ព័ត៌មានថ្មី
- រដ្ឋមន្ត្រីកសិកម្ម ថាកម្ពុជាអាចផលិតបន្លែផ្គត់ផ្គង់ប្រមាណត្រឹមតែ៦៨% នៃតម្រូវការ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថានៅ ឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧ ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១ ០៩៩តោន ហើយតាមការប៉ាន់ ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន។ ជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើ នឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន។ ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ឲ្យដឹងថា ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការ ងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល។ […]
- ដើមឈើធំៗ៣ដើម នៅលើសួនកាណាឌីយ៉ា ដែលគ្រោងកាប់យកចេញ អភិបាលរាជធានី មិនអនុញ្ញាតអោយកាប់យកចេញទេ គឺគ្រាន់តែកាត់លះមែកចេញ និងធ្វើជើងទម្រទប់ ដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើធំៗប្រមាណជា៥០ដើម នៅលើសួរកាណាឌីយ៉ា មុខមន្ទីរពេទ្យព្រះអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេ ញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសំរេចអោយកាប់យកចេញហើយដាំជំនួសថ្មីនោះ ឥឡូវនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចមិនអោយកាប់យក ចេញនោះទេ មានតែការដាំថ្មីបន្ថែម។ការសម្រេចដូច្នេះ បានធ្វើឡើង ក្រោយពេលដែលឯកឧត្តមអភិបាលបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើម ឈើទាំងបីដើមនេះជាក់ស្តែង នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ។ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើម ឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន។ តែឯកឧត្តមបានបញ្ជាឲ្យ មន្រ្តីនៃមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ខែ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមា ណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនោះមានលក្ខណះពុកគល់ […]
- សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២ ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។ ជាមួយនឹងការបើកបវេនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារអបអរសាទរ និងបើកបវេសនកាលដូចនឹងបណ្តាឆ្នាំកន្លងទៅផងដែរ។ សូមអានខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្ដេចតេជោ ដូចខាងក្រោម %
- ថ្ងៃបើកបវេសនកាលថ្មី សម្ដេចតេជោ ស្នើឲ្យបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានស្នើឲ្យភាគីពាក់ព័ន្ធ បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សាការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សាការរក្សាគម្លាត និងសុវត្ថិភាពចំណីអាហារ។ VO: តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិ ភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួល ផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូលនៅក្នុងរយៈពេល ២២ឆ្នាំ មកនេះ។ សម្តេចតេជោ ស្នើឲ្យបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ -១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងគ្រឹះស្ថានសិក្សាការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សាការរក្សាគម្លាត១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។ សម្តេចតេជោបានប្រាប់ឲ្យក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យ អប់រំ” ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ […]
- គ្រោះថ្នាក់ចរាចរណ៍ម្សិលម៉ិញ បណ្តាលឲ្យស្លាប់មនុស្ស ៤នាក់ និងរបួស១៥នាក់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រីម្នាក់) របួសធ្ងន់ ៩នាក់(ស្រី៣នាក់) និងរបួសស្រាល ៦នាក់(ស្រីម្នាក់) ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេ សចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១០លើក ៕
- សមត្ថកិច្ច ផាកពិន័យមធ្យោបាយល្មើសចំនួន៨៣៥គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទនៅទូទាំងប្រទេស ម្សិលមិញ ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៧,៩១៦គ្រឿង ម៉ូតូ ៤,៦២២គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៣៥គ្រឿង មានម៉ូតូចំនួន ៦២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល១០ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ៧៦,៦៥៨គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨,៩៧៧គ្រឿង មានម៉ូតូចំនួន ៦,៦៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១០ថ្ងៃ នៃខែ មករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាក ពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
- កូវីដ-១៩: ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ និងមានអ្នកជាសះស្បើយ៣នាក់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ មករានេះ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក៏មានករណីជាសះស្បើយ ចំនួន០៣នាក់ ក្នុងនោះករណីជាសះស្បើយចំនួន០២នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំ ណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ សូមកត់សម្គាល់ថា៖ ស្ត្រីទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ […]
- ក្រុមហ៊ុន Amazon ទិញយន្ដហោះពីក្រុមហ៊ុនអាកាសចរណ៍ដើម្បីជំរុញការដឹកជញ្ជន បរទេស ៖ ក្រុមហ៊ុន Amazon បានប្រកាសថា ខ្លួនបានទិញយន្ដហោះពីក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ ដើម្បីជំរុញដល់បណ្តាញចែកចាយទំនិញរបស់ខ្លួន ខណៈការទិញទំនិញតាមអ៊ិនធឺណេតកើនឡើង និងការធ្វើដំណើរធ្លាក់ចុះក្នុងពេលមានជំងឺរាតត្បាត។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ីថលបាននិយាយថា ខ្លួនបានទិញយន្ដហោះ ប៊ូអ៊ីង ៧៦៧-៣០០ ចំនួន ១១ គ្រឿងក្នុងនោះ ៧ គ្រឿងមកពីក្រុមហ៊ុនដែលតា និង ៤គ្រឿងមកពីក្រុមហ៊ុន WestJet ។ អនុប្រធានក្រុមហ៊ុន Amazon Global Air លោកស្រី Sarah Rhoads បាននិយាយថាគោលដៅរបស់ក្រុមហ៊ុន គឺដើម្បីបន្តផ្តល់ជូនអតិថិជននៅទូទាំងសហរដ្ឋអាមេរិកតាមរបៀបដែលពួកគេរំពឹងទុកពីក្រុមហ៊ុន Amazon ហើយការទិញយន្ដហោះផ្ទាល់ខ្លួនរបស់យើង គឺជាជំហានបន្ទាប់ ឆ្ពោះទៅរកគោលដៅនោះ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា យន្ដហោះដែលបានទិញពីក្រុមហ៊ុន WestJet កំពុងត្រូវបានផ្លាស់ប្តូរពីការដឹកអ្នកដំណើរ ទៅដឹកទំនិញវិញ ហើយនឹងក្លាយជាផ្នែកមួយនៃជើងហោះហើររបស់ក្រុមហ៊ុន Amazon នៅឆ្នាំនេះ។ ចំណែកយន្ដហោះដែលបានទិញពីក្រុមហ៊ុន ដែលតា មិនត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឱ្យដំណើរការក្នុងជើងហោះហើរ របស់ក្រុមហ៊ុន Amazonនោះ រហូតដល់ឆ្នាំ ២០២២ ។ ក្រុមហ៊ុនអាកាសចរណ៍អាម៉ាហ្សូនកំពុងតែពង្រីកខ្លួននៅទូទាំងពិភពលោក និងរួមបញ្ចូលការប្រើប្រាស់ឥន្ធនៈ និងឧបករណ៍អាកាស ចរណ៍ប្រកបដោយនិរន្តរភាពដែលបំពាក់ដោយអគ្គិសនីពីបន្ទះសូឡា។ […]
- ពលករខ្មែរ២១នាក់ លួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ត្រូវប៉ូលិសខេត្ត ស្រះកែវ ចាប់ឃុំខ្លួន (ក្រុងប៉ោយប៉ែត,ថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២១)៖ កម្លាំងប៉ូលិសខេត្តស្រះកែវ សហការជាមួយប៉ូលិសស្រុកខៅ ឆាក់រ៉ច បានចូលទៅចាប់ខ្លួនស្រ្តីឈ្មោះ យុភីន សៈលៈទ្រី ជនជាតិថៃ អាយុ៤៤ឆ្នាំ នៅបរិវេណចំការអំពៅ ភូមិណង សូន ឃុំណង វ៉ា ស្រុកខៅ ឆាក់រ៉ច ខេត្តស្រះកែវ ព្រមទាំងពលករខ្មែរចំនួន២១នាក់ ក្នុងនោះមានប្រុស៩នាក់ ស្រី៨នាក់ ក្មេងប្រុស៣នាក់ និងក្មេងស្រី១នាក់ ក្រោយពីទទួលបានសេចក្ដីតាយការណ៍មកថា មានក្រុមពលករខ្មែរលួចចូលមកស៊ីឈ្នួលកាប់អំពៅនៅក្នុងទីតាំងខាងលើ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែមករា ២០២១ម្សិលម៉ិញនេះ។ សូមជំរាបថា ក្រោយពីសមត្ថកិច្ចសួរចម្លើយទើបដឹងថា ពលករខ្មែរទាំងអស់ធ្វើដំណើរចូលមកតាមច្រករបៀង បរិវេណចំការដំឡូងជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកខ្លងហាត ដែលប្រឈមជាមួយស្រុកម៉ាឡៃ របស់កម្ពុជា និងមានរថយន្តរង់ចាំដឹកពលករទៅធ្វើការនៅទឹកដីស្រុក ខៅ ឆាក់រ៉ច ខេត្តស្រះកែវ មានបុរសឈ្មោះចេយ ភឿន ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ជាអ្នកទាក់ទងនាំពលករមកស៊ីឈ្នួលកាប់អំពៅជាមួយស្រ្តីថៃឈ្មោះ យុភីន សៈលៈទ្រី ដោយបានធ្វើរោងស្នាក់នៅបណ្ដោះអាសន្ននៅបរិវេណកណ្ដាលចំការអំពៅ ចម្ងាយពីផ្ទះរបស់នាង យុភីន ប្រមាណ៥០ម៉ែត្រ ទើបសមត្ថកិច្ចឃុំខ្លួនអ្នកទាំងអស់មកសួរចម្លើយ និងរាយការណ៍ឲ្យមន្រ្តីសុខាភិបាលស្រុក ចៅ […]
- មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការហើយ អាចទទួលមនុស្សបានជាង៥០០នាក់ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមាទីតាំងស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេ ញ បានស្ថាបនារួចជាស្ថាពរហើយ និងបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ ២០២ ១នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលភ្នំពេញនិងលោកជំទាវ។ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ មានចំនួន៤អ គារ ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ជាមួយនឹងការបំពាក់កង្ហា រ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋា រចនា សម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី១១ខែមករាខាងមុខ នេះ នៅតាមបណ្ដា សាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នឹងបើកបវេសនកាល ចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន។ […]
- រោងចក្រផលិតចំណីសត្វ AGRI-MASTER ស្រុកពញាឮផលិតចំណីគ្រប់ប្រភេទបាន ៨ម៉ឺន-៩ម៉ឺនតោន ឆ្នាំ២០២០ លោក ជា សយ នាយកក្រុមហ៊ុន បានឲ្យដឹងថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្ម មានការីកចម្រើន ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧០០តោន/ថ្ងៃ លក់បាន ៩.០០០តោន/ខែ។ ក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥.០០០-៩០.០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុន បានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០ ០០០តោន/ឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមផលិតចំណី សត្វ បម្រើឲ្យវិស័យផលិតកម្មសត្វ ដែលកំពុងមានការវិវឌ្ឍ ន៍គួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះគឺជាឲ្យកាសដ៏ល្អរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកបង្កើនផលិតកម្មចិញ្ចឹមសត្វ និងត្រីតាមរយ:ការផលិតចំណីមានគុណភាពល្អ និងតម្លៃសមរម្យ ឆ្លើយតបតាមតម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើវត្ថុធាតុ ដើមក្នុងស្រុកឲ្យបានច្រើនជាងនេះបន្ថែមទៀតតាមរយ: ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម […]
- អភិបាលរាជធានីភ្នំពេញ ប្រគល់អំណោយជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤សម្រាប់ជួយជនងាយរងគ្រោះនៅមូលដ្ឋាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធា នគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅរសៀលនៅថ្ងៃទី០៦ ខែ មករា បានប្រគល់អំ ណោយ មនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ សម្រាប់ទុកចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ។ ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្ស ធម៌ជាអង្ករ ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង ១៤ ឯកឧត្តមអភិបាលបានមានប្រសាសន៍ថា អង្ករទំាងនេះគឺជាអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយអនុសាខាទទួលបានអង្ករចំនួន១០តោន។ ឯកឧត្តមបន្តថា អង្ករដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១៤ក្នុងឱកាសនេះ គឺសម្រាប់ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មាន ទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុក មេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែល ជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបានណែនាំដល់អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវផ្តល់អំណោយដ៏ថ្លៃថ្លានេះឱ្យដល់ដៃប្រជាពលរដ្ឋតាម […]
- ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនយ៉ាម៉ាតុ ហ្រ្គីន ចុះMOU លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ -ពាណិជ្ជមកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផល កសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនYamato Green លើវិស័កសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ការចុះអនុស្សរ ណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើក កម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិ ជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ […]
- ក្រសួងសុខាភិបាល ព្រមានចាត់វិធានការគណនីហ្វេសប៊ុកឈ្មោះ Marwell ផ្សព្វផ្សាយលក់ផលិតផលគ្រឿង សម្អាងគ្មានការទទួលស្គាល់ពីក្រសួង ក្រសួងសុខាភិបាល បានឲ្យដឹងថា ហ្វេសប៊ុកឈ្មោះ Manwell កំពុងផ្សព្វផ្សាយលក់ផលិត ផលគ្រឿងសម្អាងមួយចំនួនគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ អនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ផលិត ផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះ រាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកា ឬប្រវេទ ន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិត ផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខា ភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង គ្មានប្រវេទន៍ពីក្រសួង សុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកឈ្មោះ Marwell និងគណនី ដទៃទៀតពីព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវប្រសិទ្ធិភាព គុណភាព និងសុវត្តិភាពបានឡើយ ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marwall ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានប្រវេទន៍ពីក្រសួងសុខាភិបាលទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕
- ខេត្តចំនួន៤ ប្រជុំពិនិត្យពិភាក្សាលើការកំណត់ និងកែសម្រួ លព្រំប្រទល់រដ្ឋបាល អភិបាលខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា លើការកំណត់ និងកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលកិច្ច ប្រជុំនេះរៀបចំធ្វើឡើង នៅសាលាប្រជុំខេត្តកំពត។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាឱ្យបានហ្មត់ ចត់ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីមានភាពងាយ ស្រួលក្នុងការផ្ដល់សេវាសាធារណៈ រៀបចំសន្តិសុខសណ្ដា ប់ធ្នាប់ និងដំណោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ឆាប់រហ័សនិងងាយ ស្រួល ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


