក ក្នុងរយះពេលតែមួយថ្ងៃ បន្ទាប់មកអណ្តើក ២១០០០ ក្បាលផ្សេងទៀត ញាស់នៅពីរបីថ្ងៃ ក្រោយ។ ការបង្កើតកូនដ៏ច្រើនបែបនេះបានកើតឡើងនៅក្នុងតំបន់អភិរក្សជីវសាស្ត្រអាប៊ូហ្វារីដែលអ្នកអភិរក្សអង្គការ WCS ប្រេស៊ីលបានឃ្លាំមើលអណ្តើកញីពេញវ័យ និងសំបុករបស់ពួកវា មុនពេល អំឡុងពេល និងក្រោយពេលបង្កើតកូន។ អង្គការ WCS កំពុងសិក្សាពីលក្ខខណ្ឌសម្រាប់ការភ្ញាស់ ដើម្បីជួយលើកកម្ពស់ការគ្រប់គ្រង និងការពារប្រភេទសត្វដែលជិតផុតពូជនេះ ដែលបានរងផលប៉ះពាល់ដោយការជួញដូរសាច់ និងស៊ុតរបស់ពួកវា។ អណ្តើកទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ខាងអេកូឡូស៊ី ដោយសារសត្វអណ្តើកពង្រាយពួជជាច្រើន ដែលនៅទីបំផុតអាចជួយបង្កើតរុក្ខជាតិឡើងវិញ នៅតាមច្រករបៀងទន្លេ៕ ដោយ ៖ ម៉ាម៉ា
- អាមេរិកផ្ដល់ហិរញ្ញប្បទានជាង ៦៥លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងបរិស្ថាន ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះ ហិរញ្ញប្ប ទានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕
- គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃនេះ ស្លាប់៥នាក់ របួស ១៥នាក់ ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៦នាក់។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នៅសបញ្ជាក់ឲ្យឃើញថា ដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់កម្លាំងនគរបាលផ្នែកចរាចរណ៍ ដែលបានប្រឹងប្រែងអប់រំ ពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ឲ្យបានយល់ដឹង និងគោរពឲ្យបានខ្ជាប់ ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ៕
- សមត្ថកិច្ច ផាកពិន័យមធ្យោបាយល្មើសចំនួន ៥៥៥គ្រឿង នៅទូទាំងប្រទេស តាមអនុក្រឹត្យលេខ៣៩ ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៣,០០៩គ្រឿង ម៉ូតូ ២,០៤៣គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៥៥៥គ្រឿង មានម៉ូតូចំនួន ៣៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល១៥ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែធ្នូ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវ គោក មធ្យោបាយចូលគោលដៅមានចំនួន៤៧,៨៥៨គ្រឿង ម៉ូតូចំនួន ៣១,៩០៣គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៦,៨២៣គ្រឿង មានម៉ូតូចំនួន ៤,១៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៦ថ្ងៃ នៃខែធ្នូនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
- ខេត្តតាកែវ នាំស្រូវចេញទៅកាន់វៀតណាមចំនួនជាង១៣ ម៉ឺន ៦៨៥២តោន ចំពោះការនាំចេញផលស្រូវ របស់ខេត្តតាកែវ ដែលមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន៤ ទៅកាន់ប្រទេសជិតខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡា យ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន១៣៦ ៨៥២តោន ត្រូវបាននាំចេញ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឲ្យដឹងថា តាកែវ គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ។ ខេត្តនេះ ក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាងតាមមធ្យោ បាយផ្លូវទឹក និងផ្លូវគោក។ ក្នុងឆ្នាំ២០២០នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថា តួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហ.ត អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ […]
- អគ្គនាយកដ្ឋានកសិកម្ម ទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន៤៨ អគ្គនាយកដ្ឋានកសិកម្ម គិតមកទល់ថ្ងៃទី១៤ ខែធ្នូនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន ៤៨ ក្នុងនោះមានក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្មដែលមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ២៨ ៣៤៥ ហ.ត ដើម្បីធ្វើការវាយ តម្លៃលើលក្ខណសម្បត្តិគ្រប់បែបយ៉ាង។ ក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានកសិកម្មបានបញ្ចប់ដំណើរការពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់កសិដ្ឋាន ដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខ ខណ្ឌតម្រូវភូតគាមអនាម័យចំនួន០៥ និងទីតាំងវេចខ្ចប់ចំនួន០១។ អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តរៀបចំសិក្ខា សាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេក ទេសដល់បណ្ដាក្រុមហ៊ុន ម្ចាស់ចម្ការ កសិដ្ឋាន សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ហើយក៏នឹងអញ្ជើញតំណាងក្រុមហ៊ុននាំចេញស្វាយ សហគមន៍កសិកម្ម ម្ចាស់ចម្ការ និងមន្ត្រីជំនាញមកពីមន្ទីរកសិកមម្មខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និងស្ទឹង ត្រែងឲ្យចូលរួមផងដែរ។ មួយវិញទៀត អគ្គនាយកដ្ឋានបាននិងកំពុងចុះវាយតម្លៃលើហេដ្ឋារចនា សម្ព័ន្ធការធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) និងចំហាយ ទឹកក្តៅ (Vapor Heat Treatment, […]
- កម្ពុជាគ្រោងនឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត នៅ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹ ងថា កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុង តឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពី ការចាប់ផ្តើមគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈវីដេអូពីចម្ងាយ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។ ឯកឧត្តមលេខាធិការ បានបន្តថា ក្រោយការសាងសង់ចំណ តផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូ នតាម សមុទ្រទៅមកកម្ពុជានឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយផ្លូវជាតិ ផ្លូវដែកជាពិសេ សផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ ស្របពេលប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិច ត្រូនិកនៅកំពង់ផែ […]
- មានវីដេអូ៖ សមត្ថកិច្ចចុះទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅតំបន់មិនរៀបរយក្នុងសង្កាត់ចាក់អង្រែ ស្រាប់តែក្រុមទាំងនោះព្រួតវាយសមត្ថកិច្ចទៅវិញ ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើធ្វើការឡោមពទ្ធ័ឃាត់ខ្លួនបានក្រោយពេលសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យក្នុងតំបន់មិនរៀបរយហេីយក្រុមទាំងនោះបានប្រតាយប្រតប់តដៃជាមួយកម្លាំងសមត្ថកិច្ចខណ:ពេលចុះទៅបង្រ្កាបគ្រឿងញៀនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ស្ថិតនៅចំនុចផ្លូវ៦០ម៉ែត្រភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។ ប្រត្តិបត្តិការណ៏ចុះបង្រ្កាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់និងដកហូតថ្នាំញៀនចំនួន១១កញ្ចប់និងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំ ញៀនមួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការសាកសួរនិងអនុវត្តន៏តាមនិតិវិធី៕
- កិច្ចប្រជុំពិភាក្សាស្ដីអំពីការបង្កើតមជ្ឈមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ,ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២០) ៖ នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាស្ដីអំពីការផ្ទេរការគ្រប់គ្រងការរៀបចំ និងការចាត់ចែង របបជូន ជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នជូនរដ្ឋបាលខេត្ត កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធផងដែរ ។ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុបានស្ដាប់មតិរបស់ ប្រធានមន្ទីរអង្គភាពជំនាញដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ហើយឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំឱ្យបង្កើតក្រុមការងារមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំចុះពិនិត្យរកទីតាំង និងពិភាក្សាថា តើទីតាំងនោះមានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការគ្រប់គ្រងធានាដល់សុខសុវត្ថិភាព ព្រោះមណ្ឌលអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ។ព្រោះអ្នកចូលមកក្នុងមណ្ឌល ជាអ្នកញៀនគ្រឿងញៀន និងអ្នកស្ម័គ្រមកទទួលសេវាអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាញៀនគ្រឿងញៀនរបស់យើង។ ក្នុងឱកាសនោះឯកឧត្ដម អភិបាល ខេត្តព្រះសីហនុ បានណែនាំឲ្យអនុវត្តលិខិតលេខ២៥៣ស្តីពីបង្កើតមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន និងត្រូវរកទីតាំងសមស្របរៀបចំមណ្ឌលអប់រំបន្សាបព្យា បាល និងស្តារនីតិសម្បទា ជាមួយគ្នានេះត្រូវពិនិត្យការដឹកនាំរបស់កងរាជអាវុធហត្ថក្រុងព្រះសីហនុកន្លងមកស្តីពីការអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងរៀបចំបទបញ្ជាផ្ទៃក្នុង […]
- ដកតួនាទី បន្ថយសក្តិ និងដាក់ពិន័យរដ្ឋបាលមន្ត្រីនគរបាល២នាក់ក្នុង ចំណោមបក្សពួក៣នាក់ផឹកស៊ីស្រវឹងផ្ទុះកាំភ្លើងអនាធិបតេយ្យ (ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០)៖មន្ត្រីនគរបាល២រូបក្នុងចំ ណោមបក្សពួក៣នាក់បានចូលហាងផឹកស៊ីស្រវឹងយកកាំភ្លើងខ្លីបាញ់២គ្រាប់បណ្ដាលឲ្យមានការភ័យខ្លាចដល់អ្នកជិតខាងយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋរស់នៅជិតហាងផឹកស៊ីបាននិយាយថា ករណីបាញ់បោះសេរីនេះកើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ីប្រមាណជា៣នាក់ អ្នកបាញ់ជាមន្ត្រីនគរបាលហើយការបាញ់នេះមិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺ ផឹកស្រាបៀរស្រវឹងស្រឺងៗបាញ់លេងដើម្បីកំសាន្តអារម្មណ៍ប៉ុណ្ណោះ ក្រោយពីកើតហេតុហើយ មន្តី្រនគរបាលប៉ុស្តិអូរអំបិលដឹកនាំដោយលោកឈឹម វុទ្ធី បានចុះទៅដល់ហាងមានរឿងនេះ។ក្រោយពីមានការផ្ទុះអាវុធក្នុងវង់ផឹកស៊ីរួចមក ។ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថានៅព្រឹក ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២០នេះលោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្តិ និងពិន័យរដ្ឋបាលដល់ មន្ត្រីនគរបាលបីរូបដែលមានការពាក់ពន្ធ័ករណីផ្ទុះអាវុធ២គ្រាប់ដែលបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋហើយ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនោះជនដៃដល់ក្នុងការផ្ទុះអាវុធមានឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែកនៃការិយាល័យសរុបវិភាគត្រូវបានដកតួនាទីបន្ថយស័ក្តិពីថ្នាក់វរសេនីយ៍ត្រីមកត្រឹមអនុសេនីយ៍ទោ។ ឈ្មោះ សៀក ប៊ុនសៀង ឋានន្តរស័ក្តិអនុសេនីយ៍ទោមកនៅត្រឹមព្រិន្ទបាលឯក ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ីនិងបានដកកាំភ្លើងពីខ្មាន់កាំភ្លើងត្រូវបានដាក់ពិន័យរដ្ឋបាលបញ្ឈរជើងជើងបីខែ។ លោកស្នងការក៏បានបញ្ជាក់ផងដែរថាឈ្មោះ ឧត្តម ឆរ័ត្នបានស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះតែឈ្មោះនេះជាបុគ្គលដែលមានឆន្ទៈក្នុងការដកអាវុធពីក្រុមជនបង្ក។តែឈ្មោះឧត្តម ឆរ័ត្ននេះក៏ត្រូវបានដាក់ពិន័យ៣ខែក្នុងនាមជាកងកម្លាំងដែលស្ថិតក្នុងហេតុការណ៍នោះដោយមិនឲ្យរួចខ្លួននោះឡើយ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់ពិន័យនិងដកតួនាទីចំពោះមន្ត្រីនគរបាលទាំង២រូបនេះដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀតកុំឲ្យប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល […]
- គណៈអចិន្រ្តៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិនិត្យរបៀបវារៈសំខាន់ៗចំនួន៨នៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់ៗចំនួន ៨។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា របៀបវារៈទាំង៨ ដែលត្រូវលើកយកមកពិនិត្យពិភាក្សា រួមមាន ៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៥៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។ ៦៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ * ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក […]
- តម្លៃប្រេងឥន្ធនៈនៅពីរសប្តាហ៍ចុងខែធ្នូនេះ ចុះថ្លៃ៤សេនដុល្លារក្នុងមួយលីត្រ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ថ្លៃលក់ប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់សាំងធម្មតា ថ្លៃ ៣.៣១០រៀលក្នុង១លីត្រ និងសម្រាប់ប្រេងម៉ាស៊ូត ថ្លៃ ៣ ០១០រៀលក្នុង១លីត្រ ។ ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាផងនោះ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុង១លីត្រ។ ដូច្នេះ ក្នុងពីរសប្ដាហ៍ចុងខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃជាថ្មី សម្រាប់ការលក់ប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងកម្ពុជា ដែលសាំងធម្មតាថ្លៃ ៣.១៥០រៀលក្នុង ១លីត្រ ចំណែកប្រេងម៉ាស៊ូត ថ្លៃ ២.៨៥០រៀលក្នុង១លីត្រ។ សូមបញ្ជាក់ថា កាលពីពីរសប្ដាហ៍មុន សម្រាប់សាំងធម្មតា លក់ក្នុងតម្លៃត្រឹម ៣.០០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត លក់ក្នុងតម្លៃត្រឹម ២.៧៥០រៀល ក្នុង១លីត្រ ៕
- អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ,ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះថា ស្ថានភាពធាតុអាកាសនៅកម្ពុជា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែធ្នូ ឆ្នាំ២០២០ នឹងមានសីតុណ្ហភាពធ្លាក់ចុះត្រជាក់ចន្លោះពី១៧ ទៅ ២៨អង្សាសេទៅតាមតំបន់នីមួយៗនៅទូទាំងកម្ពុជា។ ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០២០ អាកាសធាតុនៅកម្ពុជា តំបន់មួយចំនួននឹងចុះត្រជាក់ដល់១៧អង្សាសេ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន យកចិត្តទុកដាក់ថែរក្សាសុខភាព៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


