ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរួតទី៣នៃប្រាសាទ បាយ័ន អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហ ការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេ ស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បាន ឱ្យដឹងថា ប្រាសាទបាយ័ន្តនៅរួតទី៣ បានទ្រុឌទ្រោមដោយ សាររចនាសម្ពន្ធថ្មប្រាសាទក្រៀកចេញពីគ្នា ព្រោះតែអាកា សធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃរចនាសម្ពន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងទេសចរផង បើជួសជុលមិនទាន់ពេលវេលា។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងដំណើរការជួស ជុលមានដូចជា៖ ការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះកុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឱ្យបង្កគ្រោះ ថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។ ក្នុងការអនុវត្តការងារនេះ ធ្វើឡើងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាខ្លួនឯង ហើយនឹងចំណាយរយៈពេលមួយឆ្នាំដើម្បីជួសជុលប្រាសាទបាយ័ន្តនៅរួតទី៣នេះឱ្យរួចរាល់ជាស្ថាពរបើពុំមានបញ្ហារាំងស្ទះអ្វីកើតឡើង ទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុក៕ អាជ្ញាធរជាតិអប្សរា
  • កម្ពុជា ទទួលបានចំណូលជាង៤៨០លានដុល្លារ ពីការនាំ ចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ.ឧវេង សាខុន បានបង្ហោះនៅលើហ្វេសប៊ុកផេកនៅ ព្រឹកថ្ងៃទី០៤ មករា ២០២១នេះថា ឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលចំនួន ៤៨២លាន ៧៦០ ០០០ ដុល្លារអាមេរិក ពីការនាំ ចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ។ ក្នុងការនាំចេញដែលមានទឹកប្រាក់ជាង៤៨០លានដុល្លារនេះរួមមាន៖ ការ នាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក និងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦ ១៦០ ០០០ដុល្លារអាមេរិក។ សូមជម្រាបថា កម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០ម៉ឺន ១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦ម៉ឺន ១ ១០៣ ហិកតា ស្មើនឹង ៤០%។ ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា […]
  • ឆ្នាំ២០២០ កម្ពុជានាំចេញដំឡូងមី ជាង៧លានតោន គិតជាទឹកប្រាក់ជាង១ពាន់លានដុល្លារ ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាដាំដំណាំដំឡូងមី បានចំនួន ៦២៨ ៨៩៤ ហិកតា គ្រាដែលផ្ទៃដីប្រមូលផលចំនួន ៥៨២ ០៥៥ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ចំនួន ២០,៦៨៨ តោន/ហិកតា។ ឆ្នាំ ២០២០ ផលដំឡូងមី ទទួលបានបរិមាណផល ចំនួន ១២ លាន ៤១ ៨១២ តោន គ្រាដែលបរិមាណនាំចេញ សរុប មានចំនួន ៧ លាន ២០៣ ១២៨ តោន។ តម្លៃផលិតផលសរុប មានចំនួន ១ពាន់ ១០៨ លាន ៣១៥ ៨៨១ ដុល្លារអាមេរិក៕
  • ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបងក្នុងករណីបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់នៅភ្នំពេញ បុរសមា្នក់ត្រូវបានចាប់ខ្លួនទាក់ទងករណីបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់មានឋានៈនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើង នៅចំណុចផ្ទះជួល ជិតប៉ាឆា វត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ សមត្ថកិច្ចបានរាយការណ៍ថា ជនសង្ស័យម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់ ត្រូវបានចាប់ខ្លួន គឺឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្តក្នុងហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយឈានដល់ករណីសម្លាប់មនុស្ស។ ចំណែកជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ រ៉េន សមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួននៅឡើយ។ ជនសង្ស័យឈ្មោះ កែ ចាន់មាន បានរំលឹកហេតុការណ៍ប្រាប់សមត្ថិកិច្ចថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបានបើករថយន្តជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ។ បន្ទាប់មក ជនរងគ្រោះ បានបើករថយន្កកាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លីភ្ជង់សំដៅមកលើខ្លួនដែលកំពុងនៅក្នុងរថយន្ត ដើម្បីឱ្យអែបខាង ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យខ្លួននៅស្ងៀម ចាំធ្វើតែតាមគេប្រាប់ទៅបានហើយ ។ ពេលចុះមកចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅនឹងចង្កេះ បាញ់ទៅលើជនរងគ្រោះរួចប្រាប់ឲ្យខ្លួន […]
  • ពេញឆ្នាំ២០២០កម្ពុជា នាំចេញអង្ករជិត៧០ម៉ឺនតោនកើន ឡើង១១,៤០% បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯ.ឧ វេង សាខុន ពេញឆ្នាំ២០២០កម្ពុជា នាំចេញអង្ករជិត ៧០ម៉ឺនតោន កើនឡើង១១,៤០% ដោយមានតម្លៃសរុបនៃការនាំចេញអង្ករចំនួន ៥៣៨លាន ៨៤៦ ៦២០ដុល្លារអាមេរិក។ គោលដៅនៃការនាំចេញចំនួន៦០ប្រទេស ប្រទេសចិន ចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០ % នៃការនាំចេញអង្ករសរុប។សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំ ចេញអង្ករសរុប។ បណ្តាប្រទេសអាស៊ាន(៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប និងគោលដៅផ្សេងទៀត(២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង ១៦,០២% នៃការនាំចេញអង្ករសរុប ឯ.ឧ រដ្ឋមន្ត្រីបន្ថែមថា ក្រុមហ៊ុននាំចេញមានចំនួន ៧៦ ក្រុម […]
  • កម្ពុជាផ្ដល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនទៅ កាន់ប្រទេសនេប៉ាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។ អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ី នវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន […]
  • ពលករខ្មែរម្នាក់ត្រូវបានមន្រ្តីជំនាញនាំយកទៅធ្វើចត្តាឡីស័ក និងក្រុមគ្រួសារ ពាក់ព័ន្ធ៨នាក់ ក្រោយពីត្រឡប់ពីប្រទេសថៃតាមច្រកអន្តរជាតិដូង (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២១)៖ពលករចំណាកស្រុក និងអ្នកក្រុម គ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៨នាក់ រស់នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមការងារ និង គ្រូពេទ្យជំនាញ នាំយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដើម្បីយកសំណាកទៅពិនិត្យ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីដឹងថា ពួកគាត់ បានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី) តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា នៅពេលទទួលបាន ព័ត៌មាន ពាក់ព័ន្ធមានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសមិនបានអនុវត្ត វិធានសុខាភិបាល អាជ្ញាធរសង្កាត់កូនក្រៀល សមត្ថកិច្ចសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករ ម្នាក់មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានវិលត្រ លប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី) តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើ ចត្តាឡីស័កនិងបានមកផ្ទះរបស់ខ្លួន នៅភូមិគោកភ្លុក […]
  • ការប្រណាំងកង់ និងទិវារត់ប្រណាំងអង្គរគ្រោងធ្វើចុងខែមករា ២០២១នេះ ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរគ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះបន្ទាប់ពីលើកពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០ កន្លងមក។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០នេះថា ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣មករា ឆ្នាំ២០២១ នៅខេត្តសៀមរាប មុន១ថ្ងៃនៃទិវារត់ប្រណាំងអន្តរជាតិពាក់ កណ្តាលម៉ារ៉ាតុងអង្គរ ដែលគ្រោងនឹងរៀបចំខួបលើកទី២៥ឆ្នាំ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយទិវាកីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជាមួយនេះធ្លាប់ទាក់ទាញបានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ទិវរត់ប្រណាំងអន្តរជាតិអង្គរនេះគឺជាព្រឹត្តិការណ៍កីឡាមានគោលបំណងធំ ក្នុងការបំផុសស្មារតីប្រជាជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងស្វែងរកថវិកាសប្បុ រសធម៌ ដែលបានបរិច្ចាគថវិកាជាង ១០ម៉ឺនដុល្លារអាម៉េរិកទៅដល់មន្ទីរពេទ្យ អង្គការសង្គម នានា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ថា […]
  • ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិគ្រោងរៀបចំឡើងវិញនាថ្ងៃទី១៧ ខែមករា ២០២១ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២០នេះថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រើប្រាស់តាមរបៀបរបបការប្រកួតអន្តរជាតិ និងតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅរៀបចំជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកស្រីអគ្គលេខាធិការបន្ថែមថា វិញ្ញាសាដែលគ្រោងនឹងដាក់ឱ្យប្រកួត នៅក្នុងព្រឹត្តិការ ណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ នឹងធ្វើឱ្យស្របតាមទម្រង់ស៊ីហ្គេមកន្លងទៅ ដោយនឹងពង្រឹងលើផ្នែកបច្ចេកទេស លើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចត់ជាទីបំផុត ដើម្បីសម្របបច្ចេកទេសរបស់កីឡាករ កីឡារិនី និងមន្ត្រីបច្ចេកទេសឱ្យមានគុណភាពមួយ តាមស្តង់ដារអន្តរជាតិ ជាពិសេសគឺទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកំពុងខិតខំដុសខាត់ពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០៣ (CAMSOC)។ លោកស្រី ហង់ ស៊ីមន […]
  • គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៣​ មករា​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៧​នាក់​ និង​របួស​១៤​នាក់​ ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី០៣​ ខែមករា ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧នាក់​ របួសធ្ងន់១១នាក់​ និង​របួសស្រាល៣​នាក់​។​ ​យោង​តាម​ទិន្ន ន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៣ ខែមករា បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់៧នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ១០​លើក​ ៕
  • នគរបាលចរាចរណ៍ រក​ឃើញ​មធ្យោបាយ​ល្មើស​ និងផាកពិ ន័យរថយន្ត ៧៥៤គ្រឿង តាមអនុក្រឹត្យលេខ៣៩ ​ភ្នំពេញ​ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី០៣មករា ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ឃើញ​ថា​ មធ្យោបាយចូលគោលដៅមានចំនួន ៥,៨២៥គ្រឿង​ ម៉ូតូ​ ៥១០គ្រឿង​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៧៥៤គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៣៥គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ​ដោយឡែក​ក្នុង​រយៈពេល០៣ថ្ងៃ​ (​នៅ​ថ្ងៃ​ទី​០១​ ដល់ថ្ងៃទី៣ មករា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ១៥,៣៨៧​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​១,៧៥៩គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០៣​ថ្ងៃ​ នៃ​ខែ មករានេះ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាក ពិន័យយាន យន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕
  • អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោច ស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព័ន្ធនេះ នឹងធ្វើឱ្យវាលស្មៅទាំងអស់ មានភាពបៃតងខួបប្រាំងខួបវស្សា។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរានៅចុងឆ្នាំ២០២០នេះ បើទោះបីជាកម្ពុជាពើបប្រទះវិបត្តិជំងឺ កូវីដ-១៩ យ៉ាងណាក្ដី។ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងឱ្យដឹងថា ក្រោយការរៀបចំ និងខិតខំប្រឹងប្រែងពីក្រុមអ្នកជំនា ញទឹកនៃអាជ្ញាធរជាតិអប្សរារយៈពេលមួយឆ្នាំរួចមក ប្រព័ន្ធស្រោចស្រពស្មៅដើរដោយស្វ័យប្រវត្តិ បានដាក់ឱ្យដំណើរ ការជាផ្លូវការ ហើយចំណុចនេះ នឹងជួយឱ្យវាលស្មៅទាំង អស់ក្នុងបរិវេណប្រាសាទអង្គរវត្តដែលមានទំហំជាង១១ហិកតា នឹងមានភាពបៃតង ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។ ឯកឧត្តមបន្តថា ការរៀបចំនេះ គឺបានទាញទឹកពីក្នុងកសិន្ធុអង្គរវត្ត ដែលមានការធានានូវនិរន្តរ ភាពសម្រាប់ការទាញទឹកមកប្រើប្រាស់ដោយមិនមានការបារម្ភពីការខ្វះទឹកឡើយ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញទឹកមួយរូប ឯកឧត្តម ហង់ ពៅ ពន្យល់បន្ថែមថា មុននឹងឈានដល់ការអនុវត្តគម្រោងនេះ គឺក្រុមអ្នកជំនាញបានសិក្សានិងគុណគូររួចជាមុន អំពីបរិមាណទឹកក្នុងកសិន្ធុ ហើយការទាញទឹកពីប្រព័ន្ធបុរាណនេះ អាចធានាការស្រោចស្រពទាំងមូលបាន ពិសេសនារដូវប្រាំងនេះ។ ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ការកំណត់ទឹកដើរដោយប្រព័ន្ធស្វ័យប្រវត្តិនេះ ក៏មិនមានផលប៉ះពាល់ដល់ថ្មប្រាសាទនោះដែរ។ ផ្ទុយទៅវិញ ទឹកនេះនឹងជួយដល់ភាពរឹងមាំប្រាសាទទៅវិញ៕ ប្រភពពីអាជ្ញាធរជាតិអប្សរា
  • ឆ្លងចរន្តសាកអាគុយរថយន្តឆក់ជាងកំពុងជួសជុលរថយន្តម្នាក់បណ្តាលឲ្យបាត់បង់ជីវិត (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០)៖ ជាងជួសជុលរថយន្តម្នាក់ ឆ្លង ចរន្តអគ្គីសនីតភ្ជាប់សាកអាគុយលើរថយន្ត បណ្តាលឲ្យឆក់ស្លាប់ខណៈពេល កំពុងជួសជុលរថយន្ត ។ហេតុការណ៍គ្រោះថ្នាក់ដោយចៃដន្យនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ភេទប្រុស អាយុ៤០ឆ្នាំ និងជាម្ចាស់រថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តី៍រដ្ឋបាល សង្កាត់អូរអំបិល បានឲ្យដឹងថា ជនរងគ្រោះជាជាងជួសជុលរថយន្ត ឈ្មោះ ឃុត ចាន់បូរ៉ា(រ៉ា)ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានឈ្មោះ ខៀវ គីណាល់ បានហៅជាងជួសជុលរថយន្តទៅធ្វើរថយន្តរបស់ខ្លួននៅនឹងផ្ទះ ពេលនោះអាគុយរថយន្តកំពុងតខ្សែភ្លើងចូលអាំងវែទ័រដើម្បីសាកអាគុយនៅលើរថយន្តចំនួន២គ្រឿង ។ ជាងជួសជុលនិងម្ចាស់រថយន្ត បានចូលទៅក្រោមរថយន្តទាំង២នាក់ ដើម្បីចាប់ដាក់គ្រឿងបន្លាស់រថយន្ត នៅពេលកំពុងចាប់គ្រឿងបន្លាស់ចូលនោះ ស្រាប់តែចរន្តអគ្គីសនីឆ្លងឆក់ជនរងគ្រោះឈ្មោះឃុត ចាន់រ៉ា ។ក្រោយពីឆក់នោះម្ចាស់រថយន្តបានព្យាយាមដឹកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុលសជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។ […]
  • ទិន្នផលដំណាំដំឡូងមីឆ្នាំនេះល្អប្រសើរកសិករខេត្តព្រះវិហារ សប្បាយរីករាយខណៈតម្លៃទីផ្សារមានតម្លៃខ្ពស់សមរម្យ (ខេត្តព្រះវិហារ,ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០) ដំណាំដំឡូងមីត្រូវបានគេដាំនៅស្ទើរ គ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដោយជាធម្មតាគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា រហូតដល់ចុងខែកុម្ភៈក្នុងឆ្នាំនីមួយៗ។ ដោយឡែក សម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តមានសក្ដានុពលមួយរបស់កម្ពុជា នារដូវ ប្រមូលផលដំណាំដំឡូងមីឆ្នាំនេះ កំពុងមានភាពល្អប្រសើរបើធៀបនិងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ លោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មលើកកម្ពស់កសិករ នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បាននិយាយថាបច្ចុប្បន្ននេះកសិករសហគមន៍របស់លោក បាននិងកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ សម្រាប់ធ្វើការផ្គត់ផ្គង់ លក់ជូនក្រុមហ៊ុនក្នុងស្រុកមួយតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា លើបរិមាណជាង ៧.៥៤៨ហិកតា។ លោកថាកសិករសហគមន៍មានភាពសប្បាយរីករាយខ្លាំងមែនទែន ខណៈដែលទិន្នផលឆ្នាំនេះក៏មានភាពល្អប្រសើរ ហើយតម្លៃដែលបានចរចាជាមួយក្រុមហ៊ុនទទួលទិញគឺមានតម្លៃ៣៦០៛ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងស្រស់ ដែលតម្លៃនេះខ្ពស់សមរម្យ បើធៀបជាមួយនិងតម្លៃខាងក្រៅ គឺខុសគ្នាពី ៣០៛ទៅ ៤០៛ ក្នុងមួយគីឡូក្រាម។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅទូទាំងខេត្តព្រះវិហារ មានចំនួនជាង ២៥.០០០ហិកតា ក្នុងនោះមានសហគមន៍កសិកម្មចំនួន ១១បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គស្រស់លក់ឱ្យក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ហៅថា CACC លើបរិមាណសរុបជាង ៤ម៉ឺនតោន។ […]
  • ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មី នោះទេ។ ក្រសួងបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ៖ ០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន០៤នាក់៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)