បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯ.ឧ វេង សាខុន ពេញឆ្នាំ២០២០កម្ពុជា នាំចេញអង្ករជិត ៧០ម៉ឺនតោន កើនឡើង១១,៤០% ដោយមានតម្លៃសរុបនៃការនាំចេញអង្ករចំនួន ៥៣៨លាន ៨៤៦ ៦២០ដុល្លារអាមេរិក។
គោលដៅនៃការនាំចេញចំនួន៦០ប្រទេស
ប្រទេសចិន ចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០ % នៃការនាំចេញអង្ករសរុប។សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំ ចេញអង្ករសរុប។
បណ្តាប្រទេសអាស៊ាន(៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប និងគោលដៅផ្សេងទៀត(២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង ១៦,០២% នៃការនាំចេញអង្ករសរុប
ឯ.ឧ រដ្ឋមន្ត្រីបន្ថែមថា ក្រុមហ៊ុននាំចេញមានចំនួន ៧៦ ក្រុម ហ៊ុន។
សូមជម្រាបផងដែរថា កម្ពុជាក៏នាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន ដែលមានតម្លៃសរុបនៃការនាំស្រូវចេញចំនួន ៧២៣ ៤៨៧ ៧៥០ដុល្លារអាមេរិក៕






